25/01/2019 - 08:37

ទី​តាំង​ដើរ​កម្សាន្ត​និ​ទាឃ​រ​ដូវ​

ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​២០១៩ ភូមិ​ភាគ​នា​នា​នៅ​តំ​បន់វាល​រាប​ទន្លេ​គឺវ​ឡុង​ តែង​រៀប​ចំ​វិ​ថី​ផ្កា​និ​ទា​ឃ​រ​ដូវ​ ឬ​ចាត់​តាំង​បាញ់កាំ​ជ្រួច​នៅ​រា​ត្រី​ឆ្លង​ឆ្នាំ​។ល។ អាច​និ​យាយ​បាន​ថា​ ភូមិ​ភាគ​ទាំង​នេះគឺ​​ជា​ទីតាំង​ទាក់​ទាញ​សម្រាប់​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​នា​ឱ​កាស​អំ​ណរបុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។ កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ សូម​ឧទ្ទេសនាម​ភូមិ​ភាគ​មួយ​ចំ​នួន​ដែល​រៀប​ចំ​វិ​ថី​ផ្កា​ជា​លក្ខណៈ​សិល្បៈ​​និង​បាញ់កាំ​ជ្រួច​នៅ​រា​ត្រី​ឆ្លង​ឆ្នាំ​ អំ​ណរ​ឆ្នាំ​ថ្មី​២០១៩​។

ជ្រុង​មួយ​នៃ​វិ​ថី​ផ្កា​និ​ទា​ឃរ​ដូវ​កឹង​ធើ​ ឆ្នាំ​២០១៩។

*ទស្សនា​វិ​ថី​ផ្កា​ជា​លក្ខណៈ​សិល្បៈ

វិ​ថី​ផ្កា​និ​ទាឃ​រ​ដូវ​២០១៩​ របស់​ក្រុង​កឹង​ធើ ក្រោម​ប​ធាន​បទ​​ “កឹង​ធើ​រ​ដូវ​ផ្កា ​លើក​ទី​១៥​” ដើម្បី​អំ​ណរ​ក្រុង​កឹង​ធើ​១៥​ឆ្នាំ​ចំ​ណុះ​មជ្ឈិម​។ វិ​ថី​ផ្កា​មានប្រ​វែង​ជាង​៣០០​ម៉ែត្រ​ នៅ​តាម​ដង​វិ​ថី​វ៉​វ៉ាន់​តឹង​-ង្វៀន​ថាយ​ហុក​ (ខណ្ឌ​​និញ​កេវ​) ដោយ​មាន​ការ​តុប​តែង​ផ្កា​លម្អ​ជា​ខ្លោ​ង​ទ្វារ​ធំ ខ្លោង​ទ្វារ​អម ហើយ​ចែក​ចេញ​ជា​៣​ផ្នែក​ ដោយ​មាន​តុប​តែង​សួន​ផ្កា​លម្អ​ប្រ​ភេទ​តូច​ៗ​យ៉ាង​ល្អ​ប្រ​ណីត​ជា​លក្ខណៈ​សិល្បៈ​។ ការ​តុប​តែង​លម្អ​នេះ​សំ​ខាន់​គឺប្រើ​ប្រាស់​ផ្កា​ស្រស់ គួប​ផ្សំ​នឹ​​ង​ការ​លាយ​ចម្រុះ​ពណ៌​ដោយ​មាន​រូប​ភាពផ្សេង​ៗ ដូច​ជា៖​ កំ​ពង់​ផែ​និញ​កេវ​ ហោ​ហ្គឹម​ (ហាណូយ​) រាជ​វាំង​ហ្វេ ​សួន​ផ្កា​ដា​ឡាត កំ​ពង់​ផែ​ញ៉ា​រ៉ុង​ (ក្រុង​ហូ​ជី​មិញ​)។ល។ រូប​ភាព​ទាំង​នេះបង្ហាញ​ពី​ភាព​អភិ​វឌ្ឍន៍​ ភាព​ស្វា​ហាប់​របស់​ក្រុង​កឹង​ធើ​ និង​ប​រិ​យា​កាសវប្ប​ធម៌​តំ​បន់​ជន​បទ​ថ្មី​។ល។ ក្រៅ​ពី​នោះ នៅ​មាន​រូប​ភាព​តាម​លំ​នាំនិ​ទា​ឃ​រដូវ​ រូប​ភាព​​ជ្រូក​បើក​រថ​យន្ត​គួរ​ឲ្យ​ស្រ​ឡាញ់​ វណ្ណ​កម្ម​បង្កើត​ជា​រូបភាព​ពី​ផ្លែ​ឈើ​នៅ​ណាម​បូ និង​សួន​អង្គា​សីល​ ។ល។ តាម​ផែន​ការ​ ​វិ​ថី​ផ្កានិ​ទា​ឃ​រដូវ​២០១៩ចាប់​ផ្ដើម​បើក​ទ​ទួល​ភ្ញៀវ​នៅ​រា​ត្រី​ថ្ងៃ​​០១​ រ​ហូត​ដល់ថ្ងៃ​៩​ ខែ​កុម្ភៈ​។

វិ​ថី​ផ្កា​និ​ទា​ឃ​រ​ដូវ​២០១៩ នៅ​ខេត្ត​គៀង​យ៉ាង ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៥ ខែ​មក​រា ​​រ​ហូត​​ដល់​ថ្ងៃ​ទី​១៥  ខែ​កុម្ភៈ​ នៅ​មណ្ឌល​ទី​តាំង​ចម្រុះ មណ្ឌល​ក្រុង​ភូ​កឿង​ ក្រោម​ប​ធាន​បទ​ “សួន​និ​ទា​ឃ​រដូវ​សម្បូរ​ធូរ​ធារ​”។​ វិថី​ផ្កា​និ​ទា​ឃ​រដូវ​ ២០១៩ នៅ​ខេត្ត​គៀង​យ៉ាង​ ដោយ​មាន​តុប​តែង​ប្រព័ន្ធសួនផ្កា​លម្អ​ប្រ​ភេទ​តូច​ៗ​ចំ​នួន​៤​នៅ​តាម​សួន​ច្បារ​ ដែល​រៀប​ចំ​ប្លង់​បែបជ​ប៉ុន​ និង​បណ្តុំ​សួន​ផ្កា​លម្អ​ប្រ​ភេទ​ធំ​ចំ​នួន​៥ រួម​មាន​៖ បណ្តុំ​ទី​១ លាភនិ​ទា​ឃ​រ​ដូវ​ បណ្តុំ​ទី​២​ និ​ទា​ឃរ​ដូវ​សុខ​ដុម បណ្តុំ​ទី​៣​ជ្រោះ​លាភ​និ​ទា​ឃ​រ​ដូវ​ បណ្តុំ​ទី​៤​សួន​និ​ទា​ឃ​រ​ដូវ​ បណ្តុំ​ទី​៥​ចម្រៀង​អប​អរ​សា​ទរ​សម្រស់និ​ទាឃ​រ​ដូវ​។ល។ ព្រម​ជា​មួយ​នឹង​វិ​ថី​ផ្កា​និ​ទា​ឃ​រ​ដូវ​ រី​ឯ​នៅ​ក្រុង​ស​មុទ្រ​ រ៉ាច់យ៉ា នៅ​ទាំង​មាន​ក្រុង​និ​ទា​ឃ​រ​ដូវ​២០១៩ដោយ​មាន​តុប​តែង​វិ​ថី​ភ្លើង​ពណ៌​ ផ្សារ​ផ្កា​និ​ទាឃ​​រ​ដូវ​ និង​បុណ្យ​និ​ទា​ឃ​រ​ដូវ​។

*ទស្ស​នា​ការ​បាញ់​កាំ​ជ្រួច​នៅ​រា​ត្រី​ឆ្លង​ឆ្នាំ

​ ភូមិ​​ភាគ​នា​នា​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺវ​ឡុង​  ក៏​មាន​ផែន​ការ​រៀប​ចំ​បាញ់​កាំ​ជ្រួច​ដើម្បី​ប្រ​ជា​ជន​ ភ្ញៀវទេស​ចរ  ទស្ស​នា​កម្សាន្ត​ ខណៈ​ពេល​រាត្រី​ឆ្លង​ឆ្នាំ​ចាស់​ ឈាន​ចូល​ឆ្នាំ​ថ្មី​។

ឆ្លង​តាម​រយៈ​នោះ ក្រុង​កឹង​ធើ បាន​រៀប​ចំ​បាញ់​កាំ​ជ្រួច​ខ្នាត​ធំ​ នៅមណ្ឌល​ភោជ​នី​យ​ដ្ឋាន​​ហ្វា​សឺ (ខណ្ឌ​និញ​កេវ​)។ ក្រៅ​ពី​នោះ ក្រុង​នៅទាំង​រៀប​ចំ​បាញ់​កាំ​ជ្រួច​ខ្នាត​តូច​ចំ​នួន​៥​កន្លែង​​ទៀត រួម​មាន​៖ នៅ​ភូមិញើុងឡុក១ ទី​ប្រ​ជុំ​ជន​ផុង​ដៀង (ស្រុក​ផុង​ដៀង​); មណ្ឌល​ឡុង​​ថាញ់​២ សង្កាត់​ថូក​ណូក ​(ខណ្ឌ​ថូក​ណូក​); ភូមិ​ថើយ​ធ្វឹង​ B ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ (ស្រុក​ថើយ​ឡាយ); ភូមិ​ថើយ​ហ្វា ទី​ប្រ​ជុំ​ជន​កើ​-ដ (ស្រុក​កើ​-ដ) និង​ភូមិវិញ​ឡុក ទី​ប្រ​ជុំ​ជន​វិញ​ថាញ់ (ស្រុក​វិញ​ថាញ់​)។ នៅ​ខេត្ត​គៀង​យ៉ាង​ទីតាំង​ដែល​បាន​ជ្រើស​រើស​ដើម្បី​រៀប​ចំ​បាញ់​កាំ​ជ្រួច​អំ​ណរ​រាត្រី​ឆ្លង​ឆ្នាំ រួម​មាន​៤​កន្លែង​ គឺ​៖ ក្រុង​រ៉ាច់​យ៉ា ក្រុង​ហា​តៀង​ ស្រុក​កោះ​ភូ​ក្វឹ​ក​​និងស្រុក​យ៉ុង​រៀង​។ រី​ឯ​នៅ​ខេត្ត​អាន​យ៉ាង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្តអាន​យ៉ាង បាន​ឯក​ភាព​បាញ់​កាំ​ជ្រួច​នៅ​ក្នុង​ឱ​កាស​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​វៀត​ណាម​ ឆ្នាំ​២០១៩ ចំ​នួន​២​កន្លែង​ មាន​ដូច​៖ នៅ​ទី​ស្នាក់​ការ​ធនា​គារពា​ណិជ្ជ​កម្ម​ភាគ​ហ៊ុន​អា​ហរ័ណ​​នី​ហ​រ័ណ​វៀត​ណាម​ (Eximbank) សា​ខានៅ​ខេត្ត​អាន​យ៉ាង   ​ (លេខ​៤៦​  វិ​ថី​ហាយ​បា​ត្រឹង​ សង្កាត់​មុ​ីឡុង​) និង​ទី​ស្នាក់​ការ​កា​រិ​យា​ល័យ​ប៉ូ​លិស​គ្រប់​គ្រង​រដ្ឋ​បាល​ ខាង​សណ្តាប់​​ធ្នាប់​សង្គមនគរ​បាល​ខេត្ត​។ល។ ក្រៅ​ពី​នោះ ក្នុង​សេចក្តី​ពង្រាង​កម្ម​វិ​ធី​អំ​ណរនិ​ទាឃ​រដូវ​នៅ​តាម​បណ្ដា​ខេត្ត​ ដូច​ជា​៖ បាក​លីវ កា​ម៉ាវ​ សុក​ត្រាំង​។ល។ សុទ្ធ​តែ​មាន​ការ​បាញ់​កាំ​ជ្រួច​នៅ​រាត្រី​ឆ្លង​ឆ្នាំ​៕

      កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​(ស​រុប​) - ​វិ​មាន

ចែករំលែកអត្ថបទ