កាលពីថ្ងៃ១៨ ខែកុម្ភៈ គណៈកម្មាធិការជនជាតិ បានរៀបចំកិច្ចប្រជុំ ស្តីពីការរៀបចំ “ពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ជនរួមជាតិខ្មែរណាមបូ ឆ្នាំ២០១៩” ក្រោមអធិបតីភាពអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ លោកឡេសើុងហាយ។ (រូប)
យោងតាមផែនការ ពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០១៩ របស់ជនរួមជាតិខ្មែរណាមបូ តាមការរំពឹងទុក នឹងរៀបចំនៅថ្ងៃទី៥ ខែមេសានៅក្រុងកឹងធើ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ មួយអន្លើដោយអ្នកតំណាងចូលរួមជាង៩០០រូប។ ពិសេសកម្មវិធីនេះ នឹងត្រូវបានផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍វៀតណាម និងស្ថានីយទូរទស្សន៍ខេត្ត ក្រុងមួយចំនួន ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ក្នុងបរិយាកាសនៃពិធីជួបជុំនេះ នឹងមានកម្មវិធីកិច្ចចរចាដោះដូរ ចែករំលែកបទពិសោធន៍ ជាមួយអ្នកមានប្រជាប្រិយភាពគំរូក្នុងជនរួមជាតិខ្មែរ ក្រោមបធានបទ “ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការចលនាជនរួមជាតិខ្មែរ ពលកម្មផលិត កាត់បន្ថយភាពក្រីក្រ ដោយចីរភាព លើកស្ទួយជីវភាព រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ”។
ក្នុងកិច្ចប្រជុំនេះ អ្នកតំណាងបានផ្តល់មតិយោបល់ជាច្រើនយ៉ាងជាក់ស្ដែងដើម្បីសម្រេចផែនការ ការងាររៀបចំពិធីជួបជុំ និងខ្លឹមសារមួយចំនួនទៀត មានដូច៖ ការងារផ្សព្វផ្សាយ សហការជាមួយបណ្តាអង្គភាពសារគមនាគមន៍ ធានាសន្តិសុខសណ្តាប់ធ្នាប់ ការងារភ័ស្តុភារ ព្រមទាំងគ្រោងថវិកាអនុវត្ត។ល។
ពិធីជួបជុំនាឱកាសបុណ្យចូលឆ្នាំ ថ្មីឆ្នាំ២០១៩ គឺជាឱកាសដែលថ្នាក់ដឹកនាំបក្ស រដ្ឋ សួរសុខទុក្ខ លើកទឹកចិត្ត ស្តាប់នូវមតិយោបល់របស់ជនរួមជាតិខ្មែរ និងព្រះសង្ឃខ្មែរគ្រប់ព្រះអង្គផងដែរ ដើម្បីញុាំងបរិយាកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៩ ប្រកបដោយភាពសប្បាយរីករាយ។ ទន្ទឹមនឹងនោះ សម្តែងនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ពីសំណាក់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ចំពោះការអភិវឌ្ឍរបស់ជនរួមជាតិខ្មែរនិងព្រះពុទ្ធសាសនាគណៈមហានិកាយ។ ពិធីជួបជុះនេះទៀតសោត ផ្សារភ្ជាប់ជាមួយសកម្មភាពផ្សព្វផ្សាយ គួបផ្សំនឹងការ អនុវត្តគោលការណ៍ គោលនយោបាយជនជាតិ សាសនារបស់បក្សនិងរដ្ឋទៀតផង៕
យោង៖ http://www.cema.gov.vn