25/11/2019 - 16:05

សុកត្រាំង​ ពិនិត្យ​សម្រេច​ស្ងើច​សរ​សើរ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​ឆ្នាំ​២​០​១​៩​

  ទិដ្ឋភាព​នៃ​អង្គ​ប្រ​ជុំ​របស់​ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​-ស្ងើច​សរ​សើរ​ កំពុង​ធ្វើ​ការពិនិត្យ​សម្រេច​ស្ងើច​សរ​សើរ​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​។​

ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​-ស្ងើច​សរ​សើរ​នៃ​កងកម្លាំង​ប្រ​ដាប់​អាវុធ​ខេត្ត​សុកត្រាំង​ ទើប​អនុ​ម័តលើ​ភាគ​កម្រិត​បែង​ចែក​បញ្ជី​រាយនាមអង្គ​ភាព​នានា​ ស្នើ​ឡើង​បញ្ជា​ការដ្ឋា​ន​យោធា​ខេត្ត​និង​យោធភូមិ​ភាគ​៩​ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​ឆ្នាំ២​០​១​៩​។​ តាមរយៈ​នោះ​ ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​-ស្ងើច​សរ​សើរ​   បាន​ពិនិត្យ​សម្រេច​និង​ឯ​កភាព​ឆ្នាំ​ ២​០​១​៩​ សម្រេច​ប្រ​ទាន​កិត្តិ​នាម​អង្គ​ភាព​ជឿ​ន​លឿន​ដល់​សមូហភាព​ចំ​នួន​៤​៨​ ផ្ដល់​ជូន​កិត្តិ​នាម​យុទ្ធ​ជន​ជឿ​ន​លឿន​ដល់​បុគ្គ​លចំ​នួន​២​៨​០​រូប និង​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូលដ្ឋាន​ដល់​សមមិត្ត​ចំ​នួន​៦​៨​រូប។​ ស្នើ​យោធភូមិ​ភាគ​៩​ ជូន​ទង់​ប្រ​ឡង​ប្រ​ណាំង​ដល់​អង្គ​ភាព​ចំ​នួន​៣​  អង្គ​ភាព​ប្តេជ្ញា​ឈ្នះ​ចំ​នួន​១​៦​ និង​អង្គ​ភាព​ជឿ​ន​លឿន​១​ យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ដល់​សមមិត្ត​ចំ​នួន​៨​រូប យុទ្ធ​ជន​ជឿ​ន​លឿន​ដល់​សមមិត្ត​ចំ​នួន​២​៦​រូប។​ល។​

  ក្រៅ​ពីនោះ​ ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​-ស្ងើច​សរ​សើរ​នៅ​ទាំង​ពិនិត្យ​សម្រេច​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​សមូហភាព​និង​បុគ្គ​លមួយ​ចំ​នួន​ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្តេជ្ញា​ឈ្នះ​និង​អនុ​វត្តការបំផុស​ចលនា​ឆ្នាំ​២​០​១​៩​៕         

                                                                                យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ