មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/12/2019 - 16:56

“ស្ពាន​តភ្ជាប់​”រវាង​រដ្ឋ​ ជា​មួយ​នឹង​ជន​រួម​ជា​តិ​ភាគ​តិ​ច​

ពូយ័ញ​ធី នៅ​ភូមិ​ថា​ញ់ត្រុង ឃុំ​ហ្វាលឺវ ក្រុង​វីថា​ញ់ ខេត្ត​ហូវយ៉ាង​ ជា​ ”ស្ពាន​តភ្ជាប់​” របស់​រដ្ឋ​ជា​មួយ​នឹង​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​

ពូយ័ញ​ធី។​

ជា​អ្នក​មាន​ប្រ​ិយ​ភាព​ភូមិ​ថា​ញ់ត្រុង ម្ល៉ោះ​ហើយ​ពូយ័ញ​ធី តែ​ងអស់​ពី​ចិត្ត​ជា​មួយ​នឹង​មាមីង​ក្នុង​ភូមិ​។​ ពូយ័ញ​ធី ឱ្យ​ដឹង​៖ “មាមីង​មាន​ទំ​នុក​ចិត្ត​ ទើប​បោះ​ឆ្នោត​ជ្រើស​ខ្ញុំ​ជា​អ្នក​មាន​ប្រិយ​ភាព​ ហេតុ​នោះ​ខ្ញុំ​ត្រូវ​តែ​អស់​ពី​ចិត្ត​ដើម្បី​មាមីង​”។​ និយាយ​គឺ​ត្រូវ​តែ​ធ្វើ​ ហាក់​ដូច​ជា​រាល់​កិច្ច​ការ​ដែល​ទាក់​ទង​ដល់​មាមីង​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក្នុង​ភូមិ​ គឺ​សុទ្ធ​សឹង​តែ​មាន​វត្ត​មាន​របស់​ពូ ពេល​ខ្លះ​ធ្វើ​ការ​សម្រុះ​សម្រួល​ ជួន​ពេល​ខ្លះ​ដើរ​ចលនាធ្វើ​ស្ពាន​ ធ្វើ​ផ្លូវ​ជា​ដើម​។​ ពូផាមបាច់​ឌាំង លេខាសាខា​បក្ស​ ប្រ​ធាន​ភូមិ​ថា​ញ់ត្រុង បញ្ជា​ក់​ឱ្យ​ដឹង​៖ “ទោះ​បី​វ័យ​ចាស់​ក៏​ដោយ​ ប៉ុន្តែ​ពូយ័ញ​ធី តែ​ងអស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ងារ​នៅ​ភូមិ​ភាគ​។​ ដោយ​សារ​នៅ​លើ​ភូមិ​សាស្រ្ត​មាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​មួយ​ចំ​នួន​និយាយ​ភាសា​វៀត​មិន​សូវ​ស្ទាត់​ ម្ល៉ោះ​ហើយ​បង​ធីទទួល​បន្ទុក​ជា​ “អ្នក​បកប្រែ” ដើម្បី​ផ្សព្វ​ផ្សា​យ​នូវ​គោ​ល​ការ​ណ៍​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​។​ នៅ​ទី​នេះ​ យើង​ខ្ញុំ​តែ​ងនិយាយ​លេង​ថា​ បង​យ័ញ​ធីគឺ​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​ជា​មួយ​នឹង​ជន​រួម​ជា​តិ​ភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​”។​

ថ្ងៃ​ដែល​ការិ​យាល័យ​ជន​ជា​តិ​សហកា​រជា​មួយ​នឹង​ការិ​យាល័យ​យុតិ្តធម៌​ក្រុង​វីថា​ញ់ ចាត់​តាំង​ឃោ​សនា​ផ្សព្វ​ផ្សា​យ​ច្បាប់​នៅ​វត្ត​អូរជុំ​វង្សា ពូយ័ញ​ធី គឺ​ជា​អ្នក​បកស្រាយ​នូវ​អត្ថ​ន័យ​ដែល​កម្មា​ភិបាល​ផ្សព្វ​ផ្សា​យ​។​ បង​ផាមវ៉ាន់​ម៉ូន ប្រ​ធាន​ការិយា​ល័យ​យុត្តិ​ធម៌​ក្រុង​វីថា​ញ់ ឱ្យ​ដឹង​៖ “ក្រៅ​ពីខ្លឹម​សារ​នៃ​ការ​ផ្សព្វ​ផ្សា​យ​ ជន​រួម​ជា​តិ​ភាគ​តិ​ច​ ពួក​គាត់​ភាគ​ច្រើន​តែ​ងលើ​កជា​សំ​នួរ​ទាក់​ទង​ដល់​ជីវភាព​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ការ​រៀប​រាប់​របស់​ពួក​គាត់​មិន​បាន​ក្បោះ​ក្បាយ​ច្បាស់​លាស់​ ពីព្រោះ​មិន​សូវ​ចេះ​និយាយ​ភាសា​វៀត​។​ កាល​នោះ​ ពូយ័ញ​ធីជា​ ”អ្នក​បកប្រែភាសា​” ដើម្បី​កម្មា​ភិបាល​ផ្សព្វ​ផ្សា​យ​យល់​ ហើយ​ផ្ទុយ​មក​វិ​ញ វែក​ញែក​ដើម្បី​ប្រ​ជា​ជន​យល់​ច្បាស់​នូវ​ខ្លឹម​សារ​របស់​កម្មា​ភិបាល​ ផ្សព្វ​ផ្សា​យ​ផង​ដែរ​។​ ការ​អស់​ពី​ចិត្ត​របស់​ពូយ័ញ​ធី បាន​ជួយ​ដល់​ការ​ផ្សព្វ​ផ្សា​យ​ ក៏​ដូច​ជា​ការ​វែក​ញែក​ សម្រេច​បាន​ប្រ​សិ​ទ្ធ​ភាព​ជា​ក់​ស្តែ​ង”។​ ចំ​ពោះ​ពូយ័ញ​ធី ជោគ​ជ័យ​ធំ​បំ​ផុត​ គឺ​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​ និង​ស្រឡាញ់​រាប់​អា​ន​។​ អ្នក​មីង​ធីដេវ នៅ​ភូមិ​ថា​ញ់ត្រុង ឱ្យ​ដឹង​៖ “បង​យ័ញ​ធី តែ​ងជួយ​មាមីង​ក្នុង​ភូមិ​ ម្ល៉ោះ​ហើយ​អ្នក​ណាក៏​គោ​រពរាប់​អា​ន​គាត់​ទាំង​អស់​”។​

តាម​ប្រ​សាសន៍​បង​ង្វៀន​ង៉ុក​ឡើយ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វាលឺវ៖ អ្នក​មាន​ប្រិយ​ភាព​លើ​ភូមិ​សាស្រ្ត​ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​។​ ចំ​ណែក​ពូយ័ញ​ធី គឺ​ជា​អ្នក​មាន​ប្រ​ិយ​ភាព​គំ​រូ​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​មាន​ប្រិយ​ភាព​។​ ការ​អស់​ពី​ចិត្ត​របស់​គាត់​ បាន​បង្ហាញ​តាម​រយៈ​ទង្វើ​របស់​គាត់​ ហើយ​បាន​ជន​រួម​ជា​តិ​ភាគ​តិ​ច​នៅ​ភូមិ​ថា​ញ់ត្រុងជឿ​ទុក​ចិត្ត​ បោះ​ឆ្នោត​ជា​អ្នក​មាន​ប្រ​ិយ​ភាព​របស់​ភូមិ​ភាគ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​៕

                        ហាថា​ញ់-វិ​មាន​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូយ័ញ​ធី