07/01/2019 - 14:55

ត្រា​វិញ​៖

ប្រ​ទាន​និង​ឧទ្ទិស​ជូន​កិត្តិ​នាម​ "វី​​​រមា​តា​វៀត​ណាម​"​

ខេត្ត​ត្រា​វិញ បាន​រៀប​ចំ​យ៉ាង​ម​ហោ​ឡា​រិក​ពិ​ធី​ប្រ​ទាន​និង​ឧទ្ទិស​ជូនកិត្តិ​នាម​ថ្នាក់​រដ្ឋ​ "វី​រ​មា​តា​វៀត​ណាម​" ចំ​នួន​៣០​រូប​; ក្នុង​នោះ មាន​អ្នក​ម្តាយ​១រូប​ត្រូវ​បាន​ប្រ​ទាន​ជូន​និង​២៩​រូប​ទៀត​ត្រូវ​បាន​ឧទ្ទិស​ជូន​។ មក​ទល់ពេល​នេះ ទូ​ទាំង​ខេត្ត​មាន​អ្នក​ម្តាយ​ចំ​នួន​៣.២៧៣​រូប ត្រូវ​បាន​ប្រ​ទានកិត្តិ​នាម "វី​រ​មា​តា​វៀត​ណាម​"។

 ​  លោក​ដុង​វ៉ាន់​ឡឹម ជូន​ប័ណ្ណ​សរ​សើរ​ដល់​គ្រួ​សារ​វី​រ​មា​តា​វៀត​ណាម​។

នៅ​ក្នុង​ពិ​ធី​នេះ លោក​ដុង​វ៉ាន់​ឡឹម​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនខេត្ត​ត្រា​វិញ​ បាន​រំ​លឹក​ឡើង​វិញនូវ​ប្រ​វេ​ណីត​ស៊ូ​ដ៏​អង់​អាច​ក្លា​ហានរបស់​បក្ខ​ភាគ​ កង​ទ័ព​និង​ប្រ​ជា​ជន​ខេត្ត​​ត្រា​វិញ។ ទូ​ទាំង​ខេត្ត​មានយុទ្ធព​លី​ជិត​២០.០០០​រូប; យុទ្ធ​ជន​ពិ​ការ​និង​យុទ្ធ​ជន​រង​ជំ​ងឺ​ចំ​នួន​១០.០០០រូប​; អ្នក​មាន​ស​គុណ​ចំ​ពោះ​បដិ​វត្តន៍​ចំ​នួន​៥៥.០០០​គ្រួសា​រ​។

ប៉ុន្មាន​ឆ្នាំ​កន្លង ទោះ​បី​នៅ​មាន​ការ​លំ​បាក​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ រណ​សិរ្ស​មាតុ​ភូមិ​ ព្រម​ទាំងអង្គ​ការ​ម​ហា​ជន​នា​នា​ក្នុង​ខេត្ត តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ អ​នុ​វត្ត​យ៉ាង​ត្រឹម​ត្រូវ​របប​គោល​ន​យោ​បាយ​ ឧបត្ថម្ភ​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​ និ​ង​អ្នក​មាន​ស​គុណចំ​ពោះ​​បដិ​វត្តន៍។​ ពិ​សេស ខេត្ត​តែង​អនុ​វត្ត​បាន​​ល្អ​នូវ​គោល​ន​យោ​បាយតប​ស្នង​សង​គុណ​ដូច​៖ សង់​ផ្ទះ​ឧប​ការ​គុណ​ ផ្ទះ​មិត្ត​រួម​កង​ ផ្ទះ​មេត្តា​ធម៌ រៀប​ចំ​ដី​លំ​នៅ ដី​បង្ក​បង្កើន​ផល​ជូន​គ្រួ​សារ​គោល​ន​យោ​បាយ​ដែលមាន​ជីវ​ភាព​ក្រ​លំ​បាក​។ លោក​ដុង​វ៉ាន់​ឡឹម ប្រ​ធាន​គណៈ​កម្មា​ធិ​ការប្រ​ជា​ជន​ខេត្ត​ត្រា​វិញ សង្ឃឹម​ថា ​រយៈ​ពេល​ខាង​មុខ​ វី​រ​មា​តា​វៀត​ណាម​និងសាច់​ញាតិ​គ្រួ​សារ​ បន្ត​ពង្រីក​នូវ​ប្រ​វេ​ណី​បដិ​វត្តន៍​ ស​កម្ម​ចូល​រួម​ចលនាប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​ គោលន​យោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។ ទន្ទឹម​នឹង​នោះ បន្ត​ការ​អប់​រំប្រ​វេ​ណី​ស្នេ​ហា​ជាតិ ប្រ​វេ​ណី​បដិ​វត្តន៍​របស់​គ្រួ​សារ​ដល់​កូន​ចៅ​ និង​ជាគំ​រូ​ល្អ​សម្រាប់​កូន​ចៅ​គ្រប់​ជំ​នាន់​៕

                                                                                សឺន​ម៉ា​ល័យ​-លី​សៀ

ចែករំលែកអត្ថបទ