ខេត្តសុកត្រាំង ទើបរៀបចំពីធីទទួលស្គាល់ឃុំអានហ៊ីប ស្រុកចូវថាញ់ និងឃុំវៀនប៊ិញ ស្រុកត្រឹងដេ សម្រេចបទដ្ឋានជនបទថ្មី។ គិតមកទល់នឹងបច្ចុប្បន្ន ទូទាំងខេត្តសុកត្រាំងមានឃុំចំនួន៣២ បានទទួលស្គាល់ជាឃុំជនបទថ្មី។ ខេត្តសុកត្រាំង ខិតខំដល់ឆ្នាំ២០២០ ទូទាំងខេត្តមាន ធាង៥០%ឃុំសម្រេចបទដ្ឋានជនបទថ្មី ចំនួនឃុំក្រៅពីនោះ សម្រេចចាប់ពី១៥លក្ខឋានឡើង។
តំណាងឃុំអានហ៊ីបទទួលសេចក្តីសម្រេចចិត្តឃុំសម្រេចបទដ្ឋានជនបទថ្មី។
កាលពីឆ្នាំ២០១០ ពេលចាប់ផ្តើមអនុវត្តកសាងជនបទថ្មី អានហ៊ីបអនុវត្តបានត្រឹមតែ៥/១៩លក្ខឋាន ប៉ុន្តែដោយការខិតខំប្រឹងប្រែងក្នុងទូទាំងបក្ខភាគ រដ្ឋអំណាចនិងប្រជាជន ឃុំអនុវត្តសម្រេចរួចរាល់១៩លក្ខឋាន។ បច្ចុប្បន្ន ផ្លូវគមនាគមន៍ជនបទចូលទៅកាន់ភូមិ និងតំបន់តាំងទីលំនៅនានាសុទ្ធសឹងបានក្រាលបេតុង។ ប្រជាជនមានអគ្គិសនីអុជបំភ្លឺ១០០% មានទឹកស្អាតប្រើប្រាស់៩៩,៥% មានសាលារៀនសម្រេចបទដ្ឋានជាតិ៥/៦មណ្ឌល សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមមានភាពលំនឹង។ល។ ពិសេស អត្រាអ្នកមានការងារធ្វើជាប្រចាំក្នុងឃុំសម្រេចជាង៩៣,៤% ចំណូលមធ្យមភាគសម្រេចជាង៤២,១លានដុង/ម្នាក់/ឆ្នាំ។ ផ្តើមពីនោះ រួមចំណែកជំរុញ អត្រាគ្រួសារក្រីក្រពី២៦,៣%នៅឆ្នាំ២០១០ បច្ចុប្បន្នកាក់បន្ថយនៅ៣,៤%។
តាមប្រសាសន៍លោកង្វៀនវ៉ាន់ហូវ ប្រធានគណៈកម្មាធិការប្រជាជនឃុំអានហ៊ីប លទ្ធផលឃុំសម្រេចបទដ្ឋានជនបទថ្មី ភាគច្រើនអាស្រ័យលើការរួបរួមកម្លាំងរបស់ប្រជាជន។ ក្នុងដំណាក់ការកសាងជនបទថ្មី ប្រជាជនរួមវិភាគទានប្រាក់ជាង២០ពាន់លានដុង និងខ្នះខ្នែងបរិច្ចាគដី ដំណាំ ឈើហូបផ្លែ គ្រឿងសម្ភារៈ កម្លាំងពលកម្ម។ល។ ម៉្លោះហើយ សំណង់ផ្លូវគមនាគមន៍ឆាប់បានសម្រេចតាមល្បឿននៃផែនការដាក់ចេញ។
តំណាងឃុំវៀនប៊ិញទទួលសេចក្តីសម្រេចចិត្តឃុំសម្រេចបទដ្ឋានជនបទថ្មី។
រីឯនៅវៀនប៊ិញ មានជនរួមជាតិខ្មែររស់នៅជាង៧៣,៣% ហើយជាឃុំលំបាកពិសេសឋិតក្នុងកម្មវិធី១៣៥របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ឃុំវៀនប៊ិញ ទទួលបានការឧបត្ថម្ភពីប្រភពថវិកាជាង៨១,៣ពាន់លានដុង ដើម្បីកសាងជនបទថ្មី ក្នុងនោះ ប្រជាជនរួមវិភាគទានជាង៩,២ពាន់លានដុង ។ ក្រោយពីរយៈកាល៧ឆ្នាំខិតខំអនុវត្ត បក្ខភាគ រដ្ឋអំណាច និងប្រជាជនឃុំវៀនប៊ិញ អនុវត្តសម្រេចលក្ខឋានកសាងជនបទថ្មីទាំង១៩ ។ ផ្តើមពីនោះ រួមចំណែកធ្វើឲ្យមុខមាត់តំបន់ជនបទមានភាពផ្លាស់ថ្មី ជីវភាពរបស់ជនរួមជាតិខ្មែរ ត្រូវបានលើកកម្ពស់។ ពិសេសគឺអត្រាគ្រួសារក្រីក្ររបស់ឃុំ ផ្តើមពី២៧,២%នៅឆ្នាំ២០១១ មកទល់នឹងបច្ចុប្បន្នត្រូវបានកាត់បន្ថយនៅតែ៣,៨%។ ផ្លូវគមនាគមន៍តភ្ជាប់ភូមិត្រូវបានក្រាលបេតុង ប្រជាជនមានអគ្គិសនីអុជបំភ្លឺជាង ៩៨% មានទឹកស្អាតប្រើប្រាស់ជាង៩៥% អត្រាពលករមានការងារធ្វើជាប្រចាំក្នុងឃុំគឺ៩៣,២% បង្កើនកម្រិតចំណូលមធ្យមភាគសម្រេចជាង៤១លានដុង/ម្នាក់/ឆ្នាំ គ្រួសារប្រជាជនមានប័ណ្ណធានារ៉ាប់រងសុខាភិបាលជិត១០០%...៕
លីធាន-មុនី