ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/10/2019 - 09:54

កឹង​ធើ​បំ​ផុស​ចលនា​ "សប្ដាហ៍​គាំ​ទ្រ​ រៀន​សូត្រ​មួយ​ជីវិ​ត​ឆ្នាំ​២​០​១​៩​"

ព្រឹក​ថ្ងៃ​ទី​២​ ខែ​តុលា​សមា​គម​ជំរុញ​ការ​សិក្សា​បាន​សហកា​រជា​មួយ​មន្ទី​រ​អប់​រំនិង​បណ្តុះ​បណ្តា​ល ក្រុង​កឹង​ធើ​ រៀប​ចំ​កម្ម​វិ​ធី​ "សប្ដាហ៍​គាំ​ទ្រ​ រៀន​សូត្រ​មួយ​ជីវិ​ត​ឆ្នាំ​២​០​១​៩​" ជា​មួយ​ប្រ​ធាន​បទ​ “អំ​ណាន​និង​រៀន​សូត្រ​មួយ​ជីវិ​ត​តាម​គំ​រូ​អ៊ំ​ហូមហិមា” និង​រំលឹក​អនុ​ស្សាវរីយ៍​លើ​កទី​២​៣​ ទិវា​បង្កើត​សមា​គម​ជំរុញការ​សិក្សា​វៀត​ណាម (២​/១​០​/១​៩​៩​៦​-២​/១​០​/ ២​០​១​៩​) ។​ សម​មិត្ត​ផាមវ៉ាន់​ហីវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ លោក​ង្វៀន​ថា​ញ់យុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ជា​មួយ​នឹង​អតីត​ថ្នាក់​ដឹក​នាំ​ក្រុង​គ្រប់​សម័យ​កាល​និង​ថ្នាក់​ដឹក​នាំ​មន្ទី​រ​ គណៈ​ ផ្នែក​ ទី​ក្រុង​អញ្ជើញ​ចូល​រួម​។​

 សម​មិត្ត​ ផាមវ៉ាន់​ហីវ (ខាង​ឆ្វេង​) អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ជា​មួយ​នឹង​ឯ​កអគ្គ​បណ្ឌិត​តីដូ ។​ រូប​៖ បិចង៉ុក​

ថ្លែង​មតិ​ក្នុង​ពិធី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ លោក​ង្វៀន​ថា​ញ់យុង បាន​សង្កត់​ធ្ងន់​ថា​ ស្មារ​តី​សង្វាត​រៀន​សូត្រ​ គឺ​ជា​ប្រ​ពៃណី​ដ៏​ល្អ​របស់​ជន​ជា​តិ​យើង​។​ ស្រង់​ប្រ​សា​សន៍​របស់​លោក​ប្រ​ធាន​ហូជីមិញ​៖ “ការ​រៀន​សូត្រ​គឺ​គ្មាន​ព្រំ​ដែន​” “ពិភព​លោក​អភិ​វឌ្ឍ​ន៍ឥត​ឈប់​ឈរ​ អ្នក​មិន​រៀន​សូត្រ​គឺ​ដើរ​ថយ​ក្រោយ​” “ការ​រៀន​សូត្រ​គឺ​ត្រូវ​តែ​បន្ត​អស់​មួយ​ជីវិ​ត​” ។​ សម​មិត្ត​ បាន​អំ​ពាវ​នាវ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​សង្គម​ លើ​ភូមិ​សា​ស្រ្ត​ក្រុង​ គាំ​ទ្រ​ស្មារ​តី​ “អំ​ណាន​និង​រៀន​សូត្រ​មួយ​ជីវិ​ត​តាម​គំ​រូ​អ៊ំ​ហូមហិមា​ និង​ប្រ​កាស​បំ​ផុស​ចលនា​ "សប្ដាហ៍​គាំ​ទ្រ​រៀន​សូត្រ​មួយ​ជីវិ​ត​ ចាប់​ពី​ថ្ងៃ​២​ តុលា​ដល់​ថ្ងៃ​ទី​ ៧​ តុលា​” ។​ នេះ​គឺ​ជា​សប្តាហ៍​ត្រូវ​បាន​បំ​ផុស​ចលនា​យ៉ាង​ទូលំ​ទូលាយ​ បង្ក​ចំ​ណុច​សំ​ខាន់​ក្នុង​ការ​អា​នសៀវ​ភៅ​និង​រៀន​សូត្រ​អស់​មួយ​ជីវិ​ត​។​

ស្រប​ក្នុង​ឱកាស​នេះ​ សមា​គម​ជំរុញ​ការ​សិក្សា​ក្រុង​កឹង​ធើ​ បាន​ជូន​លិខិត​សរ​សើរ​ដល់​គ្រូ​បង្រៀន​និង​កម្មា​ភិបាល​ជំរុញ​ការ​សិក្សា​ចំ​នួន​២​៧​នាក់​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ជំរុញ​ការ​សិក្សា​ ជំរុញ​ទេព​កោ​សល្យ​។​ ប្អូន​ង្វៀន​បាវិ​ញ សិស្ស​ថ្នាក់​ទី​១​២​C សា​លា​វិ​ទ្យា​ល័យ​ជំនាញ​លីតឺត្រុង មាន​កិត្តិ​យស​ទទួល​បាន​បណ្ណ​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ ដោយ​សម្រេច​និទ្ទេស​ឆ្នើម​ក្នុង​ការ​ប្រ​ឡង​ “ផ្លូវ​ទៅ​កាន់​កំ​ពូល​អូឡាំ​ពិក” ឆ្នាំ​២​០​១​៩​ ។​ និស្សិត​ថ្មី​ចំ​នួន​៥​៥​នាក់​ ដែល​ប្រ​ឡង​ឈរ​លេខ​មួយ​នៅ​សា​លា​ ផ្នែក​នៃ​មហា​វិ​ទ្យា​ល័យ​នានា​ ក្នុង​សម័យ​ប្រ​ឡង​ចូល​មហា​វិ​ទ្យា​ល័យ​នៅ​ឆ្នាំ​២​០​១​៩​ មាន​កិត្តិ​យស​ទទួល​កិត្តិ​នាម​ “ឯ​កអគ្គ​បណ្ឌិត​តីដូ” ។​ សមា​គម​ជំរុញ​ការ​សិក្សា​ ក្រុង​ថែ​ម​ទាំង​ជូន​រង្វាន់​ដល់​សិស្ស​ថ្មី​ថ្នាក់​ទី​១​០​ ចំ​នួន​២​៧​នាក់​ ដែល​សម្រេច​លទ្ធ​ផល​សិក្សា​ឆ្នើម​ជា​ង​គេ​នៅ​តាម​ខណ្ឌ​ ស្រុក​នានា​។​ ជូន​អា​ហារ​ូបករណ៍​ដល់​និស្សិត​២​០​០​នាក់​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​រៀន​នៅ​សា​ក​លវិ​ទ្យា​ល័យ​ទាំង​៥​នៅ​ក្រុង​កឹង​ធើ​ ។​ សរុប​ថវិ​កា​សម្រាប់​រង្វាន់​និង​អា​ហារ​ូបករណ៍​ជា​ង​៥​០​០​លាន​ដុង​ ដោយ​ដកពីមូល​និធិ​ជំរុញ​ការ​សិក្សា​និង​ជំរុញ​ទេព​កោ​លសល្យ​របស់​ក្រុង​។​               

                                                              បិចង៉ុក​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ