ច្រើនឆ្នាំកន្លង ភូមិភាគនានាក្នុងខេត្តត្រាវិញ បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ផ្សារភ្ជាប់ជាមួយនឹងការចលនាប្រឡងប្រណាំង។ ឆ្លងតាមរយៈនោះ កាន់តែមានទម្រង់និងបុគ្គលគំរូជាច្រើន បង្កភាពរីកសាយភាយ ភាពផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការយល់ដឹងនិងសកម្មភាពរបស់កម្មាភិបាល សមាជិក កសិករ បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច-សង្គម និងមានន័យវប្បធម៌មនុស្សជាតិដ៏ខ្ពង់ខ្ពស់។
ដងផ្លូវកៅស៊ូ ដែលគ្រួសារលោកគៀងកឿង បរិច្ចាគដីកសាងបើកទូលាយបន្ថែម។
រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ លោកគៀងកឿង នៅភូមិពលស្រ័យ ឃុំង៉ូវឡាក ស្រុកយ្វៀនហាយ ខេត្តត្រាវិញ បានចលនាប្រជាជនក្នុងភូមិរួមជាមួយនឹងគ្រួសារគាត់បរិច្ចាគដីកសាងផ្លូវជនបទ និងបើកទូលាយប្រឡាយរាយរងនៅវាលស្រែ។ លោក ផាមវ៉ាន់ហុង អនុលេខាគណៈកម្មាធិការបក្សឃុំង៉ូវឡាក ឱ្យដឹង៖ “គំរូបរិច្ចាគដីរបស់លោកគៀងកឿង បានជះឥទ្ធិពលយ៉ាងសកម្មក្នុងការចលនាប្រជាជនកសាងជនបទថ្មី រួមចំណែកជាមួយនឹងភូមិភាគជំរុញសេដ្ឋកិច្ច-សង្គមអភិវឌ្ឍ កសាងចំណងសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងជនរួមជាតិខ្មែរ។ល។ ពិសេសក្នុងខែមិថុនា ឆ្នាំ២០១៩ ពេលឃើញការដឹកជញ្ជូនស្រូវពីវាលស្រែមកកាន់ភូមិមានការលំបាក គាត់ក៏ស្ម័គ្រចិត្តបរិច្ចាគដីនៅក្បែរ ផ្ទះរបស់គាត់មានប្រវែងជិត៧០ម៉ែត្រ សម្រាប់ពង្រីកផ្លូវកៅស៊ូបន្ថែមពី២,៥ម៉ែត្រឡើង៦ម៉ែត្រ ដើម្បីយានជំនិះចេញចូលដឹកជញ្ជូនស្រូវទំនិញរបស់កសិករមានភាពងាយស្រួល។ ក្រៅពីនោះ គ្រួសារគាត់និងប្រជាជននៅភូមិភាគបានបរិច្ចាគដីប្រវែងជាង៥០០ម៉ែត្រ ដល់រដ្ឋដើម្បីបើកទូលាយផ្លូវពី២ម៉ែត្រឡើង៥ម៉ែត្រ ដើម្បីប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល”។ លោកគៀងកឿង ឱ្យដឹង៖ “យើងត្រូវតែធ្វើជាគំរូមុនសិន ពេលនោះ ប្រជាជនឃើញនិងយល់ពីទង្វើរបស់យើងនឹងមានការត្រិះរិះជាវិជ្ជមានមិនខាន។ ផ្តើមពីនោះ ការចលនានិងការចូលរួមគាំទ្រពីសំណាក់សហគមន៍នឹងអនុវត្តបានងាយស្រួលជាង”។
លោកគៀងកឿង មិនត្រឹមតែបរិច្ចាគដីកសាងផ្លូវប៉ុណ្ណោះទេ គាត់នៅទាំងចលនាបងប្អូនក្នុងគ្រួសារនិងមិត្តភ័ក្តិចូលរួមបរិច្ចាគដី ដើម្បីបើកទូលាយការជីកស្តារប្រឡាយរាយរងនៅវាលស្រែ ដោយមានប្រវែងជិត៤គីឡូម៉ែត្រទៀតផង។ សំណង់ខាងលើនេះ បានឆ្លងកាត់ដីស្រែជិត១ហិកតា ក្នុងនោះគាត់បរិច្ចាគដីជិត៥៦០ម២ ដើម្បីបើកទូលាយប្រឡាយពី២ម៉ែត្រឡើង៥ម៉ែត្រ។ ផ្តើមពីទង្វើដ៏មានអត្ថន័យរបស់គ្រួសារគាត់ បានជំរុញដល់គ្រួសារប្រជាជនជាង២០ដែលមានប្រឡាយកាត់ត្រង់ ក៏ស្ម័គ្រចិត្តចូលរួមគាំទ្រដែរ ហើយដំណើរការជីកស្តារបានប្រព្រឹត្តឡើងដោយងាយស្រួល៕
សើុងម៉ាល័យ-វិមាន