ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/02/2019 - 15:29

បង្កើន​កិច្ច​សហ​ការ​ក្នុង​ការ​អនុ​វត្ត​ការ​ងារ​ជន​ជាតិ

នៅ​រដ្ឋ​ធា​នី​ហាណូយ ក្រុម​ប្រឹក្សា​ជន​ជាតិនៃ​រដ្ឋ​ស​ភា​ គណៈ​កម្មា​ធិ​ការជន​ជាតិ ក្រ​សួង​នគរ​បាល បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បានរៀប​ចំ​សន្និ​បាត​បូក​ស​រុប​បណ្តោះ​អា​សន្ន​ការ​​ងារ​អនុ​វត្ត​យន្ត​ការ​នៃ​កិច្ចសហ​ការ​រ​វាង​ក្រុម​ប្រឹក្សា​​ជន​ជាតិ​ និង​ស្ថា​ប័ន​នា​នា​ ដូច៖​ គណៈ​កម្មា​ធិការ​ជ​ន​ជាតិ​ ក្រ​សួង​នគរ​បាល​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​។

សម​មិត្ត​ថ្នាក់​ដឹក​នាំ​  អធិប​តី​ចង្អុល​ការ​អង្គ​សន្និ​បាត​។

តាម​រ​បាយ​ការណ៍​បូក​ស​រុប​បណ្តោះ​អា​សន្ន​ ការ​ងារ​អនុ​វត្ត​លក្ខ​ន្តិ​កៈសហ​ការ​ការ​ងារ​រ​វាង​ស្ថា​​ប័ន​ទាំង​៤​ រយៈ​ពេល​កន្លង​ ស្ថា​ប័ន​ទាំង​៤​បាន សហ​ការ​ក​សាង​ ពិ​និត្យ​បញ្ជាក់​គម្រោង​ច្បាប់​ បទ​បញ្ញត្តិ​ ស្តី​ពី​ការ​ងារជន​ជាតិ​ គោល​ន​យោ​បាយ​​ជន​ជាតិ​ គោល​ន​យោ​បាយ​ស្តី​ពី​សន្តិ​សុខ ការ​​ពារ​ប្រ​ទេស​ ព្រំ​ដែន​ជាតិ​។

ក្នុង​រយៈ​ពេល​៣​ឆ្នាំ​២០១៦​-២០១៨ ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ បានទ​ទួល​រ៉ាប់​រង​កិច្ច​សហ​ការ​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​ជន​ជាតិ​ ក្រ​សួងនគរ​បាល​ បញ្ជា​ការ​ដ្ឋាន​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ និង​ក្រ​សួង​ ផ្នែក​ដែល​ពាក់​ព័ន្ធ ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋា​ភិ​បាល​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​​បាល​ ប្រ​កាស​ជាធរ​មាន​នូវ​កម្ម​វិ​ធី​ គោល​ន​យោ​បាយ​​ចំ​នួន​៤១​។ ក្នុង​នោះ មាន​គោលន​យោ​បាយ​ចំ​នួន​១៥ សំ​ដៅ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ជន​ជាតិ​ និងគោល​ន​យោ​បាយ​រួម​ចំ​នួន​៣៦​អា​ទិ​ភាព​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។ ក្នុងស​ម័​យ​ប្រ​ជុំ​លើក​ទី​៦ ​រដ្ឋ​ស​ភា​នី​តិ​កាល​១៤​ កន្លង​ហើយ រដ្ឋ​ស​ភា​បាន​ដាក់​ចេញ​សេចក្តី​សម្រេច​ ​ ៧៤/​២០១៨​/QH១៤  ប្រ​គល់​ជូន​រដ្ឋា​ភិ​បាល​កសាង​គម្រោង​ជា​ទូ​ទៅ​ វិ​និ​យោគ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជនជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ  តំ​បន់​មាន​លក្ខ​ណ​សម្បត្តិ​​សេដ្ឋ​កិច្ច​លំ​បាក​ពិ​សេស ​លើក​ជូន​រដ្ឋ​ស​ភា​ពិ​និត្យ​ពិ​ច័យ​ ធ្វើ​សេច​ក្តី​សម្រេច​ក្នុង​ស​ម័យប្រ​ជុំ​លើក​ទី​៨​ រដ្ឋ​ស​ភា​​នី​តិ​កាល​១៤​ (ខែ​តុ​លា​ ឆ្នាំ​២០១៩​)។ល។

ស្ដី​ពី​ភារ​កិច្ច​រយៈ​ពេល​ខាង​មុខ​ អញ្ជើញ​ចូល​រួម​និង​ថ្លែង​យោ​បល់​ចង្អុលការ​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​ស​ភា​ តុង​ធី​ផុង​ បាន​សំ​ណូម​ពរ​៖ ស្ថា​ប័នទាំង៤ គប្បី​បន្ត​កិច្ច​សហ​ការ​ស្អិត​ល្មួត​ក្នុង​ដំ​ណើរ​ការ​ធ្វើ​សេ​នា​ធិ​ការ ក​សាង​ លិ​ខិត​បទ​ដ្ឋាន​ គោល​ន​យោ​បាយ​ដែល​ពាក់​ព័ន្ធ​ដល់​ការ​ងារ​ជនជាតិ​ ជា​ពិ​សេស​ គឺ​គោល​ន​យោ​បាយ​ពិ​សេស​​ដោយ​ឡែក​។ សហ​ការត្រួត​ពិ​និត្យ​ប​ធាន​បទ​ “ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ច្បាប់​ ស្តី​ពី​ការ​អនុវត្ត​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​និ​រន្ត​រ​ភាពលើ​ភូមិ​សាស្រ្ត​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០១២ -២០១៨”​​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អនុ​វត្ត​នូវ​កម្ម​វិ​ធីទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ឆ្នាំ​២០១៩​។ ស​ហ​ការ​ធ្វើ​សេ​នា​ធិ​ការ​ក​សាង​គម្រោង​ទូ​ទៅអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជនជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ តំ​បន់​ដែល​មានលក្ខ​ណសម្បត្តិ​សេដ្ឋ​កិច្ច​លំ​បាក​ពិ​សេស​។ ផ្ដុំ​កម្លាំង​សហ​ការ​អនុ​វត្តប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​​វិ​ធី​ឆ្ពោះ​ទៅ​មូល​ដ្ឋាន​ ពង្រឹង​និង​ពង្រីកប្រ​ព័ន្ធ​ន​យោ​បាយ​ ក​សាង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជាជន​ ផ្សារ​ភ្ជាប់​នឹង​សន្តិ​សុខ​ប្រជា​ជន ​​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​​ប្រ​ជា​ជន​ ៕ 

  យោង​តាម​ http://www.cema.gov.vn-ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ