តាមប្រសាសន៍លោកដុងវ៉ាន់ថាញ់ អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ឱ្យដឹង៖ ការខិតខំរបស់ខេត្តហូវយ៉ាង ចំពោះការងារជនជាតិ បានស្តែងឡើងតាមរយៈជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិកាន់តែឈានឡើង។
ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិខ្មែរ កាន់តែមានភាពល្អប្រសើរ។
ដើម្បីលើកកម្ពស់គុណភាព ជីវភាពរបស់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តហូវយ៉ាង បានចង្អុលការដល់អង្គភាពពាក់ព័ន្ធអនុវត្តល្អកម្មវិធី និងគម្រោងរបស់មជ្ឈិមនិងភូមិភាគ សម្រាប់តំបន់មានជនរួមជាតិភាគតិចកុះករ។ តួយ៉ាងដូច៖ រយៈពេល៥ឆ្នាំអនុវត្តកម្មវិធី១៣៥ គួបផ្សំនឹងការអនុវត្តកម្មវិធី គោលនយោបាយ គម្រោងដទៃទៀត ទើបឃុំ ភូមិលំបាកពិសេសជំហានដំបូងត្រូវបានដោះស្រាយជាសារវន្តពីបញ្ហា ខ្វល់ខ្វាយក្នុងជីវភាពប្រចាំថ្ងៃ និងការផលិត។ ភូមិភាគទាំងនេះ បានវិនិយោគកសាងថ្មី និងជួសជុលបាន៣៣សំណង់ ក្នុងនោះ (មានសំណង់គមនាគមន៍ចំនួន២៦ ជួសជុលនិងកសាងអគារសិក្សាថ្មីចំនួន៧សំណង់) ឧបត្ថម្ភអនុវត្តបាន៩៣ទម្រង់អភិវឌ្ឍផលិតកម្ម និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ (ដូចចិញ្ចឹមជ្រូក ត្រី ដាំដំណាំរួមផ្សំ ទិញម៉ាស៊ីនបាញ់ថ្នាំ ម៉ាស៊ីនបូមទឹក។ល។)។ ជាពិសេសក្នុងក្របខណ្ឌកម្មវិធី១៣៥ ភូមិភាគបានបើកវគ្គហ្វឹកហាត់បាន១១ថ្នាក់ សំដៅលើកកម្ពស់ សមត្ថភាពកម្មាភិបាលមូលដ្ឋាននិងសហគមន៍ ដើម្បីអនុវត្តការងារជនជាតិឱ្យមានប្រសិទ្ធភាពជាងទៀត។ បងឡាថាញ់ឡុង ប្រធានការិយាល័យជនជាតិក្រុងវីថាញ់ ខេត្តហូវយ៉ាង ឱ្យដឹង៖ “អាស្រ័យវគ្គហ្វឹកហាត់លើកកម្ពស់សមត្ថភាព បានជាកម្មាភិបាលទាំងអស់ ព្រមទាំងសហការីទទួលបានចំណេះដឹងបន្ថែម ដើម្បីយល់ច្បាស់និងចែករំលែកដល់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ កម្មវិធី គម្រោងពិសេសដោយឡែក ក៏ត្រូវបានអនុវត្តងាយស្រួល និងមានប្រសិទ្ធភាពជាវិជ្ជមាន”។
លោកង្វៀនហ្វាងត្រេវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឱ្យដឹង៖ ចាប់ពីខេត្តបានចង្អុលការអនុវត្តគោលនយោបាយតាមសេចក្តីសម្រេចលេខ២៩/២០១៣/QĐ-TTg ចុះថ្ងៃ២០ ខែឧសភា ឆ្នាំ២០១៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ភូមិភាគនីមួយៗ បានផ្សព្វផ្សាយ ឧបត្ថម្ភប្រជាជនបាន៧៦៧គ្រួសារ។ ដោយឡែកគោលនយោបាយឧបត្ថម្ភដោយផ្ទាល់សម្រាប់ប្រជាជនស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ នៅតំបន់ក្រលំបាកតាមសេចក្តីសម្រេចលេខ១០២/២០០៩/QĐ-TTg ចុះថ្ងទី៧ ខែសីហា ឆ្នាំ២០០៩ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល លើភូមិសាស្រ្តខេត្តហូវយ៉ាង ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១០ រហូតដល់ដំណាច់ ឆ្នាំ២០១៨ មានចំនួនទឹកប្រាក់៣១ពាន់លានដុង។ ចាប់ពីឆ្នាំ ២០១៣ មកទល់ពេលនេះ ខេត្តបានចង្អុលការអនុវត្តគោលនយោបាយឧបត្ថម្ភទឹកស្អាតប្រើប្រាស់ដល់ជនរួមជាតិភាគតិចក្រីក្រ មានជីវភាពក្រលំបាក តាមសេចក្តីសម្រេចលេខ៧៥៥/QĐ-TTg ចុះថ្ងៃ២០ ខែឧសភា ឆ្នាំ២០១៣ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដល់ប្រជាជនបាន១.០៣១គ្រួសារ។ល។
អាស្រ័យការវិនិយោគព្រមៗគ្នា មានប្រសិទ្ធភាពរបស់រដ្ឋ ឃើញថា ជីវភាពជនរួមជាតិភាគតិចនៅហូវយ៉ាង កាន់តែមានភាពរីកចម្រើន អ្នកមីងថាច់ធីឡើយ នៅឃុំហ្វាលឺវ ក្រុងវីថាញ់ ឱ្យដឹងដោយក្តីរីករាយ៖ “បានរដ្ឋយកចិត្តទុកដាក់ ម្ល៉ោះហើយជីវភាពមាមីងខ្មែរនៅតំបន់នាងខ្ញុំ បានលំនឹងជាងមុនច្រើនណាស់”៕
ហាថាញ់-លីសៀ