សារមន្ទីរក្រុងកឹងធើ បានសហការជាមួយសារមន្ទីរក្រុងហូជីមិញ សាខាក្រុងហូជីមិញ សារ មន្ទីរវិចិត្រសិល្បៈក្រុងហូជីមិញ ព្រមទាំងវិចិត្រករនៅក្រុងកឹងធើ បានរៀបចំពិព័រណ៍រូបថតនិងគំនូរ៖ “៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ”និងដាក់បង្ហាញពីបធានបទ “រូបគំនូរតស៊ូក្នុងសម័យសង្គ្រាមនៅវាលរាបទន្លេគឺវឡុង”។ អញ្ជើញចូលរួមមានសមមិត្តត្រឹងក្វឹកត្រុង លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ សមមិត្តឡេក្វាងម៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ សមមិត្តយឿងតឹងហៀន អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ មួយអន្លើរដោយសមមិត្តអតីតថ្នាក់ដឹកនាំក្រុង កម្មាភិបាលបដិវត្តន៍ជើងចាស់និងអ្នកតំណាងគ្រប់រូប ព្រមទាំងសិស្ស និស្សិត។
ថ្នាក់ដឹកនាំក្រុង និងអ្នកតំណាងកាត់ខ្សែបូបើកពិធីតាំងពិព័រណ៍។
ការតាំងពិព័រណ៍មានរូបថតនិងគំនូរ១២០ផ្ទាំង និងឯកសារឧទ្ទេសនាមពីកម្រងមរតកសាសន៍របស់អ៊ំហូ ព្រមទាំងសមិទ្ធផលលើគ្រប់វិស័យ ដូច៖ សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារប្រទេស សន្តិសុខ សាមគ្គី មិត្តភាពនិងសហប្រតិបត្តិការអន្តរជាតិរបស់ក្រុងកឹងធើនិយាយដោយឡែក ក្នុងទូទាំងប្រទេសនិយាយរួម អស់រយៈពេល៥០ឆ្នាំ អនុវត្តមរតកសាសន៍របស់លោក។ ជាពិសេស ដាក់បង្ហាញពីបធានបទ ឧទ្ទេសនាមពីឯកសារនិងវត្ថុតាំងជាង១២០មុខ សុទ្ធតែជាផ្ទាំងរូបគំនូរស្តែងពីជីវភាពនិងការតស៊ូរបស់កងទ័ព និងប្រជាជនវាលរាបទន្លេគឺវឡុង ដែលរចនាដោយវិចិត្រករ យុទ្ធជនដោយផ្ទាល់អនុវត្តក្នុងសម័យសង្គ្រាម។ ឆ្លងតាមរយៈនោះ ជួយឱ្យអ្នកទស្សនាយល់ច្បាស់ ពីប្រវត្តិសាស្រ្តរបស់ប្រជាជាតិនិងតម្លៃនៃផ្ទាំងរូបគំនូរដ៏ពិសេស នេះ។
ការតាំងពិព័រណ៍រូបថត និងគំនូរដាក់បម្រើជូនភ្ញៀវទេសចរមកទស្សនាកម្សាន្តរហូតដល់ថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០១៩។ បធានបទនេះ នឹងដាក់បម្រើជូនភ្ញៀវទស្សនាកម្សាន្តរហូតដល់ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៩៕
ឡែធូ -លីសៀ