ជាអង្គភាពគំរូក្នុងការអនុវត្តចលនា "ប្រជាចលនាប៉ិនប្រសប់" រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនញើងហ៊ឹង កងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានអនុវត្តកម្មវិធី “ជំរុញដំណើរប្អូនៗទៅសាលា”ប្រកបដោយប្រសិទ្ធភាព។ អង្គភាពមិនត្រឹមតែជួយឲ្យប្អូនៗសិស្សានុសិស្សដែលមានជីវភាពគ្រួសារក្រលំបាកឈានឡើងក្នុងការរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជួយឲ្យប្អូនៗ មានអនាគតភ្លឺស្វាង ទន្ទឹមនឹងនោះ រឹតបន្តឹងទំនាក់ទំនង សាមគ្គីភាព និងផ្សារភ្ជាប់រវាងកងទ័ពនិងប្រជាជនតំបន់ព្រំដែនទៀតផង។
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនញើងហ៊ឹង ជូនកង់ដល់សិស្សក្រីក្រឆ្លងកាត់ការលំ
បាករៀនពូកែ។
វរសេនីយ៍ត្រី វ៉ហ្វាងណាម ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនញើងហ៊ឹង ឲ្យដឹង៖ “អង្គភាពត្រូវបានថ្នាក់លើប្រគល់ភារៈគ្រប់គ្រងភូមិសាស្រ្តឃុំចំនួន២ គឺអាងភូនិងញើងហ៊ឹង ស្រុកទិញបៀន កន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ជីវភាពរបស់ប្រជាជននៅភូមិទាំងពីរនិយាយរួម ចំពោះជនរួមជាតិខ្មែរនិយាយដោយឡែកនៅមានការលំបាកជាច្រើន។ ជារៀងរាល់ថ្ងៃ ប្អូនៗសិស្សានុសិស្សទោះបីវ័យនៅក្មេងក៏ពិតមែន ប៉ុន្តែត្រូវពលកម្មដើម្បីជួយសម្រាលសេដ្ឋកិច្ចគ្រួសារ ហេតុនោះជះឥទ្ធិពលដល់ការរៀនសូត្ររបស់ប្អូនៗ។ ចំពោះការក្រលំបាករបស់ប្រជាជន គណៈកម្មាធិការបក្ស បញ្ជាការប៉ុស្តិ៍ការពារព្រំដែនញើងហ៊ឹង ក៏បានចលនាកម្មាភិបាល យុទ្ធជនក្នុងអង្គភាពបង្កើតមូលនិធិដោយប្រិតសំចៃប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភដើម្បីផ្សព្វផ្សាយសកម្មភាពគាំពារ សួរសុខទុក្ខឬក៏ជូនអំណោយដល់ប្អូនៗមានជីវភាពគ្រួសារក្រលំបាក រៀនសូត្រពូកែលើភូមិសាស្រ្ត”។
ឆ្នាំសិក្សា២០១៧-២០១៨ អនុវត្តកម្មវិធី “ជំរុញដំណើរប្អូនៗ ទៅសាលា” ប៉ុស្តិ៍ការពារព្រំដែនញើងហ៊ឹង បានសហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងសាលារៀន ពិនិត្យជ្រើសរើសសិស្សក្រីក្រឆ្លងកាត់ការលំបាកដើម្បីគាំពារបានចំនួន៣នាក់។ ពិសេស រៀងរាល់ខែក្រៅពីឧបត្ថម្ភក្នុងម្នាក់ៗ៥០០.០០០ដុង អង្គភាពក៏បានជំនួយកង់ សៀវភៅពុម្ព សិក្ខូបករណ៍ដល់ប្អូនៗ។ល។ ក្រៅពីនោះ អង្គភាពនៅមានគោលការណ៍អនុវត្តនូវគោលលំនាំ “ប៉ុស្តិ៍ការពារព្រំដែន-សាលារៀន-គ្រួសារ” ដើម្បីតាមដានស្ថានភាព និងលទ្ធផលរៀន សូត្ររបស់ប្អូនៗ ផ្អែកលើមូលដ្ឋាននោះ មានវិធានការឧបត្ថម្ភ បានសមស្រប។ល។ ក្រៅពីនេះ គណៈកម្មាធិការបក្ស បញ្ជាការប៉ុស្តិ៍ការពារព្រំដែនញើងហ៊ឹង ថែមទាំងសហការជាមួយភូមិភាគកសាង “បន្ទប់អានសៀវភៅព្រំដែន” នៅឃុំញើងហ៊ឹង លើផ្ទៃដីជិត៥០ម៉ែត្រការ៉េ ដោយមានសៀវភៅគ្រប់ប្រភេទចំនួន២.៨៩៦ក្បាល គិតជាថវិកាកសាងសរុបជាង៣០០លានដុង។
ទម្រង់នានាដែលគាំទ្រចលនា “ប្រជាចលនាប៉ិនប្រសប់” “ប៉ុស្តិ៍ការពារព្រំដែនខេត្តអាងយ៉ាង សាមគ្គីរួមកម្លាំងកសាងជនបទថ្មី” ចលនា “មនោសញ្ចេតនាព្រំដែន កោះសមុទ្រ” “ទូទាំងប្រទេសរួមកម្លាំងដើម្បីអ្នកក្រ - មិនត្រូវទុកឲ្យអ្នកណាម្នាក់នៅក្រោយជាដាច់ខាត” ត្រូវបានប៉ុស្តិ៍ការពារព្រំដែនញើងហ៊ឹង បើកទូលាយនិងពង្រីកប្រកបដោយប្រសិទ្ធភាពជាក់ស្តែង ដូច៖ “លំនៅឋានជាយដែន” “ខាប់អង្ករមនោសញ្ចេតនា” “ធុងសំរាម១០០ដុង” “ជំរុញដំណើរប្អូនៗទៅសាលា” “កាមេរ៉ាសន្តិសុខ តំបន់ព្រំដែន” “បន្ទប់អានសៀវភៅព្រំដែន” “បន្ទប់រៀនក្រៅម៉ោង”។ល។
សកម្មភាពជាក់ស្តែងនិងប្រកបដោយមនុស្សធម៌ទាំងនោះរបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនញើងហ៊ឹង បានរួមចំណែកចែករំលែកការលំបាកដល់ប្អូនៗសិស្សានុសិស្សនៅភូមិសាស្រ្តតំបន់ព្រំដែន; ឧបត្ថម្ភជួយប្អូនៗបានរៀនសូត្រលត់ដំ; រួមចំណែកលើកកម្ពស់ប្រជាបញ្ញា កែលម្អជីវភាពប្រជាជន កសាងខឿន “ការពារព្រំដែនទូទាំងប្រជាជន” រឹងមាំ សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍប្រកបដោយចីរភាព៕
យោង៖ ការសែតអាងយ៉ាង - ប្រែសម្រួល៖ លីសៀ