ឆ្នាំចាស់បានកន្លងផុតទៅដោយក្តីរីករាយ ដោយសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើរលើគ្រប់វិស័យសេដ្ឋកិច្ចបង្កើតបានឯតទគ្គកម្មថ្មី កីឡាសម្រេចបានស្នាដៃខ្ពស់ជាបន្តបន្ទាប់។ល។ មុខមាត់ជនបទ មានភាពផ្លាស់ថ្មីឥតឈប់ឈរ ជីវភាពប្រជាជនតំបន់ជនជាតិភាគតិច តំបន់លំបាកខ្លាំង បានលើកស្ទួយ និងអភិវឌ្ឍជាបន្ត គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋបានស៊ីជម្រៅទៅក្នុងជីវភាព ហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពង្រីកបានប្រសិទ្ធភាព។ ក្តីទំនុកចិត្តរបស់ប្រជាជនចំពោះបក្សកាន់តែបានលើកកម្ពស់។
ឆ្នាំកន្លងហើយ ទោះបីនៅជួបការលំបាក សាកល្បងជាច្រើន ប៉ុន្តែជនជាតិខ្មែរក្នុងសហគមន៍បណ្តាជនជាតិ ជាបងប្អូនបានសាមគ្គី អនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ សកម្មចលនាកសាងភូមិស្រុកសម្បូរសប្បាយ រីកចម្រើនគ្រប់ភូមិភាគ។ ស្មារតីខិតខំឈានឡើងធ្វើមានក្នុងជីវភាព ខ្នះខ្នែងពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារកាន់តែកើនឡើងខ្ពស់ រួមចំណែកកសាងប្រទេសជាតិអភិវឌ្ឍប្រកបដោយចីរភាព។
ឈានចូលឆ្នាំថ្មី២០១៩ ក៏ជាឆ្នាំទីពីរដែលអនុវត្តបន្តនូវបទបញ្ជាលេខ១៩-CT/TW ចុះថ្ងៃ១០ ខែមករា ឆ្នាំ២០១៨ របស់គណៈលេខាបក្ស ស្តីពីការបង្កើនការងារនៅតំបន់ជនជាតិខ្មែរក្នុងស្ថានភាពថ្មី។ បណ្តាកម្មវិធី គម្រោងការ គោលនយោបាយជនជាតិដែលកំពុងមានសុពលភាព ត្រូវបានផ្សព្វផ្សាយអនុវត្តជាបន្ត។ ដោយក្តីសង្ឃឹមដ៏មុតមាំនិងការប្រឹងប្រែងយ៉ាងពេញទំហឹង នឹងបន្តរក្សាបានកំណើនលើគ្រប់វិស័យ សមិទ្ធផលថ្មីមុខជាសម្រេចបានពុំខាន។
ក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយក្តីជំនឿ និងសេចក្តីសង្ឃឹម ជឿជាក់ទៅលើការដឹកនាំរបស់បក្ស ប្រជាពលរដ្ឋគ្រប់រូប គប្បីសាមគ្គី រួមកម្លាំងគ្នាអនុវត្តជោគជ័យបណ្តាទិសដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ឆ្នាំ២០១៩។ ម្ចាស់ការក្តោបក្តាប់ស្ថានភាព ជម្នះគ្រោះធម្មជាតិ ជំងឺអាសន្ន ប្រឆាំង ទប់ស្កាត់ ធ្វើឲ្យបរាជ័យរាល់ឧបាយកលសកម្មភាពរបស់អានុភាពអមិត្តដែលប្រឆាំងបក្ស និងរដ្ឋយើង។ ប្តេជ្ញាអនុវត្តឲ្យបានជោគជ័យសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកXII របស់បក្ស បង្កជាបុព្វបទដ៏រឹងមាំនិងលក្ខណសម្បិត្តងាយស្រួល ញុាំងឲ្យប្រទេសយើងលំនឹងជំហានអភិវឌ្ឍ ដើម្បីទិសដៅប្រជាជនសម្បូរសប្បាយ ប្រទេសរុងរឿង ប្រជាធិបតេយ្យ សមភាព និងអារ្យធម៌។
សូមប្រសិទ្ធពរឆ្នាំថ្មីប្រកបដោយភាពរីករាយ សុភមង្គល និងសម្រេចជោគជ័យគ្រប់ប្រការ៕
គណៈរៀបរៀងកាសែតកឹងធើ