24/06/2019 - 09:10

ស​មិទ្ធិ​ផល​លេច​ធ្លោ​រយៈ​ពេល​៥​ឆ្នាំ​ អ​នុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​

ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ បាន​កំ​ណត់​ច្បាស់ការ​ងារ​ជន​ជាតិ​ និង​គោល​ន​យោ​បាយ​ជន​ជាតិ​ គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ដ៏សំ​ខាន់​ៗ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។

លោក​ថាច់​បូ​ណាត​ (អង្គុយ​កណ្តាល)​ ចុះ​សាកសួរ​គ្រួ​សារ​ដែល​បាន​ទ​ទួល​ផ​ល​ពីគោល​ន​យោ​បាយ​ជន​ជាតិ​។

ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ រ​ដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ស្រុក​កូវ​កែ​ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​​ ជា​ជំ​ហាន​ៗ​អ​នុ​វត្ត​​មាន​ប្រ​សិទ្ធ​ភាព​រាល់​កម្ម​វិ​ធី​ គម្រោង​ គោល​ន​យោ​បាយ​ជន​ជាតិ​ ជួយ​ជន​រួម​ជាតិ​ភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​និ​យាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​ លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​ រួម​ចំ​ណែក​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​​ ទិស​​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។

ស្រុក​កូវ​កែ​ បាន​ធ្វើ​ឲ្យ​ច្បាស់​នូវ​ខ្លឹម​សារ​នៃ​​បទ​បញ្ជា​ សេច​ក្តី​សម្រេច​ស្តីពី​ការ​​​​ងារ​ជន​ជាតិ​ និង​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​មជ្ឈិម​ ផ្សារ​ភ្ជាប់​នឹង​កម្ម​វិ​ធី​ គម្រោង​​ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​​កិច្ច​-សង្គម​រួម​របស់​ស្រុក​។ ផ្តើម​ពី​គោល​ន​យោ​​បាយ​អា​ទិ​ភាព​របស់​បក្សនិង​រដ្ឋ​ ឃើញ​ថា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ទ​ទួល​បាន​លំ​នៅ​ឋាន​ ដី​សង់​ផ្ទះ​ ដី​បង្ក​បង្កើន​ផល​។ល។​ ជួយ​មា​មីង​មាន​លក្ខណ​សម្បត្តិ​អភិ​វឌ្ឍ​ផលិត​កម្ម​ឈាន​​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ លំ​នឹង​ជីវ​ភាព​។ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​ជំ​រុញ​សេដ្ឋ​កិច្ច​ទូ​ទាំង​ស្រុក​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ ជា​ពិ​សេស​ ស្ថាន​ភាព​នៃ​ជីវ​ភាព​សេដ្ឋ​កិច្ច​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​កាន់​តែ​បាន​លើក​ស្ទួយ​។

 លោក​ថាច់​បូ​ណាត​ (ឈរ​ទី​២​ពី​ខាង​ឆ្វេង​) ចុះ​សួរ​សុខ​ទុក្ខ​ គ្រួ​សារ​មាន​ជីវ​ភាព​លំ​បាក​

បាន​ទ​ទួល​ផល​ពី​គោល​ន​យោ​បាយ​ជន​ជាតិ​។

ទន្ទឹម​នឹង​នោះ​ ការ​ងារ​អភិ​រក្ស​និង​ពង្រីក​​តម្លៃ​កេរ​ដំ​ណែល​វប្ប​ធម៌​ ត្រូវ​បាន​ចាប់​អា​រម្មណ៍​​យ៉ាង​ពិ​សេស​ វត្ត​អា​រាម​ដែលមាន​ស​គុណ​ចំ​ពោះ​បដិ​វត្តន៍​ ត្រូវ​បាន​រដ្ឋ​ឧបត្ថម្ភ​ថ​វិ​កា​ជួស​ជុល​ ក​សាង​ គិត​ជា​ទឹក​ប្រាក់​ជាង​៩០០​លាន​ដុង​ ប្រ​ព័ន្ធ​ផ្សាយសំ​ឡេង​តាំង​ពី​ស្រុក​ដល់​មូល​ដ្ឋាន​  ត្រូវ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​បង្កើន​​កម្រិត​ ពិ​សេស​គឺ​ភូមិ​ ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​  បាន​ធា​នា​ការ​ផ្សាយបន្ត​កម្ម​​វិ​ធីព័ត៌​មាន​ជា​ភា​សា​វៀត​-ខ្មែរ​ពី​ស្ថា​នីយ​វិ​ទ្យុ​វៀត​ណាម​ ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ឆ្លើយ​តប​ទៅ​នឹង​​តម្រូវ​ការ​ទទួល​ព័ត៌​មាន​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅតាម​ឃុំ ​ទី​ប្រ​ជុំ​ជន​ ភូមិ​ អនុ​សង្កាត់​។ បង​ថាច់​ហួង​ នៅ​ភូមិ​ចុង​ផ្នោ​ ឃុំ​ហ្វា​តឹង​ ឲ្យ​ដឹង​៖ “ដោយ​សារ​គោល​ន​យោ​បាយ​ជន​ជាតិ​ ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ​ ទើប​គ្រួ​សារ​ខ្ញុំ​ទ​ទួល​បាន​ដី​សង់​ផ្ទះ​។ ខ្ញុំ​ត្រេក​អរ​ណាស់​ ហើយ​សូម​អរ​​គុណ​ដល់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដែល​បាន​យក​​ចិត្ត​ទុក​ដាក់​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ ក្នុង​នោះ​ មាន​គ្រួ​សារ​ខ្ញុំ​ជា​ដើម​។ ខ្ញុំ​សន្យា​ថា នឹង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​ឈាន​ឡើង​ចាក​​ផុត​ពី​ភាព​ក្រី​ក្រ​ មិន​ធ្វើឲ្យ​បក្ស​និង​រដ្ឋ​ខក​បំ​ណង​ទេ​”។​

លោក​ថាច់​បូ​ណាត​ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​​ជាតិ​ស្រុក​កូវ​កែ ​ឲ្យ​ដឹង​ “ប៉ុន្មាន​ឆ្នាំ​កន្លង​ ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្រុក​ តែង​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណ​សម្បត្តិ​បាន​កៀក​ជិត​នឹង​ប្រ​ភព​ទុន​អា​នុ​គ្រោះ​ ឧបត្ថម្ភ​អ​ភិ​វឌ្ឍ​ផលិត​កម្ម​។ល។ ម្ល៉ោះ​ហើយទើប​មា​មីង​មាន​ដើម​ទុន​ធ្វើ​ការ​រក​ស៊ី​ គ្រួ​សារ​​បាន​ឈាន​ឡើង​ធូរ​ធារ​”៕​

សឺន​ម៉ា​ល័យ​-លី​សៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​បូ​ណាត