បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបចាត់តាំងពិធីបំផុសចលនាប្រឡងប្រណាំងកំពូលជាមួយបធានបទ " ៧៥ថ្ងៃសកម្មភាពច្នៃប្រតិដ្ឋ ប្តេជ្ញាឈ្នះ" សំដៅអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ទិវាការពារប្រទេសទូទាំងប្រជាជន (២២/១២/១៩៨៩-២២/ ១២/២០១៩) និង៧៥ឆ្នាំ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២/១២/១៩៤៤ – ២២/ ១២/ ២០១៩)។
វរៈសេនីយ៍ឯក ឡេថាញញឹង មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តជូនប័ណ្ណសរសើររបស់មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននិងរបស់គណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពកងនាវាចរលេខ២នៃកងទ័ពការពារព្រំដែនសុកត្រាំង។
ខ្លឹមសារប្រឡងប្រណាំងរួមមាន៖ កម្មាភិបាល យុទ្ធជនទាំង១០០% មានគោលជំហរនយោបាយមិនងៀករេ រឹងមាំ ស្ម័គ្រចិត្តទទួលនិងសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន។ មានការយល់ដឹងជ្រៅជ្រះពីប្រវត្តិសាស្រ្តបង្កើតប្រទេសជាតិ ការពារប្រទេសរបស់ប្រជាជាតិយើង។ ការកើតឡើងដំណាក់កាលកសាង តស៊ូ អភិវឌ្ឍ និងយុទ្ធជ័យដ៏អង់អាចក្លាហានរបស់កងទ័ពប្រជាជនវៀតណាមវីរភាព។ មាគ៌ាការពារប្រទេសទូទាំងប្រជាជន សង្រ្គាមទូទាំងប្រជាជនរបស់បក្សនិងរដ្ឋ។ ស្ថានភាព ភារកិច្ចរបស់ស្ថាប័ន អង្គភាពនិងតួនាទី ភារកិច្ចរបស់កម្មាភិបាលយុទ្ធជន។ អនុវត្តល្អនូវសេចក្តីសម្រេចចិត្តមជ្ឈិម៤ នីតិកាលXII ផ្សារភ្ជាប់នឹងបទបញ្ជា០៥ ស្តីពីការជម្រុញខ្លាំងក្លានូវការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបទហូជីមិញ និងបណ្តាការចលនាប្រឡងប្រណាំង ការចលនាក្នុងទូទាំងអង្គភាព។ កសាងគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស អនុវត្តសម្រេចឆ្នើមភារកិច្ច ស្ថាប័ន អង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ ។ល។
ក្នុងឱកាសនេះ មានសមូហភាព១ និងបុគ្គល៣រូប បានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត។ មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានជូនប័ណ្ណសរសើរនិងទឹកប្រាក់៣០លានដុងដល់កងកម្លាំងប្រឆាំងការរត់គយ គៃបន្លំពាណិជ្ជកម្មកងនាវាចរលេខ ២ នៃកងទ័ពការពារព្រំដែនសុកត្រាំង៕
លីធាន-សុផន