18/03/2019 - 07:12

គិត​គូរ​ដល់​អ្នក​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​ស​មុទ្រ

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ក្រុង​វិញ​ចូវ គឺ​ជា​គំ​រូ​ដ៏​ល្អ​មួយ​ក្នុងចំ​ណោម​គំ​រូ​ល្អ​ទាំង​ឡាយ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​​ត្រាំង ក្នុង​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​សុ​ខុ​មាល​ភាព​សង្គ​ម​នៅ​លើ​ភូមិ​សាស្រ្តបោះ​ទ័ព​។ ឆ្ល​ង​តាម​រយៈ​នោះ​ បាន​ផ្តល់​នូវ​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​ រួម​ចំ​ណែក​សម្រេច​ភារ​កិច្ច​បាន​ល្អ​ប្រ​សើរ​។

  កម្មា​ភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​នៅ​តាមព្រំ​ដែន​ស​មុទ្រ​។

ជា​ច្រើន​ឆ្នាំ​ម​ក​នេះ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​លើភូមិ​សាស្រ្ត​ឡាយ​ហ្វា ​តែង​បាន​គ្រូ​ពេទ្យ​​ដំ​ណាក់​សុ​ខា​ភិ​បាល​កង​ទ័ព​-ប្រ​ជាជន​អនុ​វត្ត​បាន​ល្អ​ប្រ​សើរ​។ រៀង​រាល់​ឆ្នាំ​ គ្រូ​ពេទ្យ​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​ពិ​និត្យ​និង​ផ្តល់​ឱស​ថ​ដល់​អ្នក​ជំ​ងឺ​ជាង​១០.០០០​លើក​នាក់​។ វរ​សេ​នីយ៍​ត្រី​ ថាយ​មិញ​ផុង​ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​កង​ទ័ព​-ប្រ​ជា​ជន​ ប៉ុសិ៍្ត​​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ​ឲ្យដឹ​ង​៖ " អា​ស្រ័យ​នៅ​ឆ្ងាយ​ពី​មជ្ឈ​​មណ្ឌល​ឃុំ​ ម្ល៉ោះ​ហើយ​មា​មីង​តែង​មក​កាន់​ដំ​ណាក់​សុ​ខា​ភិ​បាល​ កង​ទ័ព​-ប្រ​ជាជន​ ដើម្បី​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ។​ ដំ​ណាក់​ពិ​និត្យ​ជំ​ងឺ​ជូន​មា​មីង​ប្រើ​ប័ណ្ណធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដែល​រស់​នៅ​តាម​​មាត់​ស​មុទ្រ​នៃ​ឃុំ​វិញ​តឹង ឡាយ​ហ្វា ​និង​ឃុំ​នា​នា​ជាប់​ព្រំ​ប្រ​ទល់​ នឹង​ខេត្ត​បាក​លីវ​។ ព្រោះ​ហេតុនោះ​ យើង​ខ្ញុំ​តែង​ប្រ​ចាំ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​បម្រើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​មា​មីង​"។​

អនុ​វត្តន៍​បទ​បញ្ជា​លេខ​០១​/២០១៥​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​​រដ្ឋា​ភិ​បាល ស្ដី​ពី​ការ​រក្សា​លំ​នឹង​សន្តិ​សុខ​ន​យោ​បាយ​នៅ​តំ​បន់​ព្រំ​ដែន​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ​បាន​អ​នុ​វត្ត​ការ​ងារ​ប្រ​ជា​ចលនា​និង​ក្លាយ​ជា​កម្លាំង​ជំ​នាញ​ការ​ កម្លាំង​ស្នូល​នៅ​ភូមិ​ភាគ​ក្នុង​ការ​ក​សាង​ ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ទៅ​លើ​គោល​មា​គ៌ា​ គោល​ការណ៍​របស់​បក្ស​។ កម្មា​ភិ​បាល​ យុទ្ធ​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ​ចលនា​សប្បុ​រស​ជន​ជូន​អំ​ណោយ​​ដល់​គ្រួ​សារ​ខ្មែរ​នៅ​ឃុំ​ឡាយ​ហ្វា និ​​​ងវិញ​តឹង​បាន​៤០០​ចំ​ណែក​  រួម​ចំ​ណែក​អនុ​វត្ត​នូវ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​លើកកម្ពស់​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​ស​មុទ្រ​។ "ជា​ច្រើន​ឆ្នាំមក​នេះ កម្មា​ភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​តែង​ចាត់​ចែង​អំ​ណោយ​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ​  ជូន​អា​ហា​រូប​ករណ៍​ សៀវ​ភៅ​ សម្លៀក​បំ​ពាក់​ដល់សិស្ស​ក្រី​ក្រ​ ឧបត្ថម្ភ​បុល​ទុន​ អនុ​គ្រោះ​​ ជំ​នួយ​គោ​មេ​ដល់​គ្រួ​សារ​មា​មីង​ខ្មែរ​ក្រី​ក្រ​ចិញ្ចឹម​ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​ត្រេក​អរ​។ អា​ស្រ័យ​ហេតុ​នោះ មា​មីង​មាន​​ទុន សត្វ​ចិញ្ចឹម​ ដើម្បី​អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​។ ឥ​ឡូវ​ មា​មីង​ខ្មែរ​តែង​ស្រ​ឡាញ់​រាប់​អាន​ និង​ចាត់​ទុក​កម្មា​ភិ​បាល​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ដូច​ជា​ស​មា​ជិក​ក្នុង​គ្រួ​សារ​អ៊ី​ចឹង​ " - លោក​ ​លី​ភួង​ នៅ​ភូមិ​ព្រៃជា​ប់​B ឃុំ​ឡាយ​ហ្វា ក្រុង​វិញ​ចូវ ឲ្យ​ដឹង​​ដូច្នេះ។

វរសេ​នីយ៍​ឯក​បម្រុង​ ឡេ​វ៉ា​​ន់​ត្វង​ ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​​ដែន​ឡាយ​ហ្វា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ "ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែនឡា​យ​ហ្វា ​មាន​គោល​បំ​ណង​ឆ្លង​តាម​រយៈ​ ស​កម្ម​ភាព​ជាក់​ស្តែង​នេះ​  ដើម្បី​រឹត​បន្តឹង​ជាង​ទៀត​ចំ​ណង​​សាម​គ្គី​រ​វាង​កង​ទ័ព​-ប្រ​ជា​ជន​។ ពិ​សេស​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ តែង​បង្ក​បាន​នូវ​រូប​ភាព​ដ៏​ល្អ​ប្រ​សើរ​ពី​បង​ៗក​ង​ទ័ព​អ៊ំហូ​ ​យុទ្ធ​ជន​ ពាក់​ស័ក្ដិ​ខៀវ​ ក្នុង​ចិត្ត​របស់​ជន​រួម​ជាតិ​នៅ​តំ​បន់​​ព្រំ​ដែន​ និងកោះ​ស​មុទ្រ​របស់​មាតុ​ភូមិ​"៕

                      ​​​​ ​​​​​​​​​​​​​​ យ្វី​អាញ់​-វិ​មាន​

 

 

ចែករំលែកអត្ថបទ