11/02/2019 - 15:29

ពង្រីក​តួ​នា​ទី​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ក្នុង​កិច្ច​ការ​ប្រ​ជា​ចលនា

វរ​សេនីយ៍​ឯក​បម្រុង​ ង្វៀន​ទ្រីវ​មេន ស្នង​ការ​ន​យោ​បាយ​នៃ​កង​ទ័ពការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឲ្យ​ដឹង​៖ “ ដោយ​កំ​ណត់​ថា ការ​ងារ​ចលនា​ម​ហា​ជន គឺ​ជា​វិ​ធាន​ការ​សំ​ខាន់​​មួយ​ក្នុង​ចំ​ណោម​វិ​ធាន​ការ​សំ​ខាន់​ទាំង​ឡាយ ដែល​រួម​ចំ​ណែក​​ក​សាង​ខឿន​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​រឹង​មាំ​ ម្ល៉ោះ ហើយ​គណៈ​កម្មា​ធិ​ការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុកត្រាំង បាន​ផ្សព្វ​ផ្សាយ​ទម្រង់​កម្ម​វិ​ធី​ជា​ច្រើន​ ឆ្ពោះ​ទៅ​រក​ប្រ​ជា​ជន​នៅប្រប​ព្រំ​ដែន​ស​មុទ្រ​របស់​ខេត្ត​។ ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​គោល​មា​គ៌ា គោល​ន​យោ​បាយ ច្បាប់​របស់​បក្ស​និង​រដ្ឋ​ ស្តី​ពី​ការ​ការ​ពារ​អធិប​តេយ្យដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ដល់​ប្រ​ជា​ជន​។  ឆ្លង​តាម​រយៈ​​នោះ កសាង​បាន​ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​ ការ​ពារ​រឹ​ង​មាំ អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​ស​មុទ្រ​របស់​ខេត្ត​”។

កង​ទ័​ព​ការ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ស​ហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ប្រ​គល់​ជូន​គោ​មេ​៥០ក្បាល​ដល់​គ្រួ​សារ​ក្រី​ក្រ​តំ​បន់​ព្រំ​ដែន​ស​មុទ្រ​។

រយៈ​ពេល​កន្លង អង្គ​ភាព​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ដែល​ឈរ​ជើង​លើភូមិ​សាស្រ្ត​ព្រំ​ដែន​ បាន​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​​អំ​​ណាច​ភូមិ​ភាគ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខេត្ត​​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិ​ធី​ “លំ​នៅ​ឋាន​សម្រាប់​អ្នក​ក្រ​តំ​បន់​ព្រំ​ដែន​ ស​មុទ្រ​ កោះ​” កម្ម​វិ​ធី​ "ផ្តល់​គោ​មេ​ដល់​​អ្នក​​​ក្រ​នៅ​ព្រំ​ដែន​" តេត​កង​ទ័ព​-ប្រ​ជា​ជន ណែ​នាំ​គ្រប់​ស​មូ​ហ​ភាព គ្រួ​សារ​ចូល​រួម​ក្រុម​ស្វ័យ​គ្រប់​គ្រង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ក្រុម​នា​វា​សុ​វត្ថិ​ភាព​។ ព្រម​ជា​មួយ​នោះ កងទ័ព​ការ​ពារ​ព្រំដែន​ តែង​ខ្នះ​ខ្នែង​សហ​ការ​ជា​មួយ​នឹង​គ្រប់​ផ្នែក​ ផ្សព្វ​ផ្សាយ​នូវ​ទម្រង់​ជា​ច្រើន ដើម្បី​ជួយ​ប្រ​ជា​ជន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ មាន​ដូច​៖ ចិញ្ចឹមព​ពែ​ប្រ​មូល​ផ្តុំ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ ធា​នា​រ៉ាប់​រង​ឲ្យ​ប្រ​ជា​ជន​បុល​ទុន​ អ​នុ​គ្រោះ​សម្រាប់​   ផ​លិត​កម្ម​ លក់​ដូរ​។ កម្ម​វិ​ធី​គោ​ពូជ​៥០​ក្បាល​ជូន​អ្នក​ក្រ​នៅ​ព្រំ​ដែន​។ អនុ​វត្ត​កម្ម​វិ​ធី “អមដំ​ណើរ​ប្អូន​ៗ​ទៅ​សា​លា”​ អង្គ​ភាព​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្នុង​ខេត្ត  នៅ​ទាំងទ​ទួល​ទំ​នុក​​បម្រុង​សិស្ស​ក្រី​ក្រ​៤០​នាក់​ ឧបត្ថម្ភ​៥០០​.០០០​ដុង​/នាក់​/ខែ ។ ក្រៅ​ពី​នោះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​ជួយ​ភូមិ​ភាគ​ពង្រឹង​បង្កើតក្រុម​ស្វ័យ​គ្រប់​គ្រង​៣៩៤​ក្រុម បង្កើត​ក្រុម​នេ​សាទ​ជល​​ផល​២៧​ក្រុម រួម​មាន​នា​វា​៤០​៥​គ្រឿង​ មាន​អ្នក​ចូល​រួម​៣.១៣២​នាក់ សហ​ការ​ជា​មួយនឹង​កង​កម្លាំង​និង​កៀរ​គរ   ​ម​ធ្យោ​បាយ​នេ​សាទ​​ជួយ​ដល់​ម​ធ្យោ​បាយ​១២៥​គ្រឿង​ជួប​គ្រោះ​ មាន​នា​វិក​៨២២​នាក់​សម្រេច​ជោគ​ជ័យ​។ល។ ​ផ្តើម​ពី​នោះ បាន​រួម​ចំ​ណែក​បង្កើន​ទំ​នាក់​ទំ​នង​ផ្សារ​ភ្ជាប់​រ​វាង​កង​ទ័ព​និងប្រ​ជា​ជន​ រួម​ចំ​ណែក​​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​តំ​បន់​សមុទ្រ​ កោះ​ របស់​មាតុ​ភូមិ​។

វរ​សេនីយ៍​ទោ ត្រឿង​មិញ​ហ៊ុង ស្នង​ការ​ន​យោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន​វិ​ញ​ហាយ​ ឲ្យ​ដឹង​៖ "ក្រៅ​ពី​ភារ​កិច្ច​ចម្បង​ កម្មា​ភិ​បាល​ យុទ្ធ​ជនការ​ពារ​ព្រំ​ដែន​ នៅ​ទាំង​មាន​ភារ​កិច្ច​ជួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ក​សាង​ប្រ​ព័ន្ធន​យោ​បាយ​រឹង​មាំ​ និង​ប្រ​ជា​ជន​អភិ​វឌ្ឍ​ផលិត​កម្ម​ លំ​នឹង​ជីវ​ភាព​ទៀត​ផង​។​ បច្ចុ​ប្បន្ន អង្គ​ភាព​​ទើប​ក​សាង​ទម្រង់​ “ម​នោ​សញ្ចេត​នា​កង​ទ័ព-ប្រ​ជា​ជន​”។ ព្រម​ជា​មួយ​នោះ មាន​កម្មា​ភិ​បាល​ យុទ្ធ​ជន​​ស្ម័គ្រ​ចិត្ត​ដក​ប្រាក់​ខែ​ ឬ​ប្រាក់​បំ​ណាច់​បន្តិច​បន្តួច​ ដើម្បីឧ​បត្ថម្ភ​មនុស្ស​ចាស់​គ្មាន​ទី​ពឹងចំ​នួន​៤​នាក់​លើ​ភូមិ​សាស្រ្ត​។ រៀង​រាល់​ខែ ពួក​គាត់​បាន​អង្គ​ភាព​ឧបត្ថម្ភអង្ករ​១០​គី​ឡូ​ក្រាម និង​គ្រឿង​ទេស​មួយ​ចំ​នួន​ ដូច​ជា​ប្រេង​ឆា​ ប៊ី​ចេង​ ទឹកស៊ី​អីវ​ ទឹក​ត្រី​។ល។”

 ជា​មួយ​នឹង​និន្នា​ការ​ “ជិត​ប្រ​ជា​ជន​ យល់​ប្រ​ជា​ជន​ រៀន​ពី​ប្រ​ជា​ជន​” និង​ “ច្បាម​៣​ រួម​៤​” (ច្បាម​ភូមិ​សាស្រ្ត​ ច្បាម​ប្រ​ជា​ជន​ ច្បាម​គោល​ការណ៍ គោល​ន​យោ​បាយ និង​ហូប​រួម​​​​ នៅ​រួម ធ្វើ​រួម និ​យាយ​ភា​សា​ជន​ជាតិ​) និង “ស្តាប់​ប្រ​ជា​ជន​និ​យាយ​ និ​យាយ​ប្រ​ជា​ជន​យល់​ ធ្វើ​ប្រ​ជា​ជន​ជឿ”​ អង្គភាព​ការ​ពារ​ព្រំ​ដែន​នៃ​កង​ទ័ព​ការ​ពារព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​កសាង​ទម្រង់​ជា​ច្រើន​ជួយ​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​បោះ​ជំ​រំ​ទ័ពប្រ​កបដោយ​ប្រ​សិទ្ធ​ភាព​។ ផ្តើម​ពី​នោះ ម​នោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ជិត​ស្និទ្ធ​ ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​ សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ព្រំ​ដែន​​ស​មុទ្រ​មាន​ភាពលំ​នឹង​។ ក​សាង​បាន​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ​ តំ​បន់​ព្រំ​ដែន​រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​៕

យ្វី​អាញ់​ - ​ធី

ចែករំលែកអត្ថបទ