គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ក្រុងកឹងធើ ទើបបានរៀបចំសន្និបាតបូកសរុបបណ្តោះអាសន្នរយៈពេល២ឆ្នាំអនុវត្តសេចក្តីសម្រេចមជ្ឈិម៤ នីតិកាល XII និង១ឆ្នាំអនុវត្តសេចក្តីសម្រេចមជ្ឈិម៦ នីតិកាល XII។
អ្នកតំណាងចូលរួមអង្គសន្និបាត។
រយៈពេល២ឆ្នាំកន្លង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពក្នុងក្រុងគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេចមជ្ឈិម៤ នីតិកាល XII ផ្សារភ្ជាប់នឹងបទបញ្ជាលេខ០៥របស់ ការិយាល័យនយោបាយយ៉ាងមឺុងម៉ាត់។
ភាគច្រើនកម្មាភិបាល បក្ខជន ចូលរួមបញ្ជ្រាប និងសន្យាអនុវត្តសេចក្តីសម្រេចមជ្ឈិម៤ នីតិកាល XII ផ្សារភ្ជាប់នឹងបទបញ្ជា លេខ០៥ ការយល់ដឹងអំពីការកសាងបក្ស បានលើកកម្ពស់ ហ៊ានតស៊ូជាមួយនឹងអាការៈសម្តែងឡើងឲ្យឃើញពីភាពអន់ថយខាងសតិអារម្មណ៍នយោបាយ សីលធម៌ ផ្នត់រស់នៅនិងអាការៈសម្ដែងឡើងឲ្យឃើញពីភាព "ប្រែប្រួលដោយខ្លួនឯង" "ផ្លាស់ប្តូរដោយខ្លួនឯង" ប្ដូរទម្លាប់ធ្វើការជិតដិតមូលដ្ឋាន រក្សាមុឺងម៉ាត់ក្រឹត្យច្បាប់ វិន័យរបស់បក្ស។ គណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាពគ្រប់លំដាប់ថ្នាក់បានអនុវត្តល្អការរិះគន់ដើម្បីស្ថាបនា ទិតៀន និងស្វ័យទិតៀន។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពគ្រប់លំដាប់ថ្នាក់ បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចមជ្ឈិម៦ នីតិកាល XII។ មកទល់ពេលនេះ ក្រុងបានរៀបចំកាត់បន្ថយដើមទងចំណុះគណៈកម្មាធិការបក្សក្រុងចំនួន២ គណៈចង្អុលការចំនួន៤៥ អង្គភាពថ្នាក់ការិយាល័យចំនួន៥២ ថ្នាក់ដឹកនាំមន្ទីរចំនួន៩ ប្រធានអនុប្រធាន និងតំណែងប្រហាក់ប្រហែលចំនួន ៨៧ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកចំនួន ៨១០រូប និងអ្នកបម្រើការមិនជំនាញការនៅតាមឃុំ សង្កាត់ ទីប្រជុំជន និងភូមិមណ្ឌលចំនួន៧៣៥រូប។ ក្រុងរៀបចំធ្វើឲ្យប្រសើរគណៈគ្រប់គ្រងគម្រោងវិនិយោគ កសាងក្រុងចំនួន៣ រំសាយគណៈគ្រប់គ្រង គម្រោង មន្ទីរ ផ្នែកចំនួន៨ ពិសោធន៍រួមបញ្ចូលការិយាល័យថ្នាក់គណៈកម្មាធិការបក្សជាមួយនឹងការិយាល័យក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនស្រុក ចំនួន១ អនុវត្តទម្រង់លេខាគណៈកម្មាធិការបក្ស នឹងជាប្រធានគណៈកម្មាធិការប្រជាជនស្រុកចំនួន១ និងឃុំ សង្កាត់ ទីប្រជុំជនចំនួន១៩ រៀបចំតំណែងប្រធានគណៈប្រជាចលនា នឹងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៅខណ្ឌ ស្រុកចំនួន២។
ថ្លែងយោបល់ក្នុងអង្គសន្និបាត សមមិត្ត ត្រឹងក្វឹកទ្រុង ចង្អុលការ៖ គណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពគ្រប់លំដាប់ថ្នាក់ក្នុងក្រុង បន្តបញ្ជ្រាបទូលំទូលាយ អប់រំនយោបាយសតិអារម្មណ៍ ជួយឲ្យកម្មាភិបាល បក្ខជន អ្នករដ្ឋការ បុគ្គលិក យល់ច្បាស់នូវគោលការណ៍ សេចក្តីសម្រេចរបស់មជ្ឈិម អំពីការកសាង រៀបចំអង្គការបក្ស ការផ្លាស់ថ្មី រៀបចំសម្រិតសម្រាំង ក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ ដំណើរការដោយសុពលភាព ប្រសិទ្ធភាព។ អ្នកដឹកនាំគណៈកម្មាធិការបក្ស អង្គការបក្ស ស្ថាប័ន អង្គភាពគ្រប់លំដាប់ថ្នាក់ គឺជាគំរូ ទិតៀន និងស្វ័យទិតៀន ត្រូវខិតខំឈានឡើង ភ្ញាក់រលឹកដោយខ្លួនឯង ស្មោះត្រង់ យុត្តិធម៌ មិនគេចវេះ មិនរអែងប៉ះទង្គិច មិនធ្វើច្បោលៗ ប្តេជ្ញាប្រឆាំងនិងសតិអារម្មណ៍អាត្មានិយម បក្សពួក និងបង្ហាញ អាការៈឱកាសនិយម ទិតៀនធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុង៕
អាញយុង-វិមាន