បញ្ជាការដ្ឋានយោធា ខេត្តសុកត្រាំង ទើបរៀបចំអង្គសន្និបាតបូកសរុបការអនុវត្តអនុក្រឹត្យលេខ២៦របស់រដ្ឋាភិបាលស្តីពីនាយទាហានបំរុងនៃកងទ័ពប្រជាជនវៀតណាមដំណាក់កាល២០០២ -២០១៨ ។
ទិដ្ឋភាពអង្គសន្និបាត។
ក្នុងដំណាក់កាល២០០២-២០១៨ បញ្ជាការដ្ឋានយោធាខេត្ត បានផ្សព្វផ្សាយបញ្ជ្រាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ អនុក្រឹត្យលេខ២៦/២០០២/NĐ-CP របស់រដ្ឋាភិបាល; ទន្ទឹមនឹងនោះ ធើ្វឱ្យជាក់ស្តែងទៅជាគោលការណ៍ វិធានការណ៍ដឹកនាំ ចង្អុលការកសាង និងគ្រប់គ្រងកងជួរនាយទាហានបំរុង ខិតជិតនឹងស្ថានភាពជាក់ស្តែងនៃភូមិភាគ ឆ្លើយតបបានល្អតម្រូវការភារកិច្ចក្នុងស្ថានភាពបច្ចុប្បន្ន។ បញ្ជាការដ្ឋានយោធាខេត្ត ក៏បានសហការជាមួយភូមិភាគ ជំនួយនាយទាហានបំរុងកសាង ផ្ទះមេត្តាធម៌ ផ្ទះមិត្តរួមកងបាន១៤ខ្នង សរុបទឹកប្រាក់ជាង៥០០លានដុង។ ឧបត្ថម្ភបុលទុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើជូនប្រជាជនចំនួន៤៣២ លើកនាក់ សរុបថវិកាជាង១០ពាន់លានដុង។
ក្នុងឱកាសនេះ មានសមូហភាពចំនួន១២ និងបុគ្គលចំនួន១៨នាក់ បានបញ្ជាការដ្ឋានយោធាខេត្ត ជូនលិខិតសរសើរព្រោះមានស្នាដៃឆ្នើមក្នុងការអនុវត្តអនុក្រឹត្យលេខ២៦របស់រដ្ឋាភិបាល ស្តីពីនាយទាហានបំរុងនៃកងទ័ពប្រជាជនវៀតណាម៕
លីធាន-វ៉ាន់តឹន