ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម (ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែតុលា) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុនសែន និងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន២ ស្ដីពីបញ្ហាព្រំដែន។ នោះគឺសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ខណ្ឌសីមាជាតិឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា និងអនុស្សរណៈយោគយល់កំណត់ព្រំដែននិងបោះបង្គោលព្រំដែនគោក រវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងដំណើរការដោះស្រ័យព្រំដែនគោករវាងប្រទេសទាំងពីរ គូសបញ្ជាក់ពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរវាងវៀតណាមនិងកម្ពុជាក្នុងការដោះស្រាយពីបញ្ហាបោះបង្គោលព្រំដែន។
នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងវៀតណាមនិងកម្ពុជា។
ខ្សែបន្ទាត់ព្រំដែនគោករវាងវៀតណាមនិងកម្ពុជា មានប្រវែងប្រមាណ១.២៤៥គីឡូម៉ែត្រ ឆ្លងកាត់ព្រំប្រទល់រដ្ឋបាលនៃខេត្តចំនួន១០របស់វៀតណាម រួមមាន៖ កនទុម យ៉ាឡាយ ដាក់ឡាក់ ដាក់ណុង ប៊ិញភឿក តៃនិញ ឡុងអាន ដុងថាប អានយ៉ាង និងគៀងយ៉ាង ជាប់នឹងព្រំប្រទល់កម្ពុជាចំនួន៩ខេត្តគឺ៖ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវនិងកំពត។
ជិតពាក់កណ្តាលសតវត្សរ៍កន្លង វៀតណាមនិងកម្ពុជា បានដំណើរការចរចាជាច្រើនលើក ចុះហត្ថលេខាលើឯកសារច្បាប់ជាច្រើន ដើម្បីកំណត់សំគាល់លទ្ធផលការងារព្រំដែនរវាងប្រទេសទាំងពីរ។
ខ្សែបន្ទាត់ព្រំដែនគោករវាងវៀតណាមនិងកម្ពុជា ត្រូវបានកំណត់ច្បាស់ក្នុងសន្ធិសញ្ញាកំណត់ខណ្ឌសីមាជាតិ ចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ខណ្ឌសីមាជាតិ ចុះហត្ថលេខានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។ ផ្អែកលើមូលដ្ឋាននៃសន្ធិសញ្ញាទាំងពីរ វៀតណាមនិងកម្ពុជា បានផ្សព្វផ្សាយការងារកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក តាំងពីដើមឆ្នាំ១៩៨៦មក។ គិតមកទល់នឹងខែធ្នូ ឆ្នាំ២០១៨ ភាគីទាំងពីរបានអនុវត្តសម្រេចរួចរាល់ប្រមាណ៨៤%នៃការងារកំណត់ខណ្ឌសីមា និងបោះ បង្គោលព្រំដែន។
ឯកសារច្បាប់ទើបបានចុះហត្ថលេខារួចទុកជារបត់ដ៏សំខាន់ ដើម្បីប្រទេសទាំងពីរឈានដល់ការឯកភាព១០០%នៃការងារបោះបង្គោលកំណត់ ខណ្ឌសីមាព្រំដែន ផ្តើមពីនោះ បង្កលក្ខណៈសម្បត្តិក្នុងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។
*ទទួលការអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹនភុក នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុនសែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ ក្នុងដំណើរទស្សនកិច្ច នាយករដ្ឋមន្រ្តី ហ៊ុនសែន បានពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក។ ជួបសម្តែងការគួរសមជាមួយអគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង។ ជួបពិភាក្សាជាមួយនឹងប្រធានរដ្ឋសភា ង្វៀនធីគឹមង៉ឹន។ ដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍វីរយុទ្ធជនពលី និងដាក់កម្រងផ្កានៅវិមានតម្កល់សពលោកប្រធានហូជីមិញ។ ក្នុងបរិយាកាសមិត្តភាព ជឿជាក់និងយោគយល់គ្នា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាការងារយ៉ាងទូលំទូលាយនិងស៊ីជម្រៅ សម្រេចបានគោលដៅរួមសំខាន់ៗ អំពីទំនាក់ទំនងភាគីទាំងពីរវៀតណាម-កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសរទាំងពីរនៅវេទិកាក្នុងតំបន់និងអន្តរជាតិ…៕
យោង https://vov.vn-មុនី