សមមិត្តត្រឹងថាញ់ម៉ឹង លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទើបអញ្ជើញទៅសួរសុខទុក្ខ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង; សួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះសង្ឃខ្មែរនិមន្តមកពីវត្តនានាចូលរួមជួបជុំនៅវត្តព្រះបួនព្រះភក្រ្ត និងគ្រួសារក្នុងក្របខណ្ឌគោលនយោបាយនៅឃុំភូតឹង ស្រុកចូវថាញ់ ខេត្តសុកត្រាំង។ រួមដំណើរជាមួយក្រុម មានលោកផាងវ៉ាន់សាវ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តសុកត្រាំង; លោកឡឹមវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ព្រមជាមួយនឹងថ្នាក់ដឹកនាំគណៈ ផ្នែកមួយចំនួន។
សមមិត្តត្រឹងថាញ់ម៉ឹង ប្រគេនទេយ្យទានដល់សមាគមព្រះសង្ឃស្នេហាជាតិខេត្តសុកត្រាំង។
ក្នុងពេលជំនួបមុខ សមមិត្តត្រឹងថាញ់ម៉ឹង ជំនួសមុខឲ្យបក្ស រដ្ឋ ផ្ញើនូវវាចាសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះសង្ឃ អាចារ្យនិងជនរួមជាតិខ្មែរនៅខេត្តសុកត្រាំងទាំងមូល។ ព្រមជាមួយនោះ សមមិត្តមានការកត់សម្គាល់នូវសគុណដ៏ធំធេងរបស់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះសង្ឃ និងជនរួមជាតិខ្មែរ បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខសណ្តាប់ធ្នាប់របស់ភូមិភាគ។ សមមិត្តត្រឹងថាញ់ម៉ឹង សង្ឃឹមថា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត នឹងបន្តការពង្រីក កាន់តែល្អថែមទៀតចំពោះស្នាដៃដែលសម្រេចបាន សហការជាមួយនឹងរដ្ឋអំណាច រណសិរ្ស អង្គការមហាជនគ្រប់លំដាប់ថ្នាក់ បន្តការចលនាជនរួមជាតិខ្មែរខ្នះខ្នែងពលកម្មផលិត ដើម្បីលំនឹងជីវភាព គិតគូរឲ្យកូនចៅរៀនសូត្រ ដើម្បីលើកកម្ពស់ប្រជាបញ្ញា ពង្រីកផែនមហាសាមគ្គីជនជាតិ និងចូលរួមសកម្មភាពរបស់សមាគមពុទ្ធសាសនាវៀតណាម ចលនាព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរអនុវត្តល្អគោលមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ។
ស្របឱកាសនេះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រឹងថាញ់ម៉ឹង បានប្រគេនទេយ្យវត្ថុដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះចៅអធិការនានាវត្តក្នុងខេត្ត ជូនអំណោយ៥ចំណែកដល់គ្រួសារខ្មែរឆ្នើមក្នុងក្របខណ្ឌគោលនយោបាយ ប្រគល់ជូនផ្ទះមេត្តាធម៌៥ខ្នងដល់គ្រួសារក្រីក្រនៅឃុំទ្វឹងហ្វា ស្រុកចូវថាញ់៕
លីធាន - ថាច់ធី