19/02/2019 - 08:11

សុក​ត្រាំង -​ ត្រា​វិញ - កឹង​ធើ​ បង្កើន​ការយាម​ល្បាត និង​ត្រួត​ពិ​និត្យ​តំ​បន់​កំ​ពង់​ផែ​ស​មុទ្រ

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ទើប​ចាត់​​តាំង​សន្និ​បាតបូក​ស​រុប​បណ្តោះ​អា​សន្ន​ពី​លក្ខន្តិ​កៈ សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​កងទ័ព​ការ​ពារ​ព្រំ​ដែន​ត្រា​វិញ​ ព្រម​ទាំង​នា​យក​ដ្ឋាន​គយ​និង​រដ្ឋ​បាល​កំ​ពង់ផែ​នា​​វា​ចរណ៍​កឹង​ធើ​ ឆ្នាំ ​២០១៨ ​និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ឆ្នាំ​២០១៩​។

ទិដ្ឋ​ភាព​នៃ​អង្គ​សន្និ​បាត​។

ឆ្នាំ​២០១៨​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​និង​ត្រា​វិញ​ ព្រម​ទាំង​នា​យកដ្ឋាន​គយ​ និង​រដ្ឋ​បាល​កំ​ពង់​ផែ​នា​វា​ចរណ៍​កឹង​ធើ បានចង្អុល​ការ​ជ្រួតជ្រាប​ ផ្សព្វ​ផ្សាយ​យ៉ាង​មធ្យ័ត​លក្ខ​ន្តិកៈ​​និង​ត្រូវ​បាន​ចែង​ច្បាស់​លាស់ក្នុង​សេចក្តី​សម្រេច​និង​ផែន​ការ​ប្រ​ចាំ​ឆ្នាំ​នៃ​អង្គ​ភាព​នី​មួយ​ៗ​។ ហេតុដូច្នេះ​លទ្ធ​ផល​នៃ​កិច្ច​សហ​ប្រតិ​​បត្តិ​ការ​នេះ កាន់​តែ​មាន​ការ​ស៊ី​ជម្រៅ​ ហើយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែនសុក​ត្រាំង​បាន​សហ​ប្រតិបត្តិ​ការ​ជា​មួយ​នឹង​នា​យក​ដ្ឋាន​គយ​ រដ្ឋ​បាលកំ​ពង់​ផែនា​វា​ចរណ៍​កឹង​ធើ ផ្តល់​ព័ត៌​មាន​ទៅ​វិញ​ទៅ​មក​បាន​៣០​លើក សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ត្រា​វិញ​ផ្តល់​ព័ត៌មាន​ បាន​៣២លើ​ក​ដែល​ទាក់​ទង​នឹង​ស្ថាន​ភាព​នៃ​មធ្យោ​បាយ​ទេ​សន្តរ​ប្រ​វេសន៌៍ ឆ្លង​កាត់​ ដឹក​ជញ្ជូន​ទំ​និញ​ទេសន្ត​រប្រ​វេសន៍​​ ស​កម្ម​ភាព​​របស់​ពួកលក់​ដូរ​រត់​ពន្ធ​ គៃ​បន្លំ​ក្នុង​វិ​ស័យ​ពា​ណិជ្ជ​កម្ម​នៅ​លើ​ស​មុទ្រ​ ស​កម្ម​ភាពរបស់​ទូក​កប៉ាល់​នេ​សាទ​ចេញ​ស​មុទ្រ​ ព្រម​ទាំង​ព័ត៌​មាន​ជំ​នួយ​សង្រ្គោះ​។ល។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​ទាំង​​នេះ ក៏​បាន​សហ​ការ​ត្រួត​ពិ​និត្យ យាម​ល្បាត​ជា​ញឹក​ញយ​បាន​២២​លើក ប្រ​ទះឃើ​ញ​ម​ធ្យោ​បាយ​ចំ​នួន២៥​គ្រឿង​បំ​ពាន​បណ្តា​សេច​ក្តី​កំ​ណត់​អំ​ពី​ការ​ធា​នាសុ​វត្ថិ​ភាព​ក្នុង​ការទាញ​យក​ផល​សមុទ្រ​។ ក្រៅ​ពី​នេះ នៅ​ទាំង​ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​មធ្យោ​​បាយ​១​គ្រឿង​ ដឹក​ជញ្ជូន​ប្រេង​ DO ​៤៨.៤៧៥​លិត្រ​ ដែល​គ្មាន​វិ​ក្កយប័ណ្ណ​ស្រប​ច្បាប់​។

វរ​សេនីយ​ឯក​ ឡេ​ធុង​ញឹង មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង បាន​ឲ្យ​ដឹង​ថា​៖ ឆ្នាំ​២០១៩​នេះ បណ្តា​អង្គ​ភាព​នឹង​បន្ត​កិច្ច​ការ​បង្កើនការ​ដោះ​ដូរ​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​សន្តិ​សុខ​ ព្រំ​ដែន​តំ​បន់​ស​មុទ្រ​ ផ្តុំ​កម្លាំង​សហ​ការ​យាម​ល្បាត​ ត្រួត​ពិ​និត្យ​ តំ​បន់​កំ​ពង់​ផែ​ស​​មុទ្រ​។ ទន្ទឹម​នោះ សហ​ការ​ឃោស​នា​លើក​​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជនចំ​ពោះ​ការ​រក្សា​សន្តិ​សុខ​ន​យោ​​បាយ​ រក្សា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​ ស​កម្ម​ចូល​រួម​ប្រ​ឆាំង​ បង្ការ​បង្ក្រាបឧក្រិដ្ឋ​កម្ម​ គៃ​បន្លំ​ពា​ណិជ្ជ​កម្ម​នៅលើ​ភូមិ​សាស្ត្រ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លី​ធាន​-អៀង​ខ្វា

ចែករំលែកអត្ថបទ