ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/05/2019 - 15:47

ត្រៀម​ជា​ស្រេច​ម​ហា​សន្និ​បាត​រណ​សិរ្ស​ក្រុង​ អា​ណត្តិ​កាល​២០១៩​-២០២៤​

ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​​កឹង​ធើ ជួប​ធ្វើ​ការ​ជា​មួយ​ថ្នាក់ដឹក​នាំ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ អំ​ពី​ការ​ងារត្រៀម​បម្រុង​សម្រាប់​មហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង អា​ណត្តិ​កាល​ ២០១៩ ​- ២០២៤​។

សម​មិត្ត​​ត្រឹង​ក្វឹកទ្រុង​ ​ស​មា​ជិក​មជ្ឈិម​បក្ស​ លេ​ខា​បក្ស​ក្រុង​​ថ្លែង​យោ​បល់​​

ចង្អុល​ការ​ក្នុង​អង្គ​ប្រ​ជុំ​។

ថ្លែង​យោ​បល់​ក្នុង​ឱ​កាស​ពិ​ភាក្សា​ការ​ងារ​ សម​មិត្ត​ត្រឹង​ក្វឹក​ទ្រុង​ សម​មិត្ត​ផាម​វ៉ាន់​ហីវ​ ព្រម​ជា​មួយនឹង​តំ​ណាង​ទាំង​ឡាយ​ បាន​ស្នើ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​​វៀត​ណាម​ ក្រុង​បន្ត​ការត្រួត​ពិ​និត្យ​ឡើង​វិញ​​រាល់​ដំ​ណាក់​ការ​ត្រៀម​បម្រុង​ ដើម្បី​ចាត់​តាំង​ម​ហា​សន្និ​បាត​រណ​សិរ្ស​ក្រុង​អាណ​​ត្តិ​កាល​ ២០១៩​-២០២៤ សម្រេច​បាន​ជោគ​ជ័យ​ល្អ​​ប្រ​សើរ​។

ក្នុង​នោះ យក​ចិត្ត​ទុកដាក់​កែ​សម្រួល​​ឯក​សារ ត្រៀម​បម្រុង​យ៉ាងហ្មត់​ចត់​រាល់​បទ​អន្ត​រា​គមន៍​ ក៏​ដូច​ជា​ឯក​សារ​ដែលទា​ក់​ទិន​។ ក​សាង​កម្ម​វិ​ធីម​ហា​សន្និ​បាត​ប្រ​កប​ដោយ​លក្ខណៈ​វិ​ទ្យា​សាស្រ្ត​ សម​ស្រប​​ធា​នា​ពេល​វេ​លា​ ធ្វើ​ឲ្យ​សុក្រឹត​សំ​ណុំ​ឯក​សារ​ បុគ្គ​លិក​។ ទន្ទឹម​នឹង​នោះ ​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​អនុ​វត្ត​រាល់​ការ​ចលនា​ អា​ស្រ័យ​រណ​សិរ្ស​បំ​ផុស​ សហ​ការធា​នា​សន្តិ​សុខ​​សណ្តាប់​​ធ្នាប់ សុ​វត្ថិ​ភាព​អនា​ម័យ​ម្ហូប​អា​ហារ​។ល។​

តាម​ផែនការ​ម​ហាសន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​ អា​ណត្តិ​កាល​​ ២០១៩​-២០២៤​ គ្រោង​នឹង​ចាត់​តាំង​នៅ​ថ្ងៃ​៣០-​៣១​ ខែ​ឧសភា​ ឆ្នាំ២​០១៩។​ ដើម្បី​ត្រៀម​បម្រុង​ឲ្យ​ម​ហា​សន្និ​បាត​ គណៈ​ចាត់​​​តាំង​មហា​សន្និ​បាត​បាន​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​ម​ហា​សន្និ​បាត​ ព្រម​ជា​មួយនោះ​ បំ​ផុស​ចលនា​រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ក​សាង​សំ​ណង់​ ផ្នែក​ការ​ងារ​ចំនួ​ន​៤០៤ អំ​ណរ​ម​ហា​សន្និ​បាត​រណ​សិរ្ស​គ្រប់​​លំ​ដាប់​ថ្នាក់​។ អំ​ណរ​​ម​ហា​សន្និ​បាត​រណ​​សិរ្ស​ក្រុង​ បាន​បើក​ដំ​ណើរ​ការ​សាង​សង់​ផ្ទះ​២៩​ខ្ន​​ង​ មាន​តម្លៃ​​ជាង​១,១​ពាន់​លាន​ដុង​ ក​សាង​កា​រិ​យា​ល័យ​ប្រ​វេ​ណីស្ថា​ប័ន​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាមក្រុង​៕

ថាញ់​ធី​ - ថាច់​ធី

ចែករំលែកអត្ថបទ