04/11/2019 - 15:17

សុក​ត្រាំង​៖

អភិ​វឌ្ឍ​អក្សរ​សិល្ប៍​សម​ស្រប​នឹង​តម្រូវ​ការ​ភារកិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​

សមាគម​អក្សរ​សិល្ប៍​ខេត្ត​សុក​ត្រាំង​ បាន​បើ​ក​មហា​សន្និ​បាត​តំ​ណាង​លើ​ទី​VI   អា​ណត្តិ​កាល​    ២​០​១​៩​- ២​០​២​៤​។​

 ​  គណ​:ប្រ​តិបត្តិ​ការ​អា​ណត្តិ​កាល​២​០​១​៩​-២​០​២​៤​ បង្ហាញ​មុខ​ក្នុង​មហា​សន្និ​បាត​។​

អា​ណត្តិ​កាល​កន្លង​ សមាគម​អក្សរ​សិល្ប៍​ខេត្ត​សុក​ត្រាំង​ ដោយ​មាន​សាខា​សមាគម​ឯ​កទេស​ចំ​នួន​៩​ មាន​សមាជិក​ជា​ង​២​៦​០​នាក់​ (ក្នុង​នោះ​ មាន​សមាជិក​មជ្ឈិម​ចំ​នួន​៨​៩​នាក់​) មាន​វណ្ណ​កម្ម​ចំ​នួន​៧​ ត្រូវ​បាន​សមាគម​អក្សរ​សិល្ប៍​ប្រ​ជា​ប្រិយ​វៀត​ណាមផ្តល់​ជំនួយ​ មាន​វណ្ណ​កម្ម​រូប​ថត​សិល្បៈ​ជិត​៤​.០​០​០​សន្លឹក​ ត្រូវ​បាន​តាំង​បង្ហាញ​នៅ​មហោ​ស្រព​ថ្នាក់​ខេត្ត​ តំ​បន់​ថ្នាក់​ជា​តិ​និង​អន្តរជា​តិ​។​ វណ្ណ​កម្ម​ជា​ច្រើន​ ទទួល​បាន​រង្វាន់​ថ្នាក់​តំ​បន់​និង​ទូទាំង​ប្រ​ទេស​ ដូច​៖ អ្នក​និពន្ធ​ត្រឹង​ដាក់​ហៀនខាញ់​ ទទួល​បាន​រង្វាន់​លើ​កទឹក​ចិត្ត​ក្នុង​ពិធី​ប្រ​ឡង​រឿង​និទាន​ខ្លី​ តំ​បន់​វាលរាប​ទន្លេ​គឺ​វ ឡុង​កាល​ពី​ឆ្នាំ​ ២​០​១​៦​ វណ្ណ​កម្ម​ក្រោម​ចំ​ណង​ជើង​ “ជួប​ជុំ​” អ្នក​និពន្ធ​ ត្រឹង​ហ្វីមិញ​ភឿង ទទួល​បាន​រង្វាន់​លេខ​២​    ក្នុង​ពិធី​ប្រ​ឡង​កំ​ណាព្យ​តាម​រយៈ​កាសែត​សិល្បៈ  ​ថា​យង្វៀន​   កាល​ពី​ឆ្នាំ​២០១៦​ វណ្ណ​កម្ម​ក្រោម​ចំ​ណង​ជើង​ “សប្បាយ​ថ្ងៃ​បុណ្យ​ដូន​តា” របស់​នាដការិ​នី​ថា​ច់​ធីវណ្ណា​ ទទួល​បាន​រង្វាន់​មេដាយមាស​នៃ​ពិធី​សមោសរ​របាំ មិន​ជំនាញ​ទូទាំង​ប្រ​ទសឆ្នាំ​២​០​១​៦​។​ល។​

មហា​សន្និ​បាត​    ក៏​បាន​បោះ​ឆ្នោត​ជ្រើស​សមាជិក​១​៥​រូប​  ក្នុង​គណ​:ប្រ​តិបត្តិ​ការ​អា​ណត្តិ​កាល ​២​០១៩-២០២៤​ដែរ។​​ លោក​ត្រឹង​មិញ​លី នាយ​ក​មន្ទី​រ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរ​ណ៍​ និង​ជា​ប្រ​ធាន​សមាគម​អក្សរ​សិល្ប៍​ខេត្ត​សុក​ត្រាំង​ ក្នុង​ឱកាស​នេះ​ គណ​:កម្មា​ធិ​ការ​ទូទាំង​ប្រ​ទេស​សហព័ន្ធ​សមាគមអក្សរ​សិល្ប៍​វៀត​ណាម ជូន​ប័ណ្ណ​សរ​សើរ​ចំ​នួន​៩​ដល់​សមូហ​ភាព​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ ក្នុង​អា​ណត្តិ​កាល​កន្លង​ផង​ដែរ​៕

      យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ