26/02/2019 - 09:05

សុក​ត្រាំង​៖

ជូន​អំ​ណោយ​ដល់​អ្នកក្រ​ តំ​បន់​មាត់​​ស​មុទ្រ​៤០០​ចំ​ណែក

រយៈ​ពេល​កន្លង​ នៅ​ឃុំ​ឡាយ​ហ្វា ​ក្រុង​វិញ​ចូវ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ បាន​សហ​ការ​ជា​មួយ​សប្បុ​រស​ជន​រៀប​ចំ​​​ជូន​អំណោយ​ដល់​​គ្រួ​សារ​ក្រី​ក្រ​ និង​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ឃុំ​ចំ​នួន​៤០០​ចំ​ណែក​។ អំ​​ណោយ​មួយ​ចំ​ណែក​ៗ គិត​ជា​ទឹក​ប្រាក់​៣០០.០០០​ដុង​ រួម​មាន​ អង្ក​រ​ មី ​ប្រេង​ឆា​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​មួយ​ចំ​នួន​ទៀត​។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​និង​សប្បុរ​ស​ជន​ ជូន​អំ​ណោយ​ដល់​មា​មីង​ក្រី​ក្រ​ និង​មា​មីង​ខ្មែរ​នៅ​ឃុំ​ឡាយ​ហ្វា ក្រុង​វិញ​ចូវ​។ 

វរសេនីយ៍​ឯក​បម្រុង​ ឡេ​វ៉ាន់​តង​ ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា ឲ្យ​ដឹង​៖ នេះ​គឺ​ជា​ស​កម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​ស​កម្ម​ភាព​នា​នា ​ចូល​រួម​អំ​ណរ​ខួប​អនុស្សាវ​រីយ៍​៦០​ឆ្នាំ​ ទិ​វា​ប្រ​វេ​ណី​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ (៣/៣/ ១៩៥៩​-៣/​៣​/២០១៩​) និ​ង​៣០​ឆ្នាំ ​ទិ​វា​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​ (៣/៣/​១៩៨៩​-៣​/៣/​២០១៩​)។ អំ​ណោយ​ទាំង​នេះ ​គឺ​ជា​សន្ដាន​ចិត្ត​របស់​សប្បុ​រស​ជន​ចំ​ពោះ​មា​មីង​ក្រី​ក្រ​ សង្ឃឹម​ថា​  នឹង​នាំ​មក​នូវ​ក្តី​រីក​រាយ​ព្រមទាំង​ជា​កម្លាំង​ចល​ករ​ដើម្បី​មា​មីង​ឆ្លង​កាត់​លំ​បាក​ ខិត​ខំ​ធ្វើ​ការ​រក​ទ​ទួលទាន​ កសាង​ជីវ​ភាព​សុខ​ដុម​រ​ម​នា​ សុ​ភមង្គល​ រួម​ជា​មួយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​សន្តិ​សុខ​ដែន​ស​មុទ្រ​របស់​ខេត្ត​៕                    

យ្វី​អាញ់​-លី​សៀ

 

ចែករំលែកអត្ថបទ