08/07/2019 - 15:54

ក​សាង​ទម្រង់​ប្រ​ជា​ចលនា​ មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​

គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង​ ទើប​ស​ហ​ការ​ជា​មួយ​នឹង​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​ ចាត់​តាំង​សន្និ​បាត​បូក​ស​រុប​បណ្តោះ​​អា​សន្ន​ អ​នុ​វត្ត​កម្ម​វិ​ធី​សហ​ការ​ការ​ងារ​ប្រ​ជា​ចលនា​​រ​វាង​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ និង​អគ្គ​ស្នង​ការ​ដ្ឋាន​​ន​យោ​បាយ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ ដំ​ណាក់​​កាល​ ២០១៦​-២០២១​។

ទិដ្ឋ​ភាព​អ្នក​តំ​ណាង​ចូល​រួម​​សន្និ​បាត​។

ចាប់​ពី​ឆ្នាំ​២០១៦​មក​ទល់​ពេល​នេះ​ ការ​អ​នុ​វត្ត​​កិច្ច​សហ​ការ​ គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​និង​បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​សុក​ត្រាំង​ បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិ​បាល​ យុទ្ធ​ជន​ និង​ចល​នាប្រ​ជា​ជន​អនុ​វត្ត​គោល​ការណ៍​ សេច​ក្តី​សម្រេច​របស់​បក្ស​ គោល​ន​យោបាយ​​ច្បាប់​របស់​​រដ្ឋ​ ។ ក​សាង​ទម្រង់​ "ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​" លើ​គ្រប់​វិ​ស័យ​ ស្វែង​យល់​ពី​គោល​បំ​ណង​ប្រាថ្នា​ ការ​លំ​បាក​ក្នុង​ជីវ​ភាព​ប្រ​ជា​ជន​។​ ក​សាង​ប្រ​ព័ន្ធ​ន​យោ​បាយ​នៅ​មូល​ដ្ឋាន​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​​។ ផ្តើម​ពី​នោះ​ ការ​យល់​ដឹង​របស់​កម្មា​ភិ​បាល​និង​ប្រ​ជា​ជន​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ពិ​សេស​ អង្គ​ភាព​ទាំង​ពីរ​បាន​ក​សាង​និង​អ​នុ​វត្ត​ទម្រង់​ជា​ច្រើន​ ដូច​ជា​៖ ក​សាង​ឃុំ ​សង្កាត់​រឹង​មាំ​អំ​ពី​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​" "ចលនា​ប្រ​ជា​ជន​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ប្រ​យុទ្ធ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ ជំ​នួយ​សង្គ្រោះ"​      "ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​        ចំ​ពោះ​បុព្វ​ហេតុ​ ក​សាង​និង​ការ​ពារ​​មាតុ​ភូមិ​" និង​ "កម្ម​វិ​ធី​រួម​កម្លាំង​ក​សាង​ជន​បទ​ថ្មី​-ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ​"ជា​ដើម​។ ឆ្លង​តាម​រយៈ​នោះ ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​របស់​​ប្រ​ជា​ជន​ជា​បណ្ដើរ​ៗ​ កសាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន​ ជំ​ហរ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​​ជន​រឹង​មាំ ​និង​ពង្រីក​កម្លាំង​សាម​គ្គី​ក្នុង​ការ​ក​សាង​ ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ លើក​កម្ពស់​ស្មារ​តីប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧ​បា​កល​បំ​បែក​បំ​បាក់​របស់​អា​នុ​ភាព​អមិត្ត​៕

​                                          យ្វី​អាញ់​-វិ​មាន

​    

ចែករំលែកអត្ថបទ