01/04/2019 - 15:45

រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​ ២០១៩

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ក្រុង​កឹង​ធើ​ ទើប​បាន​​ចេញ​សេច​ក្តី​ណែ​នាំ​ អំ​ពី​ស​កម្ម​ភាព​មួយ​ចំ​នួន​​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​​ដល់​ខណ្ឌ​ ស្រុក​នា​នា​នៅ​លើ​ភូមិ​សាស្រ្ត​ ក្រុង​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​​ជ​ន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​ ២០១៩​ ។

យោង​តាម​សេច​ក្តី​ណែ​នាំ​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូ​មិ​វៀត​ណាម​ អង្គ​ការ​សមា​ជិក​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ទី​ក្រុង​ បាន​ម្ចាស់​ការ​​សហ​ការ​ជា​មួយ​ស្ថា​ប័ន​សមត្ថ​កិច្ច​នៅ​ភូមិ​ភាគ​ បន្ត​ការ​អនុ​វត្ត​ល្អ​បណ្តា​ខ្លឹម​សា​រ​នៃ​បទ​បញ្ជា​លេខ​​១៩​-CT/TW​ រប​ស់​គណៈ​លេ​ខា​មជ្ឈិម​បក្ស​ អំ​ពី​ "ការ​ពង្រឹង​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​"។ ណែ​នាំ ​ឧបត្ថម្ភ​ និង​បង្ក​លក្ខណៈ​​សម្រាប់​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​ ធា​នាសុ​វត្ថិ​​ភាព​ ម​ហោ​ឡា​រិក​ សាមគ្គី​ភាព​ ប្រឹត​សំ​ចៃ​ ត្រឹម​ត្រូវ​តាម​ក្រឹត្យ​ច្បាប់​។ រណ​សិរ្ស​មាតុ​ភូមិ​ ស​ហ​ការ​និង​ជា​សហធិប​តី​រៀប​ចំកិ​ច្ច​ប្រ​ជុំ​ជា​មួយ​អ្នក​មុខ​ អ្នក​ការ​សាសនា​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ និង​បុគ្គល​ឆ្នើម​ក្នុង​ជន​រួមជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ ។ ក​សាង​ផែន​ការ​ ​រៀប​ចំ​គណៈ​ប្រតិ​ភូ​ទៅ​សួរ​សុខ​ ទុក្ខ​ ប្រ​គេន​និង​ជូន​ពរ​ដល់​អង្គ​​ការ​​​ព្រះ​សង្ឃ​ គ្រួ​សារ​ដែល​មាន​​ស​គុណ​ចំ​ពោះ​បដិវត្តន៍​ គ្រួ​សារ​ ឯក​កោ​ លំ​បាក​ក្នុង​ជីវ​ភាព​ ជា​ជន​ជាតិ​ខ្មែរ​។ បង្ក​ ភាព​ស្រុះ​ស្រួល​ មេ​ត្រី​និង​សាម​គ្គី​ភាព​។ ស​កម្ម​ចូល​រួម​រៀប​ចំ​ស​កម្មភាព​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១៩ នៅ​ភូមិ​ភាគ​ (ក្រុង​កឹង​ធើ​ ត្រូវ​បាន​ មជ្ឈិម​ជ្រើស​ធ្វើ​ទី​តាំង​រៀប​ចំ​ជួប​ជុំ​) រួម​ជា​មួយ​អង្គ​ការ​ស​មា​ជិក​ ផ្នែកស​មត្ថ​កិច្ច​ រៀប​ចំ​ពិ​ធី​​​បុណ្យ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ កម្ម​​វិ​​ធីសិល្បៈ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ពិ​និត្យ​សុខ​ភាព​ និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ភូមិ​ភាគ​។ល។ រណ​សិរ្ស​ក៏​បាន​សហ​ការ​ជា​​មួយ​ភ្នាក់​ងារ​សារ​ព័ត៌​មាន​និង​ស្ថា​នីយ​វិទ្យុ​ ទូរ​ទស្សន៍​ ផ្សព្វ​ផ្សាយ​ លើក​សរ​សើរ​មនុស្ស​ល្អ​ ការ​ងារ​ល្អ​ ទម្រង់​រូប​ភាព​មាន​ប្រ​សិទ្ធ​ភាព​ គំ​រូ បុគ្គល​ឆ្នើម​ក្នុង​ព្រះ​សង្ឃ​ ជន​រួម​ជាតិ​ខ្មែរ​​ ៕   

                                         ថាញ់​ធី​

 

ចែករំលែកអត្ថបទ