23/12/2019 - 16:14

ផ្លាស់​ប្ដូរ​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​

តាម​ប្រ​សាសន៍​របស់​លោក​លឺក្វាង​ងើុយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​វិ​ញឡុង​ ឱ្យ​ដឹង​៖ ការ​ងារ​សុខា​ភិបាល​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​សុទ្ធ​សឹង​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ ម្ល៉ោះ​ហើយ​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជា​តិ​ភាគ​តិ​ច​ កាន់​តែ​បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​។​

ដំណាក់​សុខា​ភិបាល​ឃុំ​ទ្រុង​ថា​ញ់សម្រេច​បទ​ដ្ឋាន​ជា​តិ​។​

ដើម្បីអនុ​វត្ត​មាន​ប្រ​សិ​ទ្ធ​ភាព​រាល់​កម្ម​វិ​ធី​ជា​តិ​ស្ដី​ពី​សុខា​ភិបាល​ ខេត្ត​វិ​ញឡុង​ បាន​ពង្រីក​ប្រ​ព័ន្ធ​សុខា​ភិបាល​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​ មក​ទល់​សព្វ​ថ្ងៃ​ ទូទាំង​១​៣​ឃុំ​តំ​បន់ជ្រៅ​ តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​របស់​ខេត្ត​សុទ្ធ​សឹង​មាន​ដំណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ជា​តិ​។​ វេជ្ជ​បណ្ឌិត​ឡេវ៉ាន់​ តឺប្រ​ធាន​ដំណាក់​សុខា​ភិបាល​ឃុំ​ទ្រុង​ថា​ញ់ ស្រុក​វ៉ុងលីម ឱ្យ​ដឹង​៖ “អា​ស្រ័យ​មូល​ដ្ឋាន​សម្ភារៈ​សម្រេច​បទ​ដ្ឋាន​ ម្ល៉ោះ​ហើយ​រាល់​កម្ម​វិ​ធី​បង្ការ​កង្វះ​អា​ហារ​ូបត្ថម្ភ បង្ការ​រោគ​គ្រោះ​ថ្នាក់​លើ​កុមារ​ ការ​ងារ​លើ​កកម្ពស់​ស្មារ​តី​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ងាយ​ស្រួល​។​ល។​” មូល​ដ្ឋាន​សម្ភារៈ​មាន​ភាព​សម​រម្យ​ក៏​បាន​ទាក់​ទាញ​ប្រ​ជា​ជន​ជា​ច្រើន​មក​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​។​ បង​សើុងណារិទ្ធ នៅ​ភូមិ​ទ្រុង​ត្រាច ឃុំ​ទ្រុង​ថា​ញ់ ឱ្យ​ដឹង​៖ ចម្ងាយ​ពីផ្ទះ​ខ្ញុំ​ទៅ​ដំណាក់​សុខា​ភិបាល​ជិះ​ម៉ូតូប្រ​ហែល​១​០​នាទី​ បាន​ជា​ខ្ញុំ​ឧស្សា​ហ៍​មក​សុំ​ថ្នាំ​ផឹក។​ កន្លែង​ពិនិត្យ​ជំងឺ​ជ្រះ​ស្អាត​ កម្មា​ភិបាល​ពេទ្យ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ ម្ល៉ោះ​ហើយ​ខ្ញុំ​ស្ងប់ចិត្ត​ណាស់​”។​

ទន្ទឹម​នឹង​ការ​វិ​និ​យោ​គ​កសាង​មូល​ដ្ឋាន​សម្ភារៈ​ ផ្នែក​សុខា​ភិបាល​ខេត្ត​វិ​ញឡុង​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​ប្រ​ភព​ធនធាន​មនុស្ស​ជូន​រាល់​ដំណាក់​សុខា​ភិបាល​។​ មក​ទល់​សព្វ​ថ្ងៃ​ ដំណាក់​សុខា​ភិបាល​នៅ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ សុទ្ធ​តែ​មាន​វេជ្ជ​បណ្ឌិត​បម្រើ​ការ​ងារ​។​ បង​គៀង​ថាញ់ដាក ជា​បុគ្គ​លិក​ដំណាក់សុខា​ភិបាល​ឃុំ​ទ្រុង​ថា​ញ់ ហើយ​ជា​កម្មា​ភិបាល​ម្នាក់​ក្នុង​ចំ​ណោម​កម្មា​ភិបាល​នៅ​ភូមិ​ភាគ​ កំ​ពុង​បាន​ដំណាក់​សុខា​ភិបាល​ បង្ក​លក្ខណ​សម្បត្តិ​ទៅ​រៀន​លើ​កកម្ពស់​វិ​ជ្ជា​ជីវៈ​ បាន​ចែក​រំលែក​៖ “ខ្ញុំ​នឹង​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ ដើម្បី​បម្រើ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ឱ្យ​បាន​ល្អ​ថែ​ម​ទៀ​ត​”។​ ដំណាក់​សុខា​ភិបាល​ បាន​និង​កំ​ពុង​កសាង​ប្រ​ព័ន្ធ​សហកា​រីសុខា​ភិបាល​នៅ​តាម​ភូមិ​។​ អា​ស្រ័យ​កម្លាំង​សហកា​រីសុខា​ភិបាល​ទាំង​នេះ​ បាន​ជួយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ   សិទ្ធ​ភាព​រាល់​កម្ម​វិ​ធី​ទិស​ដៅ​សុខា​ភិបាល​ជា​តិ​ និង​ថែ​ទាំ​សុខ​ភាព​បឋម​។​ ក្នុង​នោះ​ មាន​ការ​ណែនាំ​ជន​រួម​ជា​តិ​ភាគ​តិ​ច​ប្រើ​ប្រាស់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធ​ភាព​។​ យាយថា​ច់​ធីម៉ា​ញ នៅ​ឃុំ​ត្រាកូង ស្រុក​ត្រាអូង​ ឱ្យ​ដឹង​៖ “កាល​ពី​មុន​ ខ្ញុំ​មិន​សូវ​ប្រើ​ប្រាស់​ប័ណ្ណ​នារ៉ាប់​រង​សុខា​ភិបាល​ទេ ពេល​មិន​ស្រួល​ខ្លួន​ ខ្ញុំ​ច្រើន​ទៅ​ហាង​លក់​ថ្នាំ​និយាយ​ប្រាប់​អា​ការៈ​ជំងឺ​ ដើម្បី​គេលក់​ថ្នាំ​ឱ្យ​ផឹក។​ អា​ស្រ័យ​បាន​សហ ការី​ពន្យល់​ប្រាប់​ ឥឡូ​វ​ពេល​ឈឺ​ថ្កាត់​ម្ដង​ៗ​ ខ្ញុំ​តែ​ងទៅ​កាន់​ដំណាក់​សុខា​ភិបាល​ពិនិត្យ​ជំងឺ​និង​ទទួល​ថ្នាំ​ផឹកដោយ​ឥត​គិត​ថ្លៃ​ ពីព្រោះ​ខ្ញុំ​បាន​រដ្ឋ​ផ្ដល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​”។​

តាម​ស្ថិតិ​របស់​គណៈ​ជន​ជា​តិ​ខេត្ត​វិ​ញឡុង​ អនុ​វត្ត​សេច​ក្ដី​សម្រេច​លេខ​១​០​៥​៣​/QĐ-UBND របស់​ខេត្ត​វិ​ញឡុង​ រយៈ​ពេល​កន្លង​ ភូមិ​ភាគ​បាន​ផ្ដល់​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ប្រ​ជា​ជន​ចំ​នួន​១​១​៤​.៨​០​៨​លើ​កនាក់​ដែល​រស់​នៅ​តំ​បន់​លំ​បាក​ពិសេស​៕

ហាថា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ