ប៉ុន្មានឆ្នាំកន្លង ខេត្តអាងយ៉ាងអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ ផ្ដើមពីនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចបានលើកកម្ពស់ មាមីងឈានឡើងចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។
ផ្ដើមពីប្រភពទុនឧបត្ថម្ភរបស់រដ្ឋ បានជួយបងស្រីនាងសុខធាន នៅឃុំវ៉ាន់យ៉ាវ ស្រុកទិញបៀង ពង្រីកបានរបរប្រពៃណី។
លោកម៉ែនផលី ប្រធានគណៈជនជាតិខេត្តអាងយ៉ាង ឲ្យដឹង៖ ការផ្សព្វផ្សាយកម្មវិធី១៣៥ (ដំណាក់កាល១៩៩៩-២០១៨) ខេត្តអាងយ៉ាង បានកសាងសំណង់ចំនួន៤០២ សរុបទឹកប្រាក់វិនិយោគជិត៣០០ពាន់លានដុង គួបផ្សំនឹងគម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្ម កសាងសំណង់ធារាសាស្រ្ត អគ្គិសនីសាលារៀន ផ្សារដំណាក់សុខាភិបាល អគារវប្បធម៌។ ក្រៅពីនោះ អនុវត្តសេចក្ដីសម្រេចលេខ១៣៤/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ខេត្តអាងយ៉ាង សង់ផ្ទះជូនជនរួមជាតិភាគតិចបាន៥.៤២០ខ្នង ស្ថានីយផ្ដល់ទឹកស្អាតប្រើប្រាស់នៅតំបន់ឆ្ងាយដាច់ស្រយាល៥៤សំណង់សរុបទឹកប្រាក់៥៤ពាន់សានដុង។ “បើគិតពីដើមឆ្នាំ២០១២ អាងយ៉ាងនៅមានគ្រួសារក្រីក្រ៤១.២៨១ (ស្រូបអត្រា៧,៨៤%) គ្រួសារប្រកៀកបន្ទាត់ក្រីក្រ៣២.០៤៥ (៦,១%) ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិភាគតិចគឺចំនួន៥.៩៥០គ្រួសារ (ស្រូបអត្រា២២,៧% នៃចំនួនគ្រួសារជនជាតិភាគតិចរួម) មកដល់ចុងឆ្នាំ២០១៨ គ្រួសារក្រីក្រនៅចំនួន១៩.៩៨៩គ្រួសារ (ស្រូបអត្រា៣,៦៧%) គ្រួសារប្រកៀកបន្ទាត់ក្រីក្រ៣១.៦៩០ (៥,៨២%); ក្នុងនោះ គ្រួសារជនជាតិភាគតិចក្រីក្រគឺ៤.៣៣៨គ្រួសារ (ស្រូបអត្រា១៦,១% នៃចំនួនគ្រួសារជនជាតិភាគតិចរួម)” លោកម៉ែនផលី ឲ្យដឹងដូច្នេះ។
ជាមួយនឹងកម្មវិធីគម្រោងរបស់រដ្ឋាភិបាលនិងខេត្ត បានវិនិយោគអភិវឌ្ឍតំបន់ជនជាតិភាគតិច តំបន់ភ្នំ មានបណ្ដាញមណ្ឌលតាំងទីលំនៅជាច្រើន បានកែលម្អនិងកកើតថ្មី។ លោកចៅយ៉ាត់ នៅភូមិបាឌាង ឃុំអាងគឺ (ស្រុកទិញបៀង) ឲ្យដឹងដោយក្តីរីករាយ៖ “ជនរួមជាតិនៅតំបន់ឆ្ងាយដាច់ស្រយាល រីករាយដោយបានបក្សនិងរដ្ឋយកចិត្តទុកដាក់អភិវឌ្ឍប្រព័ន្ធអគ្គិសនី និងប្រព័ន្ធផ្ដល់ទឹកប្រើប្រាស់ ឧបត្ថម្ភសត្វចិញ្ចឹម ពូជដំណាំ។ មាមីងសាមគ្គីរួមគ្នាកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជឿនលឿនឡើង”។
គ្រួសារបងចៅសិន ជនជាតិខ្មែរនៅភូមិអាងហ្វា ឃុំចូវឡាំង (ស្រុកទ្រីតូង) បានស្ដារឡើងវិញរបររម្ងាស់ស្ករត្នោត ម្ល៉ោះហើយជីវភាពកាន់តែធូរធារឡើង។ “ពីមុនជីវភាពជួបលំបាកខ្លាំង ខ្វះទុនវិនិយោគ ម្ល៉ោះហើយលំបាកក្នុងការរម្ងាស់ស្ករត្នោត។ អាស្រ័យបុលបានទុនអាទិភាពពីធនាគារ៤៥លានដុង គ្រួសារខ្ញុំទិញសម្ភារៈសម្រាប់រម្ងាស់ស្ករត្នោត និងម្ចាស់ការប្រើប្រាស់វត្ថុធាតុដើមសម្រាប់របររម្ងាស់ស្ករត្នោត។ ក្រៅពីដើមត្នោត២០ដើមរបស់គ្រួសារ ខ្ញុំថែមទាំងទិញដើមត្នោតរាប់សិបដើមរបស់មាមីងនៅភូមិស្រុកបន្ថែមទៀត ដើម្បីយកទឹករម្ងាស់ស្ករ រកប្រាក់ចំណូលសងបំណុលធនាគារឲ្យបានឆាប់ និងបានចាកផុតពីភាពក្រីក្រ” បងចៅសិន ឲ្យដឹងដូច្នេះ។
ផ្ដើមពីការអនុវត្តនូវគោលនយោបាយជនជាតិមានប្រសិទ្ធភាព ជនរួមជាតិភាគតិចនៅអាងយ៉ាង តែងជឿទុកចិត្តទៅលើគោលនយោបាយរបស់បក្សនិងរដ្ឋ ហើយសកម្មចូលរួមរាល់ការចលនាប្រឡងប្រណាំងស្នេហាជាតិ ការចលនាអាស្រ័យអង្គការបក្សនិងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់បំផុស៕
ភឿងង៉ី (យោង http://baodantoc.com.vn)-ទីទុយ