មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/12/2019 - 16:14

ក្រុង​កឹង​ធើ​៖

លើ​កកម្ពស់​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​ផ្សព្វ​ផ្សា​យ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​

ជា​មួយ​នឹង​លក្ខណៈ​ពិសេស​​មាន​២​៧​/៥​៤​ជន​ជា​តិ​រស់​នៅ​លាយ​ឡំ​គ្នា​  ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​សរុប​អត្រា​ច្រើន​បំ​ផុត​ ដូច្នេះ​ ក្រុង​កឹង​ធើ​ បាន​កំ​ណត់​ច្បាស់​នូវ​ភារកិច្ច​សំ​ខាន់​ៗ​ជា​ចម្បង​ នោះ​គឺ​អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ និង​ចលនា​ជន​រួម​ជា​តិ​ខ្មែរ​។​  ផ្តើ​មពីនោះ​ ធ្វើ​យ៉ាង​ណាដើម្បី​ជន​រួម​ជា​តិ​ខ្មែរ​ មាន​ការ​យល់​ដឹង​គ្រប់​ជ្រុង​ជ្រោយ​ និង​ស៊ី​ជម្រៅ​ពីគោ​ល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ បញ្ចេញ​កម្លាំង​ពលកម្ម​ផលិត​  លើ​កស្ទួយ​ជីវភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​  សាម​គ្គី​រួម​កម្លាំង​កសាង​ភូមិ​ស្រុក​។​ 

កម្មា​ភិបាល​គណៈ​ជន​ជា​តិ​ក្រុង​កឹង​ធើ​ ផ្តល់​ជូន​ឯ​កសារ​ផ្សព្វ​ផ្សា​យអំ​ពីសុវត្ថិ​ភាព​ចរាចរ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​ រូប​ថត​៖ ង៉ុក​ក្វៀង​។​

លោក​ស្រី​ឡេធីសឿងម៉ា​យ អនុ​ប្រ​ធាន​គណៈ​ឃោ​សនា​អប់​រំនៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ ក្រុង​កឹង​ធើ​ តែ​ងផ្តោត​ទៅ​លើ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ដល់​ជន​រួម​ជា​តិ​ភាគ​តិ​ច​និយាយ​រួម​ ជន​រួម​ជា​តិ​ខ្មែរ​និយាយ​ដោយ​ឡែក​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ក្រុង​កឹង​ធើ​ ក៏​មិន​ទាន់​បាន​វាយ​តម្លៃ​ពីប្រ​សិ​ទ្ធ​ភាព​នៃ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​នាបច្ចុ​ប្បន្ន​នៅ​ឡើយ​ មិន​ទាន់​ក្តាប់​ច្បាស់​កង​ជួរ​កម្មា​ភិបាល​ ជា​ជន​ជា​តិ​ខ្មែរ​ដែល​ចូល​រួម​ការ​ងារ​ផ្សព្វ​ផ្សា​យ​នៅ​ភូមិ​ភាគ​នីមួយ​ៗ​ ដែល​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​  គប្បី​មាន​ទម្រង់​ពិសោ​ធន៍​ និង​រកដំណោះ​ស្រាយ​លើ​កកម្ពស់​គុណ​ភាព​នៃ​ការ​ផ្សព្វ​ផ្សា​យ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​ បច្ចុ​ប្បន្ន​ គឺ​ជា​បញ្ហា​ចាំ​បាច់​ខ្លាំង​ណាស់​។​

មេរៀន​បទ​ពិសោ​ធ​ន៍​នៃ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​ លោក​លឿង​វ៉ាន់​ត្រឺ អតីត​ប្រ​ធាន​គណៈ​ជន​ជា​តិ​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ ជា​ក់​ស្តែ​ង តំ​បន់​ណាដែល​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​ មាន​ស្មារ​តី​ភ្ញាក់​រលឹក​ពីអត្ថ​ន័យ​ និង​សារ​សំ​ខាន់​នៃ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ក្នុង​ជន​រួម​ជា​តិ​ភាគ​តិ​ច​និយាយ​រួម​ ជន​រួម​ជា​តិ​ខ្មែរ​និយាយ​ដោយ​ឡែក​ នោះ​ការ​ងារ​ផ្សព្វ​ផ្សា​យ​ ចលនា​ រៀប​ចំ​អនុ​វត្ត​គោ​ល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ នៅ​តំ​បន់​នោះ​នឹង​សម្រេច​បាន​ប្រ​សិ​ទ្ធ​ភាព​ខ្ពស់​។​ ប្រ​ការ​នេះ​មាន​ន័យ​ថា​ ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​គប្បី​ចូល​រួម​ ដូច​៖ អនុ​វត្ត​ត្រឹម​ត្រូវ​ ពេញ​លេញ​ គោ​ល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ជា​ធរមាន​ ចំ​ពោះ​ជន​រួម​ជា​តិ​ភាគ​តិ​ច​និយាយ​រួម​ ជន​រួម​ជា​តិ​ខ្មែរ​និយាយ​ដោយ​ឡែក​។​ យោង​ទៅ​តាម​មុខ​ងារ​ ភារកិច្ច​ដែល​ផ្នែក​ និង​វិ​ស័យ​នីមួយ​ៗ​។​ល។​ មាន​វិ​ធី​សាស្រ្ត​ផ្សព្វ​ផ្សា​យ​ដោយ​ឡែក​ និង​សម​ស្រប​។​

ប្រ​ជា​ជន​ខ្មែរ​ភាគ​ច្រើន​ជា​អ្នក​កាន់​ពុទ្ធសាសនា​។​ ដូច្នេះ​ ជីវភាព​របស់​ជន​រួម​ជា​តិ​ខ្មែរ​ផ្សា​រភ្ជាប់​នឹង​វត្ត​អា​រាម​។​  ហេតុ​នោះ​ហើយ​ មាន​មតិ​ខ្លះ​លើ​កឡើង​ថា​ ដើម្បី​លើ​កកម្ពស់​ប្រ​សិ​ទ្ធ​ភាព​ការ​ងារ​ផ្សព្វ​ផ្សា​យ​ក្នុង​ជន​រួម​ជា​តិ​ខ្មែរ​ គប្បី​ចលនា​ព្រះ​សង្ឃ​ខ្មែរ​ ក្នុង​ការ​ផ្សព្វ​ផ្សា​យ​ កៀរ​គរចលនា​ណែនាំ​ជន​រួម​ជា​តិ​ អនុ​វត្ត​គោ​ល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ទន្ទឹម​នឹង​នោះ​ ផ្នែក​វប្ប​ធម៌​តាម​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​កុះ​ករ​ គប្បី​បង្កើត​ក្រុម​សិល្បៈ​នៅ​ក្នុង​វត្ត​ សំ​ដៅ​អភិ​រក្ស​និង​ពង្រីក​កេរដំណែល​វប្ប​ធម៌​ខ្មែរ​ ព្រម​ទាំង​កសាង​ជីវភាព​វប្ប​ធម៌​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​។​ល។​

ព្រះ​តេជព្រះ​គុណ​លីហ៊ុង អនុ​ប្រ​ធាន​សមាគម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេហា​ជា​តិ​ក្រុង​កឹង​ធើ​ មាន​ថេរដី​កា​៖  ការ​ផ្លាស់​ប្ដូរ​កន្លែង​ស្នា​ក់​នៅ​ បាន​និង​កំ​ពុង​ជា​បញ្ហា​ពិបាក​ដោះ​ស្រាយ​ចំ​ពោះ​ជន​រួម​ជា​តិ​ខ្មែរ​នៅ​ឡើយ​។​ អា​ស្រ័យ​ហេតុ​នោះ​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ គប្បី​មាន​ទម្រង់​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ដោយ​មាន​ប្រ​សិ​ទ្ធ​ភាព​  ពិសេស​គឺ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ក្នុង​ពេល​ល្ហែពីការ​ងារ​ស្រែ​។​ ធ្វើ​យ៉ាង​ណាជន​រួម​ជា​តិ​ខ្មែរ​មាន​ការ​ងារ​ធ្វើ​ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​ទើប​មិន​ “ចំ​ណាក​ស្រុក​ ”។​ ផ្តើ​មពីនោះ​ ជន​រួម​ជា​តិ​ខ្មែរ​បញ្ចេញ​កម្លាំង​រក្សា​ពង្រីក​នូវ​ប្រ​វេណី​វប្ប​ធម៌​ល្អ​ប្រ​ពៃ។​ ប្រ​ការ​នេះ​ បាន​សេច​ក្តី​ថា​ បូក​ផ្សំ​នឹង​ការ​រួម​ចំ​ណែក​អនុ​វត្ត​ការ​ងារ​ផ្សព្វ​ផ្សា​យ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​បាន​ជោគ​ជ័យ​៕

ថា​ញ់ឡុង​-លីសៀ

ចែករំលែកអត្ថបទ