ជនរួមជាតិយ៉ាវ ក្រុមយ៉ាវខោរឹត នៅភូមិតឹងយ៉ឹង ឃុំហើបហ្វា ស្រុកសើុងយឿង ខេត្តត្វៀនក្វាង បានសម្តែងបង្ហាញអំពីពិធីបុណ្យចូលឆ្នាំប្រពៃណី (ដកស្រង់បុណ្យចូលឆ្នាំញ៉ៃ) ក្នុងគោលបំណងសូមឲ្យអ្នកភូមិបានឆ្លងកាត់រាល់ការលំបាក សាមគ្គីប្រឆាំងរាល់ អានុភាពដែលមកយាយីចំពោះជីវភាពសុខសាន្ត និងបួងសួងសូមឲ្យភ្លៀងខ្យល់ធ្លាក់ស្មើ ប្រជាជនរស់នៅសុខសាន្ត ចម្រុងចម្រើន។
ក្នុងមួយឆ្នាំ ជនរួមជាតិយ៉ាវខោរឹត ទទួលបុណ្យចូលឆ្នាំ ដូចជា៖ បុណ្យចូលឆ្នាំង្វៀនទីវ ចូលឆ្នាំហានទឹក ចូលឆ្នាំដងង៉ រួចស្រេចដល់បុណ្យចូលឆ្នាំញ៉ៃ និងបុណ្យចូលឆ្នាំវៀតណាមធំបំផុត។ បុណ្យចូលឆ្នាំញ៉ៃ គឺជាបុណ្យមួយជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ ជីវភាពរបស់ជនរួមជាតិយ៉ាវខោរឹត ហើយក៏ជាបុណ្យចូលឆ្នាំ”រំដោះគ្រោះ” ចូលឆ្នាំ”ផ្សងសំណាង” ចូលឆ្នាំ”សូមកុសល”។
យោង៖ Vinaculto.vn- វិមាន

លោកអាចារ្យប្រារព្ធពិធីសែនព្រេន។

ជនរួមជាតិយ៉ាវ សម្តែងបង្ហាញរបាំចាប់កន្ធាយនៅក្នុងពិធីបុណ្យ។

ជនរួមជាតិមកប្រសិទ្ធពរឆ្នាំថ្មីដល់គ្រួសារនានា។

ក្រោយពីពិធីបុណ្យ ជនរួមជាតិយ៉ាវ ឧទ្ទេសនាមបទចម្រៀង របាំដ៏ អស្ចារ្យរបស់ជនជាតិខ្លួនដល់ភ្ញៀវទេសចរ។