ខួបអនុស្សាវរីយ៍៤៤ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥-៣០/៤/២០១៩)និង១៣៣ឆ្នាំ ទិវាពលកម្មអន្តរជាតិថ្ងៃ១ ខែឧសភា នៅកងអនុសេនាធំហ្វឹកហាត់ចល័ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង រៀបចំសកម្មភាពរៀនសូត្រ ប្រវេណីនិងដោះដូរវប្បធម៌ សិល្បៈកីឡាអប់រំកាយ ជូនកម្មាភិបាលនិងយោធិន។
ឈុតសម្តែងមួយនៃរាត្រីទំនាក់ទំនងសិល្បៈជាមួយនឹង
សាខាសម្ព័ន្ធយុវជនចងមេត្រីភាព។
ប្រកួតបាល់ទះ រវាងក្រុមបាល់ទះសាខាសម្ព័ន្ធយុវជនស្ថាប័នបញ្ជាការដ្ឋាន
និងក្រុមសាខាសម្ព័ន្ធយុវជនកងអនុសេនាធំហ្វឹកហាត់ចល័ត។
នៅក្នុងពេលរៀនសូត្រ កម្មាភិបាល យុទ្ធជនបានស្តាប់លោកវរសេនីយ៍ឯកឡេមិញកើ វីរយុទ្ធជនកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានរំលឹកឡើងវិញនូវប្រវេណីដ៏ត្រចះត្រចង់របស់កងទ័ពប្រជាជនវៀតណាមក្នុងសម័យសង្រ្គាមទាំងពីរលើក តស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក។ ក្នុងនោះ កងកម្លាំងយុទ្ធជនការពារព្រំដែនខេត្តបានសហការប្រយុទ្ធនិងប្រយុទ្ធផ្ទាល់លើសមរភូមិតូចធំប្រមាណជាង៦០០ ស្នាដៃលេចធ្លោបំផុតរបស់អង្គភាព គឺចាត់តាំងបាញ់ឧទ្ធម្ភាគចក្រឆ្លុះបំភ្លឺរបស់ខ្មាំង ចូលរួមឡោមព័ទ្ធវាយកាន់កាប់ប៉ុស្តិ៍នាងរ៉េនឆ្នាំ១៩៦៥។ ឡោមព័ទ្ធសាខាតំបន់ង៉ាណាំ (បច្ចុប្បន្នគឺ ទីរួមខេត្តង៉ាណាំ)ឆ្នាំ១៩៦៨ និង៣១យប់ថ្ងៃប្រយុទ្ធការពារតំបន់មូលដ្ឋានព្រៃស្មាច់មីភឿករបស់គណៈកម្មាធិការបក្សខេត្ត ឆ្នាំ១៩៧២ រួមចំណែកគូសបញ្ជាក់ទំព័រប្រវត្តិសាស្រ្តថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៥។ ក្នុងដំណាក់ការកសាងទឹកដី កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជានិច្ចកាលខិតខំអនុវត្តល្អភារកិច្ចគ្រប់គ្រង ការពាររក្សាខ្ជាប់សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ព្រំដែនសមុទ្រ។
ក្រៅពីនោះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង នៅទាំងរៀបចំសកម្មភាពទំនាក់ទំនងវប្បធម៌ ដោយមានឈុតសម្តែង ពិសេសៗជាច្រើនបង្ហាញពីស្មារតីដ៏មោះមុតរបស់យុវវ័យក្នុងភារកិច្ចកសាងនិងការពារមាតុភូមិ រៀបចំសកម្មភាពទំនាក់ទំនងកីឡាបាល់ទះជួយឲ្យយោធិនលត់ដំសុខភាព លេងកំសាន្តនៅក្នុងឱកាសថ្ងៃបុណ្យ។ ឆ្លងតាមរយៈនោះ បានជួយឲ្យកម្មាភិបាលយុទ្ធជន បានដឹងបន្ថែមអំពីការទុក្ខលំបាករបស់រៀមច្បង ជាគំរូដើម្បីផ្តល់កម្លាំងចិត្តក្នុងការហាត់ពត់ រៀនសូត្រ និងមិនបង្អង់ខិតខំប្រឹងប្រែង អនុវត្តសម្រេចឆ្នើមភារកិច្ចដែលបានប្រគល់ជូន៕
យ្វីអាញ់-មុនី