មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

01/07/2019 - 16:26

ពិ​ធី​បុណ្យ​ Pang​ A​ របស់​ជន​ជាតិ​ឡា​ហា​

ស្រប​ក្នុង​ប​រិ​យា​កាស​អប​អរ​ចង្កោម​ស​កម្ម​ភាព​ “វប្ប​ធម៌​ ចម្រុះ​បណ្តា​ជន​ជាតិ​វៀត​ណាម​” ជន​រួម​ជាតិ​ឡា​ហា​ មក​ពី​ភូមិ​​ណា​តាយ​ ឃុំ​ភី​តង​ ស្រុក​មឿង​ឡា​ ខេត្ត​សើុនឡា ​ទើប​សម្តែង​​បង្ហាញ​ពិ​ធី​បុណ្យ​ Pang A​ (បុណ្យកម្សាន្ត​ភូមិ​) កេរ​ដំ​ណែល​វប្ប​​ធម៌​អ​រូ​បី​ថ្នាក់​ជាតិ​។ ជន​ជាតិ​ឡា​ហា​​ មាន​ទស្សនៈ​ថា​ ខ្មោច​គឺ​មាន​​ខ្មោច​ស្លូត​និង​ខ្មោច​កាច​ ខ្មោច​ស្លូត​តែង​ជួយ​ថែរក្សា​មនុស្ស​ រី​ឯ​​ខ្មោច​កាច​ដើរ​រាត​ត្បាត​បៀត​បៀន​។ ព្រោះ​ហេតុ​នោះ ត្រូវ​ពឹង​​លោក​អា​ចារ្យ​ធ្វើ​ពិ​ធី​សែន​ព្រេន​បន់​ស្រន់​ដើម្បី​លា​មាត់​លាពាក្យ​។​ ពេល​ព្យា​បាល​ជំ​ងឺ​ជា​សះ​ស្បើយ​ លោក​អា​ចារ្យ​ទ​ទួល​អ្នក​ជំ​ងឺធ្វើ​ជា​កូន​ធម៌​។ ជា​រៀង​រាល់​ឆ្នាំ​ លោក​អា​ចារ្យ​ប្រា​រព្ធ​ពិ​ធី​បុណ្យ​ Pang A រៀប​តង្វាយ​ អញ្ជើញ​ដល់​យម​បាល​មក​សេព​សោយ ​ហើយ​​បួង​​​សួង​សុំជួយ​ពិ​ភ័​ក្ដិ​ រក្សា​ភូមិ​ស្រុក​ កូន​ចៅ​ជួប​តែ​សេច​ក្តី​សុខ​សេច​ក្តី​ចម្រើន​ កុំ​ឲ្យ​ជំ​ងឺ​តម្កាត់​មក​ពា​ធា​។ ក្នុង​ឱ​កាស​នេះ​ កូន​ធម៌​នឹង​មាន​​ឱកាស​ដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណ​​ដល់​លោក​អា​ចារ្យ​និង​យម​​បាល​បាន​ជួយ​ប្រោះ​ព្រំ​ សូម​ឲ្យ​លោក​អា​ចារ្យ​មាន​សុខ​ភាព​ល្អ ​រស់​នៅ​យឺន​យូរ​ដើម្បី​ជួយ​ព្យា​បាល​ជំ​ងឺ​អ្នក​ភូមិ​។

                         យោងៈ ​Vi​naculto.vn-​មុ​នី​

 

ជនរួ​ម​ជាតិ​រៀប​ចំ​ស្ពក​សំ​ណែន​។

​លោក​អា​ចារ្យ​ ឡ​វ៉ាន់​អីង​ អា​យុ​៧០​ឆ្នាំ​ ធ្វើ​ពិ​ធី​សែន​។

ពិ​ធី​សែន​ព្រេន​ចប់​សព្វ​គ្រប់​ ជន​រួម​ជាតិ​នាំ​គ្នា​រាំ​លេង​កម្សាន្ត​។

អ្នក​ភូមិ​ចូល​រួម​​រាំ​តាន​ប៊ូ​ ចំ​ណែក​កូន​ធម៌​លើក​ទេយ្យ​វត្ថុ​​ជូន​លោក​អា​ចារ្យ​​តាម​លំ​

ដាប់​​លំ​ដោយ​។

ភ្ញៀវ​ទេស​ចរ​ចូល​រួម​​និង​ពិ​សា​ស្រា​អេក​របស់​ជន​ជាតិ​ក្នុង​ពិ​ធី​បុណ្យ​

Pang A។​

ចែករំលែកអត្ថបទ