គណៈកម្មាធិការបក្សយោធាខេត្តសុកត្រាំង ទើបរៀបចំសន្និបាតបូកសរុបបណ្តោះអាសន្ន៥ឆ្នាំ និងស្ងើចសរសើរគំរូជឿនលឿនអនុវត្តការចលនា "ពង្រីកប្រវេណី រួមចំណែកទេពកោសល្យ សក្តិសមជាកងទ័ពអ៊ំហូ" និង៣ឆ្នាំ អនុវត្តបទបញ្ជាលេខ០៥ របស់ការិយាល័យនយោបាយ ស្ដីពីជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ។ ព្រមជាមួយនោះ ជូនលិខិតសរសើរដល់សមូហភាពចំនួន១៨ និងបុគ្គលដែលមានស្នាដៃលេចធ្លោ១៧នាក់។
បញ្ជាការដ្ឋានយោធាខេត្តជូនលិខិតសរសើរដល់សមូហភាព បុគ្គលលេចធ្លោក្នុងការអនុវត្តបទបញ្ជាលេខ០៥ និងការចលនា"ពង្រីកប្រវេណី រួមចំណែកទេពកោសល្យ សក្តិសមជាកងទ័ពអ៊ំហូ"។
ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្សយោធាខេត្តនិងគ្រប់ស្ថាប័ន អង្គភាពតែងអនុវត្តល្អនូវតួនាទីធ្វើសេនាធិការជូនគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ក្នុងការផ្សព្វផ្សាយអនុវត្តបទបញ្ជាលេខ០៥ ការចលនា "ពង្រីកប្រវេណី រួមចំណែកទេពកោសល្យ សក្តិសមជាកងទ័ពអ៊ំហូ" និងសម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន។ នោះគឺ គណៈកម្មាធិការបក្សយោធាខេត្តសហការជាមួយនឹងផ្នែកសមត្ថកិច្ចនានា រៀបចំចាត់ចែងឲ្យកម្មាភិបាល បក្ខជនចូលរួមរៀនសូត្រ បញ្រ្ជាបរាល់បធានបទ អាស្រ័យគណៈកម្មាធិការបក្សខេត្តបំផុសបាន៣លើក មានសមមិត្ត១.៦៨០លើកនាក់ចូលរួមអប់រំ នយោបាយបាន១២លើក មានសមមិត្តចូល រួមជិត៣.០០០នាក់។
អនុវត្តការចលនា "រួមកម្លាំងកសាងជនបទថ្មី" គណៈកម្មាធិការបក្សយោធាខេត្តនិងគ្រប់ស្ថាប័ន អង្គភាពបានចុះកិច្ចសន្យាជាមួយនឹងឃុំចំនួន១៩ ក្នុងនោះ មានឃុំចំនួន៧បានសម្រេចបទដ្ឋាន ជនបទថ្មី ឃុំក្រៅពីនោះ សម្រេចពី១០ដល់១៨លក្ខឋាន។ ក្រៅពីនោះ គណៈកម្មាធិការបក្ស យោធាខេត្ត នៅទាំងរៀបចំទៅសួរសុខទុក្ខ ជូនអំណោយជាង៥.០០០ចំណែក ពិនិត្យជំងឺ និងជូនថ្នាំដោយឥតគិតថ្លៃដល់គ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយ និងគ្រួសារក្រីក្ររាប់ពាន់លើក សាងសង់ផ្ទះឧបការគុណ ផ្ទះមិត្តរួមកង ផ្ទះមហាសាមគ្គី និងផ្ទះមេត្តាធម៌ចំនួន២៦៧ខ្នង និងជូនទោចក្រយានដល់សិស្សក្រីក្រ ឆ្លងកាត់ការលំបាកសង្វាតរៀនសូត្រ៕
យ្វីអាញ់ - ថាច់ធី