18/11/2019 - 15:57

បង្កើន​កម្លាំង​ប្រ​យុទ្ធ​នៃ​អង្គ​ការ​ចាត់​តាំង​បក្ស​

គណៈ​កម្មា​ធិ​ការ​បក្ស​យោធា​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​សន្និ​បាត​ចេញ​សេច​ក្ដី​សម្រេច​ចិត្ត​ចង្អុល​ការ​អនុ​វត្ត​ភារកិច្ច​ត្រី​មាស​ទី​៤​ ឆ្នាំ​២​០​១​៩​។​  រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​យោធា​ខេត្ត​ ព្រម​ទាំង​ស្ថាប័ន​ អង្គ​ភាព​ ភូមិ​ភាគ​នានា​ ជា​និច្ច​កាល​បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​កសាង​រៀប​ចំ​ឱ្យ​មាន​របៀប​រៀប​រយ​ បង្កើន​សម​ត្ថ​ភាព​ដឹក​នាំ​ កម្លាំង​ប្រ​យុទ្ធ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​ចាត់​តាំង​បក្ស​; ផ្សា​រភ្ជាប់​ការ​កសាង​ថ្នាក់​គណៈ​កម្មា​ធិ​ការ​បក្ស​ជា​មួយ​នឹង​ការ​កសាង​កម្មា​ភិបាល​ស្នូល​; កសាង​ទំ​នាក់​ទំ​នង​សាម​គ្គី​ឯ​កភាព​ខ្ពស់​ក្នុង​បក្ស​។​ ចាត់​តាំង​សម្រេច​ជោគ​ជ័យ​ការ​ហ្វឹក​ហ្វឺន​តំ​បន់​ការ​ពារ​ស្រុក​មីទូ យុទ្ធ​ជន​ចូល​រួម​ចំ​នួន​៥​៦​២​នាក់​ លទ្ធ​ផល​សម្រេច​និទ្ទេស​គ្រាន់​បើ​; ថ្នាក់​ឃុំ​ សង្កាត់​ ទី​ប្រ​ជុំ​ជន​ក៏​ចាត់​តាំង​ហ្វឹក​ហ្វឺន​បាន​ចំ​នួន​១​៤​អង្គ​ភាព​សម្រេច​ជិត​៥​៤​%នៃ​ផែន​ការ​លទ្ធ​ផល​សម្រេច​គ្រាន់​បើ​ពូកែ​ទាំង​១​០​០​%។​ ចាត់​តាំង​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​ជូន​គ្រប់​មុខ​សញ្ញា​បាន​៤​៨​ថ្នាក់​ សម្រេច​ជា​ង​៧​៤​% បើ​ប្រៀប​នឹង​ភាគ​កម្រិត​ដាក់​ចេញ​។​ កិច្ច​ការ​គោ​ល​នយោ​បាយ​សម​រភូមិ​ក្រោយ​កង​ទ័ព​ការ​ចលនា"តប​ស្នង​សង​គុណ​"  និង​ការ​ងារ​ចលនា​មហា​ជន​ចូល​រួម​កសាង​មូល​ដ្ឋាន​គោ​ល​នយោ​បាយ​ភូមិ​ភាគ​ ជួយ​ប្រ​ជា​ជន​បង្ការ​ប្រ​ឆាំង​ ទប់ស្កាត់​គ្រោះ​ធម្ម​ជា​តិ​តែ​ងបាន​យក​ចិត្ត​ទុក​ដាក់​។​ ចាត់​តាំង​សម្រេច​ជោគ​ជ័យ​ពិធី​បំ​ផុស​ចលនា​ប្រ​ឡងប្រ​ណាំង​ចំ​ណុច​កំ​ពូល​អំ​ណរ​ខួប​អនុ​ស្សាវ រីយ៍៣​០​ឆ្នាំ​ ទិវា​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ និង​៧​៥​ឆ្នាំ​ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម។​

ទិដ្ឋ​ភាព​ក្នុង​អង្គ​សន្និ​បាត​។​

រយៈ​ពេល​ខាង​មុខ​ គណៈ​កម្មា​ធិ​ការ​បក្ស​យោធាខេត្ត​នឹង​បន្ត​ចង្អុល​ការ​គ្រប់​ស្ថាប័ន​ អង្គ​ភាព​ ភូមិ​ភាគ​ បន្ត​ការ​រក្សា​យ៉ាង​ខ្ជាប់​ខ្ជួន​របប​ប្រ​ចាំ​ការ​ត្រៀម​ប្រ​យុទ្ធ​ សហកា​រយ៉ាង​ស្អិត​ល្មួត​ជា​មួយ​នឹង​កង​កម្លាំង​នានា​តាម​អនុ​ក្រឹត្យ​លេខ​៧​៧​ របស់​រដ្ឋា​ភិបាល​ ចាត់​តាំង​យាមល្បាត​តាម​ដាន​ ក្ដោប​ក្ដាប់​ស្ថាន​ភាព​ មិន​ទុក​ឲ្យ​ហេតុ​ការ​ណ៍​កើត​ឡើង​ដោយ​ចៃដន្យ​ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​-សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​។​ ចង្អុល​ការ​ផ្នែក​ ភស្ដុភាធានា​គ្រប់​សព្វ​រាល់​របប​ លក្ខឋាន​ មធ្យោ​បាយ​ប្រ​ចាំ​ការ​ត្រៀម​ប្រ​យុទ្ធ​     និង​សកម្ម​ភាព​ជា​ប្រ​ចាំ​ជូន​កង​   ទ័ព​៕    

                                      យ្វីអា​ញ់ - ថា​ច់​ធី

ចែករំលែកអត្ថបទ