ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/05/2019 - 15:19

អនុស្សាវរីយ៍១២៩ឆ្នាំ ទិវាខួបកំណើតអ៊ំ ( ១៩/៥/១៨៩០ - ១៩/៥/២០១៩ ) និង៥០ឆ្នាំអនុវត្តមត៌កសាសន៍ របស់លោកប្រធានហូជីមិញ (១៩៦៩-២០១៩)

មត៌កសាសន៍លោកប្រធានហូជីមិញ-នៅតែមានតម្លៃគ្រប់សម័យកាល

លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេសក៍ជាទីគោរពស្រឡាញ់ របស់បក្សនិងប្រជាជាតិ វៀតណាម។ ថ្វីត្បិតតែអ៊ំបានលាចាកលោកនេះក៏ពិតមែន ប៉ុន្តែអ៊ំបានបន្សល់ទុកឲ្យទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើងនូវមត៌កសាសន៍ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន។ រយៈពេល៥០ ឆ្នាំកន្លង (១៩៦៩-២០១៩) មត៌កសាសន៍របស់អ៊ំ នៅតែទ្រោលបំភ្លឺ ចក្ខុវិស័យនៃយុគសម័យនិងនៅមានតម្លៃដូចដើម។ល។

មត៌កសាសន៍របស់លោកប្រធានហូជីមិញ ជាមត៌កមិនអាចកាត់ថ្លៃបាន បន្តការទ្រោលបំភ្លឺលើកកម្ពស់ស្មារតីបដិវត្តន៍ជូនកងជួរកម្មាភិបាល បក្ខជននាបច្ចុប្បន្ន ។

ចំពោះប្រជាពលករ អ៊ំពោលថា ប្រជាពលករ តាំងពីយូរលង់មកស៊ូទ្រាំលំបាក រងការជិះជាន់សង្កត់សង្កិនរបស់ពួកសក្តិភូមិ អាណានិគម ប្រជាជនយើង អង់អាចក្លាហាន តែងដើរតាមមាគ៌ារបស់បក្ស។ បក្ស មានផែនការល្អ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម សំដៅមិនបង្អង់ក្នុងការលើកស្ទួយជីវភាពប្រជាជន។ល។

ចំពោះកិច្ចការដោយឡែកមួយចំនួន  លោកប្រធានហូជីមិញ សោកស្តាយដោយមិនបានបម្រើមាតុភូមិ បម្រើបដិវត្តន៍ បម្រើប្រជាជនបានច្រើននិងយូរអង្វែង។ អ៊ំផ្តែផ្តាំ "បន្ទាប់ពីខ្ញុំទទួលអនិច្ចកម្ម មិនត្រូវរៀបចំធ្វើបុណ្យគគ្រឹកគគ្រេង ដើម្បីកុំឲ្យខាតពេលវេលា និងប្រាក់កាសរបស់ប្រជាជន"។

ក្តីសង្ឃឹមចុងក្រោយរបស់អ៊ំ មុនពេលអនិច្ចកម្ម គឺសង្ឃឹមទូទាំងបក្ស ទូទាំងប្រជាជនយើងសាមគ្គីតស៊ូ កសាងប្រទេសវៀតណាមសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូររុងរឿង រួមចំណែកយ៉ាងសក្តិសមក្នុងបុព្វហេតុបដិវត្តន៍ពិភពលោក។

* នៅតែមានតម្លៃដូចដើម

អនុវត្តមត៌កសាសន៍របស់អ៊ំ ក្រោមការដឹកនាំរបស់បក្ស កងទ័ពនិងប្រជាជនទូទាំងប្រទេសបានក្រោកឡើង កម្លាំងដ៏ខ្លាំងក្លាទូទាំងប្រជាជាតិ ត្រូវបានកៀរគរដើម្បីតស៊ូប្រឆាំងអាមេរិក សង្រ្គោះប្រទេសជាតិ។ ដោយការវាយលុកនិងក្រោកឡើងជាទូទៅនានិទាឃរដូវឆ្នាំ១៩៧៥ ចំណុចខ្ពស់គឺជ័យជម្នះរបស់យុទ្ធនាការហូជីមិញប្រវត្តិសាស្រ្ត កងទ័ពនិងប្រជាជនយើង ទទួលបានជ័យជម្នះបញ្ចប់សង្រ្គាមតស៊ូប្រឆាំងអាមេរិក សង្រ្គោះប្រទេសជាតិ រំដោះភាគខាងត្បូង ទាំងស្រុង ឯកភាពទឹកដី បើកសម័យថ្មី-សម័យឯករាជ្យ ឯកភាព ឈានឡើងសង្គមនិយមក្នុងទូទាំងប្រទេស។

អនុវត្តមត៌កសាសន៍របស់អ៊ំ ឆ្លងកាត់មហាសន្និបាត បក្ស៩លើក ចាប់ពីមហាសន្និបាតទីIV ដល់មហាសន្និបាតទីXII បក្សយើងកាន់តែកំណត់ច្បាស់នូវទស្សនៈសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយម។ អនុ វត្តមាគ៌ាផ្លាស់ថ្មីទាំងស្រុង បក្សយើងតែងចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចគឺជាភារកិច្ចសំខាន់ ការកសាងបក្សគឺជាភារកិច្ចស្នូល ទន្ទឹមនឹងនោះបញ្ចេញកម្លាំងកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាម ជឿនលឿន ប្រកបដោយអត្តសញ្ញាណវប្បធម៌ជនជាតិ ចាត់ទុកវប្បធម៌ជាមូលដ្ឋានគ្រឹះនៃស្មារតីរបស់សង្គម គឺជាទិសដៅ និងជាកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

អនុវត្តតាមបណ្តាំអំពីការកសាងបក្សរបស់អ៊ំ ដែលបានចារក្នុងមត៌កសាសន៍ បក្សយើងបានកំណត់ច្បាស់ ការកសាងបក្សគឺជាភារកិច្ចសំខាន់នៅរាល់ដំណាក់កាលបដិវត្តន៍។ បក្សយើងជានិច្ចកាលចាត់ទុកការកសាងបក្សគឺជាកត្តាសំខាន់ ដើម្បីបង្កើនកម្លាំងរួបរួមនិងលក្ខណៈតស៊ូរបស់បក្ស ឆ្លើយតបទៅនឹងតម្រូវការនៃបុព្វហេតុកសាងនិងការពារមាតុភូមិ។ ជាមួយនឹងទិសដៅសង្គមនិយមដោយឥតងាករេ បក្សយើងតែងកំណត់ច្បាស់យកលទ្ធិម៉ាក្ស-ឡេនីន និងសតិអារម្មណ៍ហូជីមិញ ធ្វើជាមូលដ្ឋានគ្រឹះសតិអារម្មណ៍ ត្រីវិស័យសម្រាប់សកម្មភាព។ ទន្ទឹមនឹងនោះ ជំរុញមាំការផ្សព្វផ្សាយ អប់រំក្នុងបក្សនិងក្នុងទូទាំងសង្គម ដើម្បីលទ្ធិម៉ាក្ស-ឡេនីន និងសតិអារម្មណ៍ហូជីមិញ ក្លាយជាសតិអារម្មណ៍នយោបាយចម្បងក្នុងជីវភាពរស់នៅរបស់ប្រទេសជាតិ។

***

សមិទ្ធផលនៃកិច្ចការផ្លាស់ថ្មីលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមនាបច្ចុប្បន្ន គឺជាភ័ស្តុតាងជាក់ស្តែងប្រកបដោយវោហារកោសល្យ បញ្ជាក់ពីលក្ខណៈនៃសច្ចធម៌អំពីមាគ៌ាឯករាជ្យជាតិ និងសង្គមនិយម  ដែលបក្សនិងលោកប្រធានហូជីមិញ ជ្រើសរើសសម្រាប់ជនជាតិ។ អនុស្សាវរីយ៍១២៩ឆ្នាំ ទិវាខួបកំណើតអ៊ំ ( ១៩/៥/១៨៩០-១៩/៥/២០១៩ ) និង៥០ឆ្នាំអនុវត្តមត៌កសាសន៍របស់លោកប្រធានហូជីមិញ (១៩៦៩-២០១៩) ជាឱកាសដើម្បីកម្មាភិបាល បក្ខជនគ្រប់រូប និងអង្គការបក្សនីមួយៗទ្រោលបំភ្លឺខ្លួនឯងឡើងវិញ ខិតខំកសាងបក្សកាន់តែស្អាតស្អំ រឹងមាំ  ដឹកនាំផែនមហាសាមគ្គីទូទាំងប្រជាជន "កសាងប្រទេស វៀតណាម សន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងសម្បូររុងរឿង"ដូចបណ្តាំមត៌កសាសន៍របស់អ៊ំ៕

ចែករំលែកអត្ថបទ