ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/12/2018 - 15:29

ម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃសមា​គម​ក​សិ​ករ​វៀត​ណាម​ នី​តិ​កាល​ទី​៧

ម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃសមា​គម​ក​សិ​ករ​វៀត​ណាម​ នី​តិ​កាល​ទី​៧ អា​ណត្តិ​កាល​២០១៨-២០​២៣ សម្រេច​ដោយ​ជោគ​ជ័យ​ល្អ​ប្រ​សើរ​។​

គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សមា​គម​ក​សិ​ករ​វៀត​ណាមនី​តិ​កាល​៧
ចេញ​​បង្ហាញ​មុខ​ក្នុង​ម​ហា​សន្និ​បាត​

ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​១១​ដល់​១៣​ខែ​ធ្នូ​ ម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃ​ស​មា​គម     ​កសិ​ករ​វៀត​ណាម​ នី​តិ​កាល​ទី​៧ ជា​ព្រឹត្តិ​ការណ៍​ន​យោ​បាយ​យ៉ាង​សំ​ខាន់​របស់​វណ្ណៈ​ក​សិ​ករ​និង​ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​។ ជា​ឱ​កាស​ដើម្បី​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ស្មារ​តី គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ និង​គ្រប់​ស្រ​ទាប់​ប្រ​ជា​ជន ស្ដី​ពី​ឋានៈ​តួ​នា​ទី​ ភារ​កិច្ច​របស់​វណ្ណៈ​​ក​សិ​ករ​នៃ​ស​មា​គម​ក​សិ​ករ​វៀត​ណាម​ក្នុង​ការ​អភិ​វឌ្ឍ​ក​សិ​កម្ម​រុង​រឿង​ ក​សិ​ករ​សម្បូរ​ធូរ​ធារ​ ជន​បទ​ជឿន​លឿន​ ស៊ី​វិ​ល័យ​។

ក្នុង​អង្គ​សន្និ​បាត​ តំ​ណាង​ទាំង​ឡាយ​បាន​​ប្រ​មូល​ផ្ដុំ​ពិ​ភា​ក្សា ​ផ្ដល់​ម​តិ​យោ​បល់​កែ​លម្អ​និង​ផ្តល់​សច្ចា​នុ​ម័ត​លើ​ឯ​ក​សារ​សំខា​ន់​ៗដូ​ច​ជា៖ ធ្វើ​របាយ​ការណ៍​ន​យោ​បាយ​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សមា​គម​កសិ​ករ​វៀត​ណាម នី​តិ​កាល​ទី​៦ ជា​មួយ​ប​ធានបទ​៖

ក​សាង​សមា​គម​ក​សិ​ករ​វៀត​ណាម​ស្អាត​ស្អំ ​រឹង​មាំ ពង្រីក​តួ​នា​ទី​របស់​សមា​គម​និង​វណ្ណៈ​ក​សិ​ករ​ក្នុង​ការ​អភិ​វឌ្ឍ​ក​សិ​កម្ម​រុងរឿ​ង​ ក​សិ​ករ​សម្បូរ​ធូរ​ធារ ជន​បទ​ជឿន​លឿន​ ស៊ី​វិ​ល័យ​។ សេចក្ដី​ព្រាង​លក្ខន្តិកៈ​សមា​គម​ក​សិ​ករ​វៀត​ណាម​ (វិ​សោធ​ន​កម្ម​)។ របាយ​ការណ៍​វិ​វេច​នា​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សមា​គម​កសិ​ករ​វៀត​ណាម​ នី​តិ​កាល​៦ និង​​បោះ​ឆ្នោត គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សមា​គម​ក​សិ​ករ​វៀត​ណាម​ នី​តិ​កាល​៧ អា​ណត្តិ​​កាល​២០១៨​-​២០២៣​។

មហា​សន្និ​បាត​បាន​អនុ​ម​តិ​១០០​% ឆ្លង​តាម​រយៈ​ភាគ​កម្រិត​ប្រ​ឡង​ប្រ​ណាំង​ចំ​នួន​១៤​ក្នុង​  អា​ណត្តិ​កាល​២០១៨​-២០២៣​។ ទិស​ដៅ​មួយ​ក្នុង​ចំ​ណោម​ទិ​ស​ដៅ​សំ​ខាន់​នោះ​គឺ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​កម្មា​ភិ​បាល​និង​សមា​ជិក​ទាំង​១០០​% ត្រូវ​បាន​ផ្សព្វ​ផ្សាយ ចលនា​អប់​រំ​នូវ​គោល​ការណ៍​​របស់​បក្ស​ គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ​និង​សេចក្ដី​សម្រេច​របស់​សមា​គម​កសិ​ករ វៀត​ណាម​។ ដោយ​មាន​ស​មា​ជិក​តិច​បំ​ផុត​គឺ​៦០​%បា​ន​តាម​ដាន​ព័ត៌​មាន​លើ​ប្រ​ព័ន្ធ​អឺន​ធើ​ណិត​។ល។ តំ​ណាង​បាន​ដាក់​ចេញភារ​កិច្ច​ចំ​នួន​៥ និង​ដំ​ណោះ​ស្រាយ​សម្រាប់​អា​ណត្តិ​កាល​២០១៨​-២០២៣​។

មហា​សន្និ​បាត​បា​ន​បោះ​ឆ្នោត​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សមា​គម​ក​​សិ​ករ​វៀត​ណាម​   នី​តិ​កាល​៧ (អា​ណត្តិ​កាល​២០១​៨​​-​២០​២៣) ចំ​នួន​១​១​៩​រូប​ ។ លោក​ថៅ​ស្វឹន​ស៊ុង ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស​  ប្រ​ធាន​គណៈប្រតិ​បត្តិ​ការ​មជ្ឈិម​សមា​គម​ក​សិ​ករ​វៀត​ណាម​         នី​តិកាល​៦ បាន​ជាប់​ឆ្នោត​សា​ជា​ថ្មី​ក្នុង​តំ​ណែង​ជាប្រ​ធាន​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សមា​គម​កសិ​ករ​វៀត​ណាម​  នី​តិ​កាល​៧ អា​ណត្តិ​កាល​២០១៨-២០​២៣៕​

ប្រភពៈ TTXVN- ថាច់ធី

 ​

 

ចែករំលែកអត្ថបទ