08/04/2019 - 16:38

សម​មិត្ត​ផាម​វ៉ាន់​ហេវ​ អ​នុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​៖

ជនរួមជាតិខ្មែរកឹងធើ ខិតខំដោយ​ខ្លួន​ឯង សាម​គ្គី​ច្នៃ​ប្រតិដ្ឋ​ក្នុងពល​កម្ម​ផ​លិត រួម​ចំ​ណែក​ក្នុង​ការ​អភិ​វឌ្ឍ​រួម​របស់​ក្រុង​

ក្រុង​កឹង​ធើ​ មាន​ជន​ជាតិ​ភាគ​តិច​រួម​រស់​ជា​មួយ​គ្នា​ដល់​ទៅ​២៧​ជន​ជាតិ​ ដោយ​មាន​មនុស្ស​ប្រ​មាណ​ជាង​៣៩.០០០​នាក់​ ស្រូប​ អត្រា​៣,១៨%​នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​របស់​ក្រុង​ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ជាង​៥៨,៣​% ស្រូប​អត្រា​ជាង​១,៨១​%នៃ​ចំ​នួន​ប្រ​ជា​ជនក្រុង​​កឹង​ធើ​រួម​។ ច្រើន​ឆ្នាំ​កន្លង​ ក្រុង​កឹង​ធើ​អនុ​វត្ត​គោល​ការណ៍​ គោល​ន​យោ​បាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​សន្សឹម​ៗ​បាន​កែ​លម្អ​ បង្ក​បាន​ភាព​សោ​ម​នស្ស​រីក​រាយ​ ជឿ​ជាក់​ក្នុង​ជន​រួម​ជាតិ​ លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​; បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ រួម​ចំ​ណែក​ក​សាង​ផែន​ម​ហា​សាម​គ្គី​ជន​ជាតិ​ លើ​ភូមិ​សាស្រ្ត​ក្រុង​។

ក្នុង​ឱ​កាស​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០១៩​ សម​មិត្ត​ផាម​វ៉ាន់​ហេវ​ អ​នុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ចែក​រំ​លែក​ឲ្យ​ដឹង​៖

-ការ​ងារ​ជន​ជាតិ​នៅ​ក្រុង​កឹង​ធើ​ បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ អ​នុ​វត្ត​បាន​ល្អ​ប្រ​សើរ​ ដោយ​កាន់​តែ​អភិ​វឌ្ឍន៍​ពី​​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ នេះ​គឺ​ជា​លទ្ធ​ផល​ជា​វិជ្ជ​មាន​ ល្អ​ប្រ​សើរ​​ដែល​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​​របស់​ក្រុង​បា​​ន​ផ្តុំ​កម្លាំង​ចង្អុល​ការ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​ វប្ប​ធម៌​​សង្គម​ លើក​កម្ពស់​ជីវ​ភាពស​ម្ភារៈ​​ ស្មារ​តី​ នៅ​កន្លែង​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ ​ក្នុង​នោះ​ សំ​ខាន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​។ មួយ​ចំ​​នួន​គ្រួ​សា​ដែល​គ្មាន​ដី​ធារ​ផ្ទះ​ គ្មាន​លំ​នៅ​ឋាន​ គឺ​តាម​រយៈ​ប្រ​ភព​ទុន​មជ្ឈិម​និង​ភូមិ​ភាគ​ ក៏​ដូច​ជា​ចលនា​ពី​សង្គ​មូប​នីយ​កម្ម​ ក្រុង​រៀប​ចំ​ពិ​និត្យ​ ជម្រើស​និង​ផ្គត់​ផ្គង់​ដី​ធារ​ផ្ទះ​ សង់​លំ​នៅ​ឋាន​ ជូន​ជន​រួម​ជាតិ​។ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​អង្គ​ការ​ម​ហា​ជន​ន​យោបាយ​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​រៀប​ចំ​នូវ​ស​កម្ម​ភាព​ ក​សាង​​កម្ម​វិ​ធី​ ផែន​ការ​ ទម្រង់​ឧបត្ថម្ភ​ផ​លិត​កម្ម​ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​​ស្តែង​។ ផ្តើម​ពី​នោះ​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​បាន​កែ​លម្អ​បណ្តើរ​ៗ​។ល។ ​ឆ្លង​តាម​រយៈ​ការ​អ​នុ​វត្ត​នូវ​កម្ម​វិ​ធី គម្រោង​​គោល​ន​យោ​បាយ​ ឧបត្ថម្ភ​ ឃើញ​ថា​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​​ជាតិ​ថយ​ចុះ​យ៉ាង​ឆាប់​រ​ហ័ស​ និង​ប្រ​កប​ដោយ​​និ​រន្ត​រភាព​។​ កាល​ពី​ដើម​ឆ្នាំ​២០១៦ ទូ​ទាំង​ក្រុង​ មាន​គ្រួ​សារ​ក្រី​ក្រ​ប្រ​មាណ​១.៣៧៩​ លុះ​ដល់​​ចុង​ឆ្នាំ​២០១៨ នៅ​តែ​៤៨៣​គ្រួ​សារ​ប៉ុណ្ណោះ​ ស្រូប​អត្រា​៥,០៨​%នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​​តិច​ស​រុប​របស់​ក្រុង​។

ការ​អ​ភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​​ខ្លាំង​។ រៀង​រាល់​ឆ្នាំ​ ក្រុង​តែង​ចាត់តាំង​គណៈ​ប្រតិ​ភូអញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​នៅ​តាម​វត្ត​ និង​ជន​រួម​ជាតិ​ខ្មែរ​ ស្រប​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និងបុណ្យ​​សែន​ដូន​តា​។ល។ ព្រម​ទាំង​ឧបត្ថម្ភ​ថ​វិ​កា​ជួស​ជុល​វត្ត​អា​រាម​ ក​សាង​ឈា​បន​ដ្ឋាន​ ប្រ​គេន​ភ្លេង​​ពិ​ណ​ពាទ្យ​ជា​ដើម​។ ផ្តើម​ពី​នោះ​ បង្ក​បាន​ក្តី​​ជំ​នឿ​ទុក​ចិត្ត​ពី​សំ​ណាក់​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ខ្មែរ​ និង​ជន​ជាតិ​ភាគ​តិច​ដ​ទៃ​ទៀត​ទៅ​លើ​ការ​​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​គ្រប់​លំ​ដាប់​ថ្នាក់​។

*ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​ក្នុង​ការ​ងារ​ជន​ជាតិ​រយៈ​ពេល​កន្លង​ មូល​ហេតុ​ម្បង​គឺ​អ្វី​ខ្លះ​ ជម្រាប​ប្រ​សាសន៍​ សម​មិត្ត​ ?​

សម​មិត្ត​ ត្រឹង​ថាញ​មុឹ​ង លេ​ខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​​វៀត​ណាម​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​ឧបជ្ឈាយ៍​លី​សឹង​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហាជាតិ​ ក្រុង​កឹង​ធើ​ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ២០១៨​។ រូប​ថតៈ ក្វឹក​ថាយ​

-ក្រុង​កឹង​ធើ​ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវគោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ អំ​ពី​ការ​ងារ​ជន​ជាតិ​បាន​​ទាន់​ពេល​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​; ត្រូវ​​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​នា​នា​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​ខ្នះ​ខ្នែង​អនុ​វ​ត្ត​និង​ឯក​ភាព​ខ្ពស់​។ ពិ​សេស​ជាង​ទៀត​ ក្រុង​បាន​ម្ចាស់​ការ​និង​ធ្វើ​ឲ្យ​ជាក់​ស្ដែង​ទាន់​ពេល​នូវ​ គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​និង​​រដ្ឋ អំ​ពី​ការ​ងារ​ជន​ជាតិ​ដោយ​អនុ​វត្ត​នូវ​សេចក្តី​​សម្រេច​​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ អំ​ពី​គោល​ន​យោ​បាយ​ដោយ​ឡែក​សម្រាប់​ជន​ជាតិ​ ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ ធា​នា​ត្រូវ​តាម​សេច​ក្តី​​កំ​ណត់​ ព្រម​ៗ​គ្នា​ សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ក្រុង​។ល។​ ការ​យល់​ដឹង​​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ និង​អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ ចំ​ពោះ​ការ​ងារ​ជន​ជាតិ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ក្រុង​បាន​ផ្តុំ​កម្លាំង​ចង្អុល​ការ​គិត​គូរ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​-សង្គម​ កន្លែង​ដែល​មាន​ជន​ជាតិ​ភាគ​​តិច​រស់​នៅ​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​ កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។ល។ ស្មារ​តីឈាន​ឡើង​ដោយ​ខ្លួន​ឯង​ ឆ្លង​កាត់​លំ​បាក​ធ្វើ​ការ​រក​ស៊ី​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​​​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​និ​យាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​កាន់​តែ​បង្ហាញ​​ច្បាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជម្នះ​នូវ​ស្មារ​តី​ ទន្ទឹង​រង់​ចាំ​ សំ​អាង​លើ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​។

សម​មិត្ត​ ត្រឹង​ក្វឹក​ទ្រុង​ ស​មា​ជិក​មជ្ឈិម​បក្ស​ លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​ នៅ​ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ​-ដ​ នា​ឱ​កាស​បុណ្យ​សែន​ដូន​តា​ឆ្នាំ​២០១៨​។ រូប​ថតៈ​ អា​ញយុង​

* ថ្ងៃ​ទី​១០​ ខែ​មក​រា​ ឆ្នាំ​២​០១៨​ គណៈ​លេ​​ខា​នី​តិ​កាល​XII ប្រ​កាស​ជា​ធរ​មាន​បទ​បញ្ជា​ លេខ​១៩-​CT/TW ​ស្តី​ពី​បង្កើន​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​។ តើ​គណៈ​កម្មា​​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​​នេះ​ដូច​ម្តេច​ខ្លះ​ ជម្រាប​ប្រ​សាសន៍​សម​មិត្ត​?

-ក្រោយ​ពី​បទ​បញ្ជា​លេខ​១៩​-CT/TW បាន​ប្រ​កាស​ជា​ធរ​មាន​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ បាន​ចេញ​សារ​លិ​ខិត​សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស​ អង្គ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​មាតុ​ភូមិ​ និង​​អង្គ​ការ​ម​ហា​ជន​ក្រុង​គ្រប់​លំ​ដាប់​ថ្នាក់​ អនុ​វត្ត​ឲ្យ​បាន​ល្អ​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​ក្នុង​បទ​បញ្ជា​។ តួ​យ៉ាង​ដូច​៖ រៀប​ចំ​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជា​លេខ​១៩​ដល់​កម្មា​ភិ​បាល​ បក្ខ​ជន​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ សម្ព័ន្ធ​យុវ​ជន​ ស​មា​ជិក​សម្ព័ន្ធ​​យុវ​ជន​ និង​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ក្រុង​ ដើម្បី​​បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​និង​លើក​កម្ពស់​ស្មារ​តី​ ការ​ទ​ទួល​ខុស​ត្រូវ​របស់​គណៈ​កម្មា​ធិ​​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាក់​ថ្នាក់​ និង​ប្រ​​ជា​ជន​។ ផ្តុំ​កម្លាំង​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​វិ​និ​យោគ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​គ្រប់​ជ្រុង​ជ្រោយ​ ធា​នា​ការ​ការ​ពារ​ប្រ​ទេស​-សន្តិ​សុខ​ ពិ​សេស​បំ​ផុត​គឺ​ភូមិ​ភាគ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​បង្វែរ​រចនា​​សម្ព័ន្ធ​សេដ្ឋ​កិច្ច​សម​ស្រប​ សុា​ំនឹង​ការ​បម្រែ​​បម្រួល​អា​​កាស​ធាតុ អ​នុ​វត្ត​​ល្អ​នូវ​គោល​ន​យោ​បាយ​ដោយ​ឡែក​អំ​ពី​ដី​ធារ​ផ្ទះ​ ដី​ផ​លិត​កម្ម​ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរ​ បុល​ទុន​អនុ​គ្រោះ ​បង្រៀន​របរ​ផ្សារ​ភ្ជាប់​នឹង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ទឹក​ស្អាត​ប្រើ​ប្រាស់​។ល។   ដើម្បី​ផ្តុំ​កម្លាំង​ដោះ​ស្រាយ​នូវ​បញ្ហា​លំ​បាក​     បញ្ហា​កង្វល់​អំ​ពី​ជីវ​ភាព​     ការ​   ផ​លិត​របស់​គ្រួ​សារ​ក្រីក្រ​ គ្រួ​សារ​ជន​ជាតិ​​ភាគ​​តិច​​ រួម​ចំ​ណែក​អភិ​វឌ្ឍ​ផលិត​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​​ជា​សន្សឹម​ៗ​កែ​លម្អ​និង​លើក​​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​។ អង្គ​ការ​បក្ស​នៃ​ក្រុម​​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ដឹក​នាំ​ពិ​និត្យ​ឡើង​វិញ​ ធ្វើ​ឲ្យ​សុ​ក្រឹត​ បំ​ពេញ​បន្ថែម​គោល​ន​យោ​បាយ​ ជាប់ពាក់​ព័ន្ធ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ បំ​ផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​ ធា​នា​ភាព​ជាក់​ស្តែង​ សម​ស្រប​​ជា​មួយ​លក្ខណៈ​ស្ថាន​ភាព​របស់​ក្រុង​ ទន្ទឹម​​នឹង​នោះ​ បង្កើន​ការ​ត្រួត​ពិ​និត្យ​ ការ​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​អ​នុវត្ត​នូវ​គោល​ការណ៍​ ទស្សនៈ​របស់​បក្ស គោល​ន​យោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ជាប់​ពាក់​ព័ន្ធ​ដល់​ជន​ជាតិ​ សាស​នា​ ជា​ពិ​សេស​ គឺ​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ក្រុង​។

*តើ​ការ​ងារ​ជន​ជាតិ​នៅ​ក្រុង​កឹង​ធើ​នា​ពេល​ខាង​មុខ​ ផ្តោត​ទៅ​លើ​បញ្ហា​សំ​ខាន់​​ៗ​ណា​ខ្លះ​ ជម្រាប​ប្រ​សាសន៍​សម​មិត្ត​?

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ​ជូន​អំ​ណោយ​ដល់​អ្នក​តំ​ណាង​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១៨​។ រូប​ថតៈ​ TP

សម​មិត្ត​​ត្រឹង​ក្វឹក​ទ្រុង​ ​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ ប្រ​សិទ្ធ​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​សម​មិត្ត​ ហ្វិញ​កឿង​។ (រូប​: អាញ​យុង​)


សម​មិត្ត​ ត្រឹង​ក្វឹក​ទ្រុង​ ស​មា​ជិក​មជ្ឈិម​បក្ស​ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​និង​ថ្នាក់​ដឹក​នាំ​ស្រុក​កើ​-ដ​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​ នៅ​ឃុំ​ថើយ​ស្វឹង​ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​គី​ហើយ​ ២០១៩​។ រូប​ថតៈ​ អាញ់​យុង

-ទន្ទឹម​នឹង​ជំ​រុញ​អនុ​វត្ត​បទ​បញ្ជា​លេខ​១៩​ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​នឹង​ចង្អុល​ការ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​​និង​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ជាប់​ពាក់​ព័ន្ធ​ផ្សព្វ​ផ្សាយ​ជូន​កម្មា​ភិ​បាល​ បក្ខ​ជន​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ និង​ប្រ​ជា​ជន​ ជា​ពិ​សេស​គឺ​ជន​រួមជាតិ​ភាគ​តិច​ បញ្ជ្រាប​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​ន​យោបាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ពិ​សេស​គឺ​​សេចក្តី​កំ​ណត់​របស់​ច្បាប់​ និង​គោល​ន​យោ​បាយ​ថ្មី​ជាប់​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ដល់​ជន​រួម​ជាតិ​ភាគ​តិច​; ម្ចាស់​ការ​និង​ធ្វើ​ឲ្យ​ជាក់​ស្ដែង​ទាន់​ពេល​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​ ដើម្បី​លើក​កម្ពស់​ស្មារ​តី​ ការ​ទ​ទួល​ខុស​ត្រូវ​របស់​គណៈ​ ផ្នែក​ អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​និង​ប្រ​ជា​ជន​ ក្នុង​ការ​អនុ​វត្ត​គោល​ន​យោបាយ​ជន​ជាតិ​ អំ​ណះ​អំ​ណាង​ភាព​មិន​ងាក​រេ​នៃ​គោល​ន​យោបាយ​ជន​ជាតិ​របស់​បក្ស​និង​រដ្ឋ​៖ បណ្ដា​ជន​ជាតិ​វៀត​​ណាម​ទាំង​អស់​ សម​ភាព​​ សាម​គ្គី​ គោ​រព​និង​​ជួយ​គ្នា​អ​ភិ​វឌ្ឍ​។

ជំ​រុញ​ការ​ឃោស​នា​ អប់​រំ​ ចលនា​ជន​រួម​​ជាតិ​ភាគ​តិច​ស​កម្ម​ចូល​រួម​អនុ​វត្ត​នូវ​គោល​​ការណ៍​ គោ​ល​ន​យោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ លើក​ទឹក​ចិត្ត​ជន​រួម​ជាតិ​ពង្រីក​កម្លាំង​ចល​ករ​ មាន​ឆន្ទៈ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​ ខិត​ខំ​ឈាន​​ឡើង​ ពង្រីក​ការ​ផ​លិត​ បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​និង​លើក​កម្ពស់​ជីវ​ភាព​ជា​បណ្តើរ​ៗ​ ក្តោប​ក្ដាប់​នូវ​ម​តិ​យោ​បល់​ គោល​បំ​ណង​ ម​នោ​​សញ្ចេត​នា​របស់​ជន​រួម​ជាតិ​ ពង្រីក​ប្រ​ជា​ធិប​​តេយ្យ​នៅ​មូល​ដ្ឋាន​ ដោះ​ស្រាយ​បាន​ល្អ​នូវ​ក្តី​កង្វល់​សម​ហេតុ​សម​ផល​របស់​ជន​រួម​ជាតិ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​លក្ខណៈ​អ​ភិ​រក្ស​ និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ ប្រ​ពៃ​ណី​ល្អ​ប្រ​សើរ​ និង​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ និ​យាយ​រួម​ ជន​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក​។

ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​២០១៩ ជំ​នួស​មុខ​គណៈ​កម្មា​ធិ​ការ​​បក្ស​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ​ ខ្ញុំ​សូម​ផ្ញើ​នូវ​បិយ​​វា​ចា​សួរ​សុខ​ទុក្ខ​និង​សព្ទ​សា​ធុការ​ពរ​ដល់​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ កម្មា​ភិ​បាល​ យុទ្ធ​ជន​ ឥស្ស​រ ជន​​ស្នេ​ហា​ជាតិ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​សុខ​ភាព​ប​រិ​​បូរណ៍​ សុ​ភ​មង្គល​ និង​ជោគ​ជ័យ​។ ខ្ញុំ​ជឿ​ជាក់​ថា​ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ ជន​ជាតិ​ភាគ​តិច​និ​យាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​ ក្រុង​កឹង​ធើនិ​យាយ​ដោយ​ឡែក​ នឹង​បន្ត​ពង្រីក​​នូវ​ស្មារតី​សាម​គ្គី​ ច្នៃ​ប្រ​តិដ្ឋ​ ខ្នះ​ខ្នែង​ពល​កម្ម​ផ​លិត​ រួម​ចំ​ណែក​ក្នុង​ការ​អ​ភិ​វឌ្ឍ​រួម​របស់​ក្រុង​​៕

​*សូម​ថ្លែង​អំ​ណរ​គុណ​សម​មិត្ត​!

ថាញ់​ឡុង​-វិ​មាន

ចែករំលែកអត្ថបទ