18/02/2019 - 16:52

សុក​ត្រាំង​ អ្ន​កមាន​ប្រ​ជា​ប្រិយ​ភាព​ខ្នះ​ខ្នែង​ចូល​រួម​ការ​ងារ​សុ​ខុ​មាលភាព​​សង្គម​

យោង​តាម​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​​៖ សព្វ​ថ្ងៃ​ទូ​ទាំង​ខេត្ត​សុកត្រាំង មាន​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​៦៦៦នាក់ ក្នុង​នោះ ជន​ជាតិ​ខ្មែរ​៥៦៩​នាក់​។ រយៈ​ពេល​កន្ល​ង អ្នក​មានប្រ​ជាប្រិយ​ភាព​តែង​ពង្រីក​តួ​នា​ទី​ក្នុង​សហ​គមន៍​និង​សង្គម​  ខ្នះ​ខ្នែង​ចូល​រួម​កសាង​និង​ពង្រឹង​ប្រ​ព័ន្ធ​ន​យោ​បាយ​ ឈាន​មុខ​ក្នុង​ការ​ចលនា​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ក​សាង​ជន​បទ​ថ្មី​ ធា​នា​សន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ល។ ឆ្នាំ​២០១៨ អ្នក​មាន​ប្រ​ជាប្រិយ​ភាព​បាន​ចលនា​សប្បុ​រស​ជន​ រួម​វិ​ភាគ​ទាន​ជា​ទឹក​ប្រាក់​ជាង​២៩,៤​ពាន់លាន​ដុង​ ដើម្បី​ក​សាង​ស្ពាន​ជន​បទ​៥៣​ខ្សែ​ ក​សាង​និង​ជួស​ជុល​ផ្ទះ​១៦ខ្នង​  ជូន​អំ​ណោយ​អង្ក​រ​ជាង​៩៣​តោន​ និង​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ​ជាង​ ៦៧.​០០០​ចំ​ណែក​ ប្រ​គល់​ជូន​អាហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ចំ​នួន​៨៧១​ចំ​ណែក​។ល។ ទន្ទឹម​នឹង​នោះ អ្ន​ក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ទាំង​រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​បាន​១៧២​លើក  ដោយ​មាន​ប្រ​ជាជន​ចូល​រួម​១៩.​៣០០​លើក​នាក់​។

  លោក​យឿង​សា​ខា​ ប្រ​ធាន​គ​ណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀតណាម​ខេត្ត​សុក​ត្រាំង​  ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អ្នក​មានប្រ​ជាប្រិយ​ភាព​ក្នុង​ឱ​កាស​

បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​។

លោក​ម៉ាយ​ថាញ់​តុង​  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ អំ​ណះ​អំ​ណាង​៖ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ជាស្នូល​សាម​គ្គី​ និង​ជា​អ្នក​នាំ​យក​គោល​មា​គ៌ា​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ ជូន​ជន​រួម​ជាតិ​ភាគ​តិច​។ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ គឺ​ជា​ទី​បង្អែក​​គួរ​ជា​ទីទុក​ចិត្ត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​។​ ជា​ពិ​សេស ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​តែង​គួប​បញ្ចូល​រ​វាង​ច្បាប់​រដ្ឋ​និង​សាស​នា  ម្ល៉ោះ​ហើយ  មាមីង​ជន​ជាតិ​ខ្មែរ​ពី​មួយថ្ងៃ​ទៅ​​មួយ​ថ្ងៃ​កាន់​តែ​ជឿ​ជាក់​ទាំង​ស្រុង​ទៅ​លើ​ការ​ដឹ​ក​នាំ​របស់​បក្ស​៕

                                       លី​ធាន​ -​ ​ធី​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​យឿង​សា​ខា