ផ្លូវបេតុងដែលទើបនឹងកសាងថ្មី នៅតាមឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ដូចជា ហាមយ៉ាង គីមស៊ើង តឹងហ៊ីប ឡុងហ៊ីប។ល។ គឺជាទិដ្ឋភាពដែលយើងខ្ញុំតែងតែជួបប្រទះ ខណៈពេលមកកាន់ស្រុកថ្កូវ ខេត្តត្រាវិញ។
ហេដ្ឋារចនាសម្ព័ន្ធនៅឃុំគីមសើុង បានកសាងបើកទូលាយ បង្កលក្ខណសម្បត្តិ ជូនប្រជាជនដឹកជញ្ជូនទំនិញនិងសិស្សានុសិស្សទៅរៀនកាន់តែមានភាពងាយស្រួល។
លោកគឹមង៉ុកសឿង ប្រធានការិយាល័យជនជាតិស្រុកថ្កូវ ឲ្យដឹង៖ “អាស្រ័យការផ្តុំកម្លាំងចង្អុលការរបស់គណៈប្រចាំការនៃគណៈកម្មាធិការបក្សស្រុក និងការចូលរួមរបស់ទូទាំងប្រព័ន្ធនយោបាយ មួយអន្លើដោយការផ្សព្វផ្សាយព្រមៗគ្នានូវគោលនយោបាយស្ដីពីការវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធ គម្រោងអភិវឌ្ឍផលិតកម្ម។ ទន្ទឹមនឹងការភ្ញាក់រលឹកឈានឡើងក្នុងពលកម្មផលិតដើម្បីចាកផុតពីភាពក្រីក្ររបស់ជនរួមជាតិភាគតិច។ល។ បានរួមចំណែកយ៉ាងសំខាន់ បង្កបាននូវភាពវិវឌ្ឍន៍យ៉ាងច្បាស់ អំពីជីវភាពសេដ្ឋកិច្ច វប្បធម៌- សង្គមរបស់ជនរួមជាតិខ្មែរនៅស្រុកថ្កូវ។ “។
គិតដោយឡែកក្នុងដំណាក់កាល២០១៦-២០១៨ ប្រភពទុនកម្មវិធី ១៣៥ របស់រដ្ឋាភិបាល បែងចែកឲ្យស្រុកថ្កូវ គឺ៣៩,៥ពាន់លានដុង។ រួមជាមួយនឹងប្រភពទុនកៀរគរ ទុនគួបផ្សំ ទុនប្រជាជនរួមវិភាគទានស្រុក កសាងសំណង់ថ្មីបានចំនួន៤៨ ជួសជុលនិងកែលម្អបានចំនួន២៥សំណង់។ ទន្ទឹមនឹងនោះ ជាមួយនឹងប្រភពទុនកម្មវិធីឃុំតំបន់វាលកាត់ ស្រុកកសាងសំណង់ថ្មីបាន១១សំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អ ជួសជុលសំណង់បានចំនួន៧។ ផ្តើមពីប្រភពទុនកម្មវិធីទិសដៅជាតិកសាងជនបទថ្មី នៅតាមឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ផ្សព្វផ្សាយអនុវត្តបានចំនួន២៦០សំណង់ (ផ្លូវកៅស៊ូ៣១ខ្សែ ផ្លូវបេតុង១៩ខ្សែ សំណង់ធារាសាស្រ្តចំនួន១៦៥បន្ទប់រៀនចំនួន៣២)។
អាស្រ័យដោយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ អនុវត្តល្អការងារបំផុសចលនា ម្ល៉ោះហើយប្រជាជនខ្នះខ្នែងរួមជាមួយនឹងភូមិភាគអនុវត្តនូវគម្រោង កម្មវិធីនានា។ ចាប់ពីឆ្នាំ២០១៥ដល់ ឆ្នាំ២០១៨ ស្រុកថ្កូវបានចលនាប្រជាជនរាប់ពាន់គ្រួសារចូលរួមបរិច្ចាគដីជាង៧០,៦ហិកតា ដើម្បីបើកដំណើរការជីកស្តារប្រឡាយរាយរងទប់ភ្លឺ ទំនប់និងកសាងផ្លូវជនបទ គិតជាទឹកប្រាក់សរុបជាង២១ពាន់លានដុង។ លោកថាច់អ៊ុក នៅភូមិជ្រោយទន្សា ឃុំគីមស៊ើង រីករាយឲ្យដឹង៖” រដ្ឋបានចំណាយថវិកាសម្រាប់វិនិយោគកសាងផ្នែករឹង មានដូច៖ ផ្លូវបេតុង ជួលគ្រឿងចក្រជីកស្តារប្រឡាយ។ល។ ដើម្បីធានាការផលិតកម្មរបស់ប្រជាជនបានងាយស្រួល។ អាស្រ័យហេតុនោះ នៅពេលភូមិភាគចលនាប្រជាជនចូលរួមទុនបដិភាគ (បរិច្ចាគដី ដំណាំរួមផ្សំដែលសំណង់ធ្វើកាត់ឆ្លង។ល។) ខ្ញុំនិងប្រជាជនក្នុងភូមិ មានការគាំទ្រយ៉ាងខ្លាំង ត្បិតអីសំណង់ទាំងនេះនាំមកផលប្រយោជន៍ជាក់ស្តែង បម្រើការផលិតកម្ម និងការធ្វើដំណើរទៅមករបស់យើងខ្ញុំ”។
ផ្តើមពីការស្រុះស្រួលរបស់ប្រជាជន សេដ្ឋកិច្ច-សង្គមលើភូមិសាស្រ្ត បានផ្លាស់ប្តូរតាមទិស សកម្ម ចំណូលគិតមធ្យមភាគរបស់ប្រជាជនក្នុងស្រុកសម្រេច៣០,៦៦លានដុង/នាក់/ឆ្នាំ កើន១៨,៧៧លានដុង/នាក់/ឆ្នាំ បើប្រៀបនឹងរយៈពេលដូចគ្នា)៕
ស៊ើងម៉ាល័យ - ធី