ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/09/2019 - 15:48

ភាព​ឱ​ឡា​រិក​នៃ​ពិធី​បុណ្យ​សែន​ព្រះ​ខែ​ក្រោម​ប្រ​ធាន​​បទ​ “ ពន្លឺព្រះ​ខែ​ រឿង​ព្រេង​បុរា​ណ ”

គណៈ​អចិ​ន្ត្រៃ​យ៍​នៃ​សម្ព័ន្ធ​យុវ​ជន​ក្រុង​កឹង​ធើ​ មន្ទី​រ​ការ​ងារ​យុទ្ធ​ជន​ពិការ​-សង្គម​កិច្ច​ក្រុង​ ទើប​សហ​កា​រ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​កើ-ដ រៀប​ចំ​ពិធី​បុណ្យ​សែន​ព្រះ​ខែ​ ក្រោម​ប្រ​ធាន​បទ​ៈ "ពន្លឺព្រះ​ខែ​ រឿង​ព្រេង​បុរា​ណ" ។​ អញ្ជើញ​ចូល​រួម​មាន​ស​មមិត្ត​ថ្នាក់​ដឹក​នាំ​ក្រុង​ ជា​មួយ​នឹង​ក្មួយ​ៗ​ ជាង​៣​០​០​នាក់​នៅ​ភូមិ​សាស្ត្រ​ស្រុក​កើ-ដ ។​

សម​មិត្ត​ ផាម​វុាំង​ហីវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រធាន​ក្រុម​រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹងធើ​ ជា​មួយ​សមមិត្ត​ ឡេក្វាង​ម៉ា​ញ់ អនុ​លេ​ខា​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ជូន​អំណោយ​ដល់​កុ​មារ​ដែល​មាន​ស្ថានភាព​លំ​បាក​លើ​មិ​

សាស្រ្ត​ស្រុក​កើ-ដ។​

កា​សែត​កឹង​ធើ​និង​មន្ទី​រ​ពហុ​ផ្នែក​ហ្វាង​មី​គូ​ឡុង​ ជូន​អំ​ណោយ​ក្នុង​ឱ​កាស​បុណ្យ​សែន​ព្រះ​ខែ​ដល់​កុ​មារ​ដែល​មាន​ជីវ​ភាព​លំ​បាក​នៅ​សង្កាត់​អូរ​មូ៉ង ក្រុង​កឹង​ធើ​ ។​ ​​​  រូបថត​ៈ ធូសឿង។​

នៅ​ក្នុង​ពិធី​បុណ្យ​សែន​ព្រះ​ខែ​ ក្មួយ​ៗ​បាន​ស្តាប់​លិ​ខិត​ប្រ​សិ​ទ្ធ​ពរ​បុណ្យ​សែន​ព្រះ​ខែ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​  ផ្ញើ​ជូន​ក្មួយ​ៗ​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ធ្វើ​ពិធី​ដង្ហែ​ឆាយា​លក្ខណ៍​អ៊ំ លៀង​នំ​ចំ​ណី​ និង​ដង្ហែ​គោ​ម ទស្ស​នា​ឈុត​សម្តែ​ង​វប្ប​ធ​ម៌​-សិល្បៈ​ និង​បាន​ស្តាប់​និ​ទាន​រឿង​ព្រេង​បុរាណ។​ល។​ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ពិធី​នេះ​ ក្មួយ​ៗ​ក៏​បាន​ចូល​រួម​បញ្ចេញ​ថ្វី​ដៃ​យ៉ាង​ពុះ​ពោរ​តាម​រយៈ​ការប្រ​ឡង​៖ ធ្វើ​គោ​ម គូរ​គំ​នូរ​ ច្រៀង​រាំ ចូល​រួម​លេង​កំ​សាន្តសប្បាយ​ មើល​រហ​ស​កម្ម​ បង្កើត​រូប​ភាព​ពីប៉េង​ប៉ោង និង​លេងល្បែង​ប្រ​ជា​ប្រិយ​ដោយ​មាន​ការ​ជូន​រង្វាន់​។​

ក្នុង​ឱ​កាស​នេះ​ គណៈ​ចាត់​តាំង​បាន​ជូន​កង់​ចំ​នួន​២​០​គ្រឿង​ (តម្លៃ​១​លាន​ដុង​/គ្រឿង​) និង​អំ​ណោយ​ចំ​នួន​៣​០​០​ចំ​ណែក​ (ក្នុង​មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​១​០​០​.០​០​០​ដុង) ដល់​ក្មួយ​ៗ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​សាស្ត្រ​ស្រុក​។​ ពិ​ធី​នេះ​បាន​រួម​ចំ​ណែក​ដល់​ការ​បង្ក​ជា​សួន​កម្សាន្ត​មាន​ប្រ​យោជន៍​សម្រាប់​ក្មួយ​ៗ​ អំ​ណរ​បុណ្យ​សែន​ព្រះ​ខែ​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​និង​សប្បាយ​រីក​រាយ​។​ ទន្ទឹម​នឹង​នោះ​ លើ​កទឹក​ចិត្ត​ក្មួយ​ៗ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ឱ្យ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។​

សម្ព័ន្ធ​យុវ​ជន​ខ័ណ្ឌ​ប៊ិ​ញ​ធ្វី ក៏​បាន​រៀប​ចំ​ពិធី​បុណ្យ​សែន​ព្រះ​ខែ​ផង​ដែរ​។​ ពិធី​បុណ្យ​នេះ​ បាន​ទាក់​ទាញ​ក្មួយ​ៗ​ចូល​រួម​ជាង​៦​០​០​នាក់ មក​ពី​សង្កាត់​នា​នា​លើ​ភូមិ​សាស្រ្ត​ខ័ណ្ឌ​។​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ពិ​ធី​បុណ្យ​ក្មួយ​ៗ​បាន​ចូល​រួម​លេង​ល្បែង​ប្រ​ជា​ប្រិយ​ជា​ច្រើន​ មា​ន​ប្រ​ឡង​ធ្វើ​គោ​ម​ជា​ដើម​។​ ក្រៅ​ពី​នេះ​ ក្មួយ​ៗ​ក៏​បាន​ចូល​រួម​ដង្ហែ​ឆា​យា​លក្ខណ៍​អ៊ំ ដង្ហែ​គោ​ម លៀង​នំ​ចំ​ណី​ ទស្សនា​ឡក​ម៉ុង​សៃ និង​ឈុត​សម្តែ​ង​វប្បធ​ម៌​-សិល្បៈ​ពិ​សេស​ៗ​ជា​ច្រើន​។​ សម្ព័ន្ធ​យុវ​ជន​ខណ្ឌ​បាន​ជូន​អំ​ណោយ​ចំ​នួន​៣​០​០​ ចំ​ណែក ​(ចង្កៀង​គោ​ម នំ ស្ករ​គ្រាប់​) ជូន​ក្មួយ​ៗ​ ដើម្បី​អំ​ណរ​ក្នុង​ឱកាស​បុណ្យ​សែន​ព្រះ​ខែ​។​ ជា​ពិ​សេស​ សា​ខា​សម្ព័ន្ធ​យុវ​ជន​កា​​សែត​កឹង​ធើ​ ក៏​បាន​ចលនា​មន្ទី​រ​ពេទ្យ​ហ្វាង​មី គឺ​វឡុង​ជូន​អំ​ណោយ​ចំ​នួន​១​០​០​ចំ​ណែក​  (នំ ស្ករគ្រាប់​) សរុប​ទឹក​ប្រាក់​ជិត១​០​លាន​ដុង​ សម្រាប់​ក្មួយ​ៗ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​

ក្នុង​ឱ​កាស​បុណ្យ​សែន​ព្រះ​ខែ​ឆ្នាំ​នេះ​    សម្ព័ន្ធ​​យុវ​ជន​ខណ្ឌ​ប៊ិ​ញធ្វី    បាន​ចលនា​អំ​ណោយ​​ជាង​  ៥​០​០​ចំ​ណែក​ សម្រាប់​ជូន​ក្មួយ​ៗ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ បាន​លេង​សប្បាយ​ក្នុង​ឱ​កាស​បុណ្យ​សែន​ព្រះ​ខែ​។​ គណៈ​អចិ​ន្រ្តៃយ៍​នៃ​សម្ព័ន្ធ​យុវ​ជន​ខ័ណ្ឌ​ បាន​ចង្អុល​ការ​ដល់​មូល​ដ្ឋាន​សម្ព័ន្ធ​យុវ​ជន​នានា​ រៀប​ចំ​ល្បែង​លេង​កម្សាន្ត​ជា​ច្រើន​សម្រាប់​ក្មួយ​ៗ​បាន​ លេង​សប្បាយ​ក្នុង​ឱ​កាស​បុណ្យ​សែន​ព្រះ​ខែ​ មាន​ដូច ៖ ប្រ​ឡង​ធ្វើ​គោ​ម ច្រៀង​រាំ ជា​មួយ​នឹង​ស​កម្ម​ភាព​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​កុ​មារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​៕​​          

      ដំ​ណឹង​ រូបៈ  ក្វឹ​ក​ថាយ - លេង​មី

ចែករំលែកអត្ថបទ