07/01/2019 - 14:55

ភូមិ​បឹង​ធំ​ ចំ​ណុច​លេច​ធ្លោ​នៃ​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់

ដើម្បី​ធា​​​នា​ការ​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្លាប់​លើ​ភូមិ​សាស្រ្ត ន​គរ​បាលភូមិបឹង​ធំ​ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង តែង​ធ្វើ​ការ​បោសសម្អាត​ឧក្រឹដ្ឋ​ជន​គ្រប់​ប្រ​ភេទ​ នាំ​មក​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន​។

បង​ថាច់​ង៉ុក​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​និង​ជា​ប្រធាន​នគរ​បាលភូមិ​បឹង​ធំ ទៅ​ពិ​និត្យ​រ​គាំង​​សន្តិ​​សុខស​ណ្តាប់​ធ្នាប់​នៅ​តាម​ផ្ទះ​ប្រ​ជា​ជន។​ 

តាម​ប្រ​សាសន៍​របស់​បង​ថាច់​ង៉ុក អ​នុ​ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន និងជា​ប្រ​ធាន​នគរ​បាល​ភូមិ​បឹង​ធំ​ ឲ្យ​ដឹង​៖ ទូ​ទាំងភូមិ​មាន​៥៥៧​គ្រួ​សារ ដោយ​មាន​ចំ​នួន​មនុស្ស​ជាង​២.០០០​នាក់​ ក្នុង​នោះ ជន​រួម​ជាតិខ្មែរស្រូបអត្រា​៩៣​%។ ប្រ​ជា​ជន​រស់​នៅ​ដោយ​ផ្អែក​លើរ​បរ​ក​សិ​កម្ម​។ តាំង​ពី​ដើមឆ្នាំ​២០១៨​មក​ដល់​​បច្ចុប្បន្ន ដោយ​សារ​ឧក្រឹដ្ឋ​ជន​ច្រើនតែ​ចុះ​មក​ធ្វើស​កម្ម​ភាព​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​  ម្ល៉ោះ​ហើយ​ភូមិ​បឹង​ធំ​បាន​កសាង​​ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​រ​​គាំង​សន្តិ​សុខ​សណ្តាប់​​ធ្នាប់​។ អា​ស្រ័យ​ហេតុ​នោះ ក្នុង​ភូមិ​មិន​ដែល​កើត​មាន​ករណី​លួច​របស់​របរ​អ្វីឡើយ​។ បង​ថាច់​វណ្ណី​ ប្រ​ជា​ជន​ភូមិ​បឹង​ធំ ឲ្យ​ដឹង​៖ " ភូមិ​ដាក់​រ​គាំង​សន្តិសុខ​សណ្តាប់​ធ្នាប់ ដូច្នេះ​គឺ​ប្រ​សើរ​ណាស់​! នៅ​ពេល​ប្រ​ជា​ជន​ប្រ​ទះឃើញ​មុខ​សញ្ញា​ណា​ដែល​គួរ​ឲ្យ​សង្ស័យ​ ក៏​វាយ​រ​គាំង​​ផ្តល់​សញ្ញា​។ ខណៈ​នោះ​ នឹង​មាន​អ្នក​ឯ​ទៀត​រួម​​គ្នា​ដេញ​ចាប់​។ល។ យើង​ខ្ញុំ​គាំ​ទ្រ​អស់ពី​ចិត្ត​!"។

លោក​យឿង​ថាញ់​តង ប្រ​ធាន​នគរ​បាល​ឃុំឡុ​ងភូ ឲ្យ​ដឹង​៖ បាប​គ្រោះសង្គម​ទាំង​ឡាយ​ ដូច​ជា​មុខ​សញ្ញា​ប្រើ​គ្រឿង​ញៀនជា​ដើម​ នៅ​ពេលគ្មាន​ប្រាក់​ចាយ​ក៏​ប្រ​ព្រឹត្តិអំ​ពើ​លួច​ប្លន់​ ប៉ះ​ពាល់​ដល់​សន្តិ​សុខ​សណ្តាប់ធ្នាប់​សង្គម​។ ព្រោះ​ហេតុ​នោះ រៀង​រាល់​ឆ្នាំ ក្នុង​ការ​កសាង​ផែន​ការធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ នគរ​បាល​ឃុំ​តែង​គួប​ផ្សំ​អនុ​វត្តការ​បង្ការបង្រ្កាប​បាប​គ្រោះ​គ្រឿងញៀន ។ ព្រម​ជា​មួយ​នោះ សហ​ការ​ជា​មួយ​នឹងរណ​សិរ្ស​ អង្គ​ការម​ហា​ជន​ គណៈ​​ចង្អុល​ការ​ចលនា​  "ទូ​ទាំង​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិ​ល័យ​" ឃុំ​ក​សាងផែនការ​​ផ្សព្វ​ផ្សាយ​ បង្ការបង្រ្កាប​បាប​គ្រោះ​សង្គម​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​។ល។ ផ្តើម​ពី​នោះ ប្រ​ជា​ជន​គ្រប់​រូប​ និង​អង្គ​ការ​គ្រប់​លំ​ដាប់​ថ្នាក់ តែង​ខ្នះ​ខ្នែង​ចូល​រួម​បង្ការបង្រ្កាប​បាប​គ្រោះ​សង្គ​មសំ​ដៅ​កាត់​បន្ថយ​ស្ថាន​ភាព​លួច​ប្លន់​កើត​ឡើង។​ ក្រៅ​ពី​នោះ  ឃុំ​ឡុងភូ​ តែង​ធ្វើ​ការ​អប់​រំ​ជា​ប្រ​ចាំ​ ធ្វើ​ការ​ចុះ​ឈ្មោះ​មុខសញ្ញា​ដែល​បង្ក​ឲ្យ​ខូច​សន្តិ​​សុខ​សណ្តាប់​ធ្នាប់ ដើម្បី​ធ្វើ​វិ​វេច​នា​ចំ​ពោះមុខ​ប្រ​ជា​ជន និង​តាម​ដាន​អប់​រំ​ដាស់​តឿន​ជា​ប្រ​ចាំ​។  ​ប្រសិន​បើ​ក្នុង​ភូមិណា​មាន​ស្ថាន​ភាព​ស្មុគ្រ​​ស្មាញ នគរ​បាល​ឃុំ​នឹង​ដំ​ណើរ​ការ​បើ​ក​ប្រអប់​សំ​បុត្រ​បរិ​ហារទោសឧក្រឹដ្ឋ​កម្ម​ ព្រម​ទាំង​ក​សាង​ខ្លោងទ្វារ​សន្តិ​សុខសណ្តាប់​ធ្នាប់​ រ​គាំង​សន្តិសុខ​​សណ្តាប់​ធ្នាប់​បន្ថែម​។

អា​ស្រ័យ​ការ​ព្រួត​ដៃ ស្រុះ​ស្រួល​មូល​ម​តិ​របស់​កម្មា​ភិ​បាល​និង​ប្រ​ជា​ជន ទើប​ជា​ច្រើន​ឆ្នាំ​មកនេះ ភូមិ​បឹង​ធំ​មិន​មាន​ករណី​លួច​​ប្ល​ន់​នោះ​ឡើយ​។ នេះ​ជា​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ សម្រាប់​ប្រ​ជា​ជន​លំ​នឹង​ចិត្តពល​កម្មផលិត​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ រួម​ចំ​ណែក​ធា​នា​សន្តិ​សុខ​សណ្តាប់​​ធ្នាប់​ទូ​ទាំងសង្គម​លើ​ភូមិ​សាស្រ្ត​៕

                                  ត្រឿង​ផល​ - ថា​ច់​ធី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​ង៉ុក