នៅទីស្តីការនៃគណៈកម្មាធិការជនជាតិ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង - អនុប្រធានគណៈប្រចាំការនៃគណៈចង្អុលការ ប្រធានគណៈកម្មការរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេស បណ្តាជនជាតិភាគតិចវៀតណាមលើកទីII ឆ្នាំ២០២០ ទើបដឹកនាំកិច្ចប្រជុំគណៈកម្មការចាត់តាំងលើកទី១ ស្តីពីការងារត្រៀមបម្រុងសម្រាប់មហាសន្និបាត។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានសមមិត្តដែលជាសមាជិកគណៈកម្មការចាត់តាំង។
រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង ដឹកនាំកិច្ចប្រជុំ។
នាកិច្ចប្រជុំនេះ គណៈកម្មការចាត់តាំង បានពិភាក្សាលើផែនការចាត់តាំងមហាសន្និបាត ពេលវេលាទីតាំង ទ្រង់ទ្រាយចាត់តាំង ចំនួនអ្នកតំណាងចូលរួម សកម្មភាពសំខាន់ៗក្នុងក្របខ័ណ្ឌនៃមហាសន្និបាត ការសរសើរជូនរង្វាន់ ភ័ស្តុភារ បដិសណ្ឋារកិច្ច និងទទួលស្វាគមន៍អ្នកតំណាង។ល។ តាមការគ្រោងទុក នឹងមានសកម្មភាពជាច្រើនប្រព្រឹត្តឡើងក្នុងក្របខ័ណ្ឌមហាសន្និបាត ដូច៖ គោរពវិញ្ញាណក្ខន្ធវិមានលោកប្រធានហូជីមិញ ចូលទៅអុជធូបនៅវិហារក្សត្រហ៊ុង ថ្នាក់ដឹកនាំបក្ស រដ្ឋជួបជុំអ្នកតំណាង មានសកម្មភាពវប្បធម៌ សិល្បៈ រាត្រីសមោសរអំណរមហាសន្និបាត តាំងពិព័រណ៍ បង្ហាញវត្ថុតាំង រូបគំនូរអំពីអត្តសញ្ញាណវប្បធម៌ សមិទ្ធផល អភិវឌ្ឍន៍តំបន់ជនជាតិភាគតិច។ល។
ក្រោយពីស្តាប់អ្នកតំណាងទាំងឡាយផ្តល់មតិ ស្តីពីការងារត្រៀមបម្រុងរៀបចំមហាសន្និបាត រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ឌោវ៉ាន់ចៀង បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះមតិចូលរួម។ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ បានឯកភាពសម្រេចយកវិធានការពីរសម្រាប់ពេលវេលា ចាត់តាំងមហាសន្និបាតនៅខែមេសា ឬក៏ខែឧសភា ឆ្នាំ២០២០ ទីតាំងរៀបចំនៅមជ្ឈមណ្ឌលសន្និសីទជាតិ (រដ្ឋធានីហាណូយ)។ តាមការគ្រោងទុក ចំនួនអ្នកតំណាងចូលរួមជាង ១.៧០០រូប។ ជាពិសេស រដ្ឋមន្រ្តីប្រធានគណៈកម្មាធិការជនជាតិ បានផ្តោតការយកចិត្តទុកដាក់លើសមាសភាពអ្នកតំណាង នោះគឺកងទ័ពការពារព្រំដែន កម្លាំងនគរបាល គ្រូបង្រៀនដែលផ្សារភ្ជាប់នៅតំបន់ជនជាតិភាគតិច ស្រ្តីជួយការងារភូមិស្រុក តំណាងអ្នកមានប្រជាប្រិយ ការសរសើរជូនរង្វាន់គប្បីជ្រើសរើសបុគ្គល សមូហភាពណាដែលជាគំរូពិតៗ កម្មវិធីរាត្រីសមោសរវប្បធម៌ សម្តែងបង្ហាញពីកេរដំណែលវប្បធម៌បណ្តាជនជាតិ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសសប្បាយរីករាយ រក្សាភាពថ្លៃថ្នូរ និងរក្សាព្រលឹងជាតិ។ល។
មហាសន្និបាតតំណាងទូទាំងប្រទេសបណ្តាជនជាតិភាគតិចវៀតណាមលើកII ឆ្នាំ២០២០ បន្តការគូសបញ្ជាក់និងកត់សម្គាល់នូវការរួមចំណែកដ៏ធំធេងរបស់ជនរួមជាតិភាគតិច ក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី វាយតម្លៃពីសមិទ្ធផល លទ្ធផលអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិ លើកតម្កើងសរសើរជូនរង្វាន់ដល់សមូហភាព បុគ្គលគំរូក្នុងជនរួមជាតិភាគតិច នេះគឺជាវេទិកាទំនាក់ទំនង ដោះដូរបទពិសោធន៍រវាងជនជាតិ គឺជាសកម្មភាពនយោបាយ-សង្គមមានភាពស៊ីជម្រៅ ដើម្បីលើកកម្ពស់ស្មារតី ពង្រឹងក្តីជំនឿ បង្កការស្រុះស្រួលក្នុងជនរួមជាតិបណ្តាជនជាតិក្រោមការដឹកនាំរបស់បក្ស៕
យោង៖ http://cema.gov.vn - លីសៀ