08/04/2019 - 21:15

កុល​បុត្រ​ខ្មែរ​ ក្នុង​សម្លៀក​បំ​ពាក់​នគរ​បាល

“ខណៈ​ពេល​ថាច់​ប៊ិញ​ រួម​ជា​មួយ​បង​ប្អូន​ឯ​ទៀត​ ជា​កង​កម្លាំង​នគរ​បាលរៀប​រយ​ មក​ទទួល​ភារ​កិច្ច​នៅ​នគរ​បាល​ឃុំ​ ឃើញ​ថា​ស្ថាន​ការណ៍​សន្តិ​សុខ​សណ្តាប់​ធ្នាប់​កាន់​តែ​មាន​ស្ថិរ​ភាព​។ ពិ​សេស​ គឺ​ស្ថាន​ភាព​ជល់​មាន់​ ល្បែង​ស៊ី​សង​ ត្រូវ​បាន​កាត់​បន្ថយ​។ ម្យ៉ាង​ទៀត​ យុវ​ជន​ផ្តុំ​គ្នាយប់​ជ្រៅ​តិច​កើត​មាន​ផង​ដែរ​” - នោះ​គឺ ជា​ការ​រៀប​រាប់​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ឃុំ​ធើយ​ស្វឹង​ ស្រុក​កើ​-ដ​ ក្រុង​កឹង​ធើ ពេល​ដែល​យើង​ខ្ញុំសាក​សួរ​ពី​នគរ​បាល​រៀប​​រយ ត្រូវ​បាន​ចាត់​បញ្ជូន​មក​ឃុំ​។

អនុ​សេនីយ៍​ឯក​បម្រុង​ថាច់​ប៊ិញ​​តែង​ជិត​ស្និទ្ធ​នឹង​ប្រ​ជា​ជន​ និង​បានប្រ​ជា​ជន​

គោ​រព​រាប់​អាន​។​

អា​យុ​៣១​ឆ្នាំ​ ប៉ុន្តែ​ទឹក​មុខ​អនុ​សេ​នីយ៍​ឯក​បម្រុង​ថាច់​ប៊ិញ​ ប្រ​ធាន​នគរ​បាល​ឃុំ​ធើយ​ស្វឹង​ រំ​លេច​ឡើង​នូវ​ភាព​មុត​មាំ​ ហៅ​ហាន​ ។ ថាច់​ប៊ិញ​ ឲ្យដឹង​៖​ ពេល​ខ្ញុំ កំ​ពុង​រៀន​ថ្នាក់​ទី​១០​ សា​លា​វិ​ទ្យា​ល័យ​ហា​ហ្វី​យ៉ាប់​ ខ្ញុំក៏​បាន​ទៅ​រៀន​នៅ​សា​លា​យុវ​សិស្ស​យោ​ធិន​នៃ​ផ្នែក​នគរ​បាល អា ស្រ័យ​បាន​ទទួល​របប​ពិ​សេស​របស់​រដ្ឋ​សម្រាប់​ជន​ជាតិ​ខ្មែរ​។ ក្រោយ​ពីប្រ​ឡង​បញ្ចប់​កម្ម​សិក្សា​សា​លា​វប្ប​ធម៌​២​របស់​ក្រ​សួង​នគរ​បាល​ ថាច់​ប៊ិញ​ ក៏​បាន​ចូល​រៀន​កម្រិត​មធ្យម​សិក្សា​ សន្តិ​សុខ​នៅ​ឆ្នាំ​២០០៦​។

ឆ្នាំ​២០០៨​ ថាច់​ប៊ិញ​ ទ​ទួល​ភារ​កិច្ច​នៅ​ក្រុម​សន្តិ​សុខ​នគរ​​បាល​ខ័ណ្ឌ​អូរមូ៉​ង​។ ថាច់​ប៊ិញ​ ត្រូវ​រៀន​សូត្រ​យ៉ាង​ច្រើន​ពី​មិត្ត​រួម​កង​ ដើម្បី​ទ​ទួល​បាន​បទ​ពិ​សោធន៍​ក្នុង​ភាព​ជាក់​​ស្តែង​។​ មួយ​ឆ្នាំ​ក្រោយ​ ថាច់​ប៊ិញ​ ត្រូវ​បាន​បញ្ជូន​ទៅ​បម្រើ​ការ​ក្រុម​សន្តិ​សុខ​ស្រុក​កើ-​ដ​វិញ​។ ថាច់​ប៊ិញ​ បាន​ច្បាម​ មូល​ដ្ឋាន​ ក្តោប​ក្តាប់​បាន​ទាន់​ពេល​នូវ​បំ​ណង​ប្រា​ថ្នា​របស់​ប្រ​ជា​ជន​ក្រី​ក្រ​ ដើម្បី​មាន​វិ​ធាន​ការ​ជួយ​ឧបត្ថម្ភ​ និង​ជួប​ប្រ​ស្រ័យ​ជា​មួយ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​​ខ្មែរ ដើម្បី​ចលនា​​ណែ​នាំ​មា​មីង​ខ្មែរ​អនុ​វត្ត​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​។ ដើម្បី​បម្រើ​ការ​បាន​ល្អ​ដល់​ការ​ងារ​ជំ​នាញ​ ថាច់​ប៊ិញ​ បាន​លៃ​លក​ពេល​វេ​លា​ រៀន​សូត្រ​និង​បាន​ប្រ​ឡង​បញ្ចប់​ប​រិញ្ញា​ប័ត្រ​ផ្នែក​នរ​វិ​ទ្យា។​

លា​លែង​ពី​តំ​ណែង​អនុ​ប្រ​ធាន​ក្រុម​សន្តិ​សុខ​ ថាច់​ប៊ិញ​ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ស្រុក​ជឿ​ទុក​ចិត្ត​ ប្រ​គល់​ភារ​កិច្ច​ជា​ប្រ​ធាន​នគរ​បាល​ឃុំ​ធើយ​ធ្វឹង​ កាល​ពី​ចុង​ឆ្នាំ​២០១៧។​ ជា​មួយ​នឹង​តួ​នា​ទី​ ភារ​កិច្ច​ថ្មី​ទាំង​ស្រុង​ ថាច់​ប៊ិញ​ មិន​រា​រែក​រៀន​​សូត្រ​ពី​បង​ប្អូន​បុគ្គ​លិក​នគរ​បាល​ ដែល​ទ​ទួល​បន្ទុក​ភូមិ​សាស្រ្ត​ឃុំ​មុន​នោះ ​ហើយ​ទ​ទួល​បាន​ការ​ណែ​នាំ​យ៉ាង​ដិត​ដល់​ពីគណៈ​ចង្អុល​ការ​នគរ​បាល​ស្រុក​ផង​ ម្ល៉ោះ​ហើយ​ បង​សម្រេច​បាន​ភារ​កិច្ច​ឆ្នើម​ឆ្នាំ​២០១៨​។

អនុ​សេនីយ៍​ឯក​បម្រុង​ ថាច់​ប៊ិញ​ បាន​ស្តែង​នូវ​តួ​នា​ទី​ ភារ​កិច្ច​រួម​ជា​មួយ​ភូមិ​ភាគ​រក្សា​ខ្ជាប់​កិត្តិ​នាម​គ្មាន​៣​ គឺ​ “គ្មាន​​ឧក្រិដ្ឋ​កម្ម​ គ្មាន​គ្រឿង​ញៀន​ និង​គ្មាន​ពេស្យា​ចារ​” លើ​ភូមិ​សាស្រ្ត​គ្មាន​កើត​មាន​បទ​ឧក្រិដ្ឋ​ជា​ដើម​។ ពូវ៉​វ៉ាន់​ថាំង​ ប្រ​ជា​ជ​ន​នៅ​ភូមិ​ធើយ​ហ្វា​ C ឲ្យ​ដឹង​៖ “ចាប់​ពី​មាន​នគរ​បាល​រៀប​រយ មក​បម្រើ​ការ​នៅ​ឃុំ​យើង​ ក្នុង​នោះ​មាន​ពូ​ថាច់​ប៊ិញ​ ជា​ប្រ​មុខឃើញ​ថា​ ស្ថាន​ការណ៍​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ទី​នេះ បាន​លំ​នឹង​ជាង​។ ពួក​គាត់​ធ្វើ​ការ​ហ្មត់​ចត់​ ប្រា​កដ​ប្រ​ជា​​ជាក់​​ស្តែង​ ច្បាស់​លាស់​។ អាវ​ពណ៌​ខៀវ​របស់​កម្លាំង​ន​គរ​បាល រៀប​រយ​ បាន​ជួយ​ “បង្ក្រាប”​ មុខ​សញ្ញា​ដែល​ប្រ​ព្រឹត្ត​តាម​ទំ​នើង​ចិត្ត​ ពិ​សេស​គឺ​ទី​តាំង​ជល់​មាន់​ ល្បែងស៊ី​សង​ យុវ​ជន​ផ្តុំ​គ្នា​យប់​ជ្រៅ​នៅ​ភូមិ​ធើយ​ហ្វា​ C នេះ​តែ​ម្តង​”។

កើត​និង​ធំ​ដឹ​ង​ក្តី​ក្នុង​គ្រួ​សារ​ក​សិ​ករ​មាន​បង​ប្អូន​៣​នាក់​ ថាច់​ប៊ិញ​ ចាប់យក​អា​ជីព​នគរ​បាល​ ទុក​ដូច​ជា​ឧប​និ​ស្ស័យ​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ អាវ​ពណ៌​ខៀវ​ក៏​បាន​ផ្សារ​ភ្ជាប់​​យ៉ាង​​ជិត​ស្និទ្ធ​នឹង​បង​។ អនុ​សេនីយ៍​ឯកបម្រុង​ថាច់​ប៊ិញ​ ឲ្យ​ដឹង​៖ “ដំ​បូង​គ្រាន់​តែ​ជា​ចំ​ណូល​ចិត្ត​ប៉ុណ្ណោះ ​ប៉ុន្តែមក​ទល់​ពេល​​​នេះ រឹត​តែ​ធ្វើ​ការ​ រឹត​តែ​ជក់​ចិត្ត​ដិត​អា​រម្មណ៍​ ពេញ​ចិត្ត​ នឹ​ងអា​ជីព​កាន់​តែ​ខ្លាំង​” ទឹក​ចិត្ត​ស្រ​ឡាញ់​អា​ជីព​ក៏​បាន​ជំ​រុញ​ ថាច់​ប៊ិញ​ ធ្វើ​ការ​កាន់​តែ​ក្លៀវ​ក្លា​ជាង​មុន​ ហើយ​ត្រូវ​បាន​ប្រ​ជា​ជន​គោ​រព​ស្រ​ឡាញ់​។​៕ ​

សឺន​ហា-​លី​សៀ

 

 

ចែករំលែកអត្ថបទ