ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/09/2019 - 15:30

ឃុំ​នៃ​ស្រុក​មី​ស្វៀង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ទាំង​១​០​០​%

ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​ពិធី​ទទួល​ស្គាល់​ឃុំ​ថាញ់​ក្វើយ​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​។​ នេះ​ជា​ឃុំ​ទី​១​០​របស់​ស្រុក​មីស្វៀង បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​ ហើយ​ក៏​ជា​ស្រុក​ដំ​បូង​បង្អស់​ក្នុង​ខេត្ត​ មាន​ឃុំ​ទាំង​១​០​០​%សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

 ថ្នាក់​ដឹក​នាំ​ស្រុក​មីស្វៀង ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ និង​បុគ្គ​ល​ដែល​ចូល​រួម​កសាង​ជន​បទ​ថ្មី​។​

ឃុំ​ថាញ់​ក្វើយ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៥​២​% និង​ជា​ឃុំ​លំ​បាក​ពិ​សេស​របស់​ស្រុក​។​ មុន​នេះ​ ជីវ​ភាព​របស់​ប្រជា​ជន​នៅ​ជួប​លំ​បាក​ច្រើន​ ហេដ្ឋារ​ចនា​សម្ព័ន្ធ​នៅ​ខ្វះ​ខាត​ គ្រួ​សារ​ក្រីក្រ​សរុប​អត្រា​៣​៩​,៤​៣​% ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ប្រ​មាណ​១​៤​លាន​ដុង​/ឆ្នាំ​។​ ក្រោយ​រយៈ​ពេល​៩​ឆ្នាំ​អនុ​វត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ឃុំ​បាន​ផ្សព្វ​ផ្សា​យ​ ប្រើ​ប្រាស់​រាល់​ប្រ​ភព​ទុន​ឧ​បត្ថម្ភ​ផ​លិត​កម្ម​ ហ្វឹក​ហាត់​ណែ​នាំ​ផលិត​កម្ម​ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ បង្កើត​ការ​ងារ​ធ្វើ​ជូន​ប្រជា​ជន  ​ មាន​គោ​លន​យោ​បាយ​សុខុ​មាល​ភាព​សង្គម​ជាច្រើន​ត្រូវ​បាន​ផ្សព្វ​   ផ្សា​យ​អនុ​វត្ត​។​ ផ្ដើម​ពីនោះ​ កសិ​កម្ម​បាន​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​  ការ​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿ​ន​លឿន​នាំ​មក​ប្រ​សិ​ទ្ធភាព​សេដ្ឋ​កិច្ច​ និង​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​។​ មកទល់​សព្វ​ថ្ងៃ​  អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​ថយ​ចុះ​នៅ​២​,៦​៣​% ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​មនុស្ស​ម្នាក់​សម្រេច​៤​៦​.៨​០​០​.០​០​០​ដុង/ឆ្នាំ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ មានភាព​ល្អ​ប្រ​សើរ​។​

ស្រប​ឱ​កាស​នេះ​ដែរ​ ខេត្ត​សុក​ត្រាំង​បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់សមូហ​ភាព​ បុគ្គ​លដែល​មាន​ស្នា​ដៃ​ឆ្នើម​ រួម​ចំ​ណែក​ក្នុង​ការ​អនុ​វត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​៕

                       យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ