18/12/2018 - 10:16

ប្រ​កាស​ជា​ផ្លូវ​ការ​វិ​ធាន​ការ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩

ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ បាន​ប្រ​កាស​ជា​ផ្លូវ​ការ​​ ស្តី​ពី​ការ​រៀប​ចំ​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩​។

 

ខ្លឹម​សារ​វិញ្ញា​សា​ប្រ​ឡង​សំ​ខាន់​គឺ​ឋិត​ក្នុង​កម្ម​វិ​ធី​សិក្សា​ថ្នាក់​ទី​១២

ឆ្លង​​តាម​រយៈ​នោះ ក្រ​សួង​អប់​រំ និង​បណ្តុះ​បណ្តាល​ បន្ត​ការ​រៀប​ចំ​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៩ តាម​ទិស​ដៅ​រក្សា​ស្ថិរ​ភាព​អំ​ពីរ​បៀប​រៀប​ចំ​ដូច​ឆ្នាំ​២០១៧​និង​ឆ្នាំ​២០១៨ ដើម្បី​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ដំ​ណាក់​កាល​បង្រៀន​និង​រៀន​របស់​គ្រូ​បង្រៀន​និង​សិស្ស​។

ខ្លឹម​សារ​វិញ្ញា​សា​ប្រឡង​ឋិត​ក្នុង​កម្ម​វិ​ធី​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ សំ​​ខាន់​គឺ​កម្ម​វិ​ធី​សិក្សា​ថ្នាក់​ទី​១២​ ធា​នា​កម្រិត​ជា​មូល​ដ្ឋាន​ដើម្បី​ពិ​និត្យ​ទ​ទួល​​ស្គាល់​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ និង​មាន​លក្ខណៈ​បែង​ចែក​សម​ស្រប​ ដើម្បី​គ្រឹះ​ស្ថាន​អប់​រំ​ម​ហា​វិ​ទ្យា​ល័យ​ អប់​រំ​វិជ្ជា​ជីវៈ​ធ្វើ​ជា​​មូល​ដ្ឋាន​សម្រាប់​ការ​ជ្រើស​សិស្ស​។ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​​នឹង​ធ្វើ​ការ​ប្រ​កាស​វិញ្ញា​សា​ប្រ​ឡង​​សាក​ល្បង​នៃ​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​​២០១៩ ដើម្បី​ជួយ​ដល់​គ្រូ​បង្រៀន​ និង​សិស្ស​ រៀប​ចំ​រំ​លឹក​មេ​រៀន​ ត្រៀម​ចូល​រួម​ប្រ​ឡង​បាន​ល្អ​។

បញ្ជូន​កម្មា​ភិ​បាល​ គ្រូ​បង្រៀន​​សាក​ល​វិ​ទ្យា​ល័យ​​វិ​ទ្យា​ស្ថាន​ ម​ហា​​វិទ្យាល័យ​ អនុ​ម​ហា​វិ​ទ្យា​ល័យ​ ផ្នែក​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ទៅ​កាន់​មណ្ឌល​ប្រ​ឡង​នៅ​តាម​ខេត្ត​ ក្រុង​ ចំ​ណុះ​មជ្ឈិម​ ដើម្បី​សហ​ការ​ក្នុង​ការ​រៀប​ចំ​ប្រ​ឡង​​តាម​ល័ក្ខ​ការណ៍​ សា​លា​ម​ហា​វិ​ទ្យា​ល័យ​ អ​នុ​ម​ហា​​វិ​ទ្យា​ល័យ​នៅ​ភូមិ​ភាគ​មិន​ចូល​រួម​សហ​ការ​ក្នុង​ការ​រៀប​ចំ​ពិ​ធី​ប្រ​ឡង​នៅ​ភូមិ​ភាគ​របស់​ខ្លួន​ឡើយ​។

​បំ​ពាក់​កា​មេ​រ៉ា​ត្រួត​ពិ​និត្យ​ហ្មត់​ចត់​ បង្កើន​ការ​រក្សា​ភាព​សម្ងាត់​​

កំ​ណត់​យ៉ាង​ហ្មត់​ចត់​អំ​ពី​ការ​រៀប​ចំ​បន្ទប់​ប្រ​ឡង​ ពិ​សេស​គឺ​​ចំ​​​ពោះ​​បេក្ខ​សិស្ស​ស្វៃ​រិន ណែ​នាំ​លម្អិត​ពី​បច្ចេក​ទេស​បិទ​បោះ​ត្រា​ រក្សា​និង​ការ​ពារ​មេ​រៀន​ប្រ​ឡង​វិញ្ញា​​សា​ប្រ​ឡង​ ដើម្បី​បង្កើន​ការ​រក្សា​ភាព​សម្ងាត់​ បំ​​ពាក់​កា​មេ​រ៉ា​ត្រួត​ពិ​និត្យ​បន្ទប់​តម្កល់​វិញ្ញា​សា​ប្រ​ឡង មេ​រៀន​ប្រ​ឡង​២៤/​២៤​ម៉ោង​និង​បង្កើន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខសញ្ញា​ដែល​ជាប់​ទាក់​ទិន​ក្នុង​ការ​ការ​ពារ​វិញ្ញា​សា​ប្រ​ឡង ​​មេ​រៀន​​ប្រ​​ឡង​នៅ​រាល់​បណ្តុំ​ប្រ​ឡង​ មណ្ឌល​ប្រ​ឡង​។

ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ចង្អុល​ការ​ដោយ​ផ្ទាល់​ ការ​រៀប​ចំ​ឲ្យ​ពិន្ទុ​វិញ្ញា​សា​ប្រ​ឡង​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​​ប្រ​គល់​ភារ​កិច្ច​ឲ្យ​សា​លា​ម​ហា​វិ​ទ្យា​ល័យ​នា​នា​ទ​ទួល​រ៉ាប់​​រង បំ​ពាក់​កា​មេ​រ៉ា​ត្រួត​ពិ​និត្យ​បន្ទប់​ឲ្យ​ពិន្ទុ​លើ​វិញ្ញា​សា​ប្រ​ឡង​២៤/​២៤​ម៉ោង​។

 បំ​ប្លែង​ទិន្ន​ន័យ​ក្នុង​ដំ​ណាក់​ការ​​វិនិច្ឆ័យ​វិញ្ញា​សា​ប្រ​ឡង​សំ​ណួរ​​ចម្លើយ​ជ្រើស​រើស​ ដើម្បី​ជៀស​វាង​អ្នក​ប្រើ​ប្រាស់​ផ្នែក​ទន់​ធ្វើ​អន្ត​រាគមន៍​​និង​ធា​នា​ក្នុង​រយៈ​កាល​វិនិច្ឆ័យ​វិញ្ញា​​សា​ប្រ​ឡង​ កម្មា​ភិ​បាល​វិនិច្ឆ័យ​វិញ្ញា​សា​ប្រ​ឡង​ មិន​អាច​ទទួល​បាន​​ព័ត៌​មាន​អ្វី​ដែល​ទាក់​ទង​ដល់​បេក្ខ​សិស្ស​និង​ខ្លឹម​សារ​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​(នេះ​គឺ​រូប​ភាព​​ប្រ​គល់​វិញ្ញា​សា​ប្រ​ឡង​និង​កំ​ណត់​លេខ​សម្ងាត់​អេ​ឡិក​ត្រូ​និក​លើ​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​របស់​បេក្ខ​សិស្ស)​។ ទន្ទឹម​នឹង​នោះ បង្កើន​អធិ​ការ​កិច្ច​​ត្រួត​ពិ​និត្យ​របស់​ក្រ​សួង​អប់​រំ​និង​​បណ្តុះ​បណ្តាល​និង​របស់​ម​ហា​វិ​ទ្យាល័យ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​ចំ​ពោះ​ការ​ឲ្យ​ពិន្ទុ​លើ​វិញ្ញា​សា​ស​មា​យោគ​ (វិញ្ញា​សា​និរុតិ្ត​សាស្រ្ត)​ អា​ស្រ័យ​​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ទទួល​​​រ៉ាប់​រង​។

 បង្កើន​លក្ខណៈ​ម្ចាស់​ការ​ក្នុង​ការ​​ជម្រើស​សិស្ស​ចូល​រៀន​ម​ហា​វិ​ទ្យា​​ល័យ

អ​នុ​ម​ហា​វិ​ទ្យា​ល័យ​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ ប្រ​កាស​ជា​សា​ធារ​ណៈ​ព័ត៌​មាន​ ចម្រុះ​​ទូ​លំ​ទូ​លាយ វិ​ភាគ​លទ្ធ​ផល​ប្រ​ឡង​មុន​នឹង​ប្រ​កាស​លទ្ធ​ផល​។ បង្កើន​អត្រា​លទ្ធ​ផល​ប្រ​ឡង​ក្នុង​ការ​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​។ តាម​ការ​គ្រោង​ទុក​ ពិន្ទុស​ម្រាប់​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​រួម​មាន​ ពិន្ទុ​មធ្យម​ភាគ​នៃ​វិញ្ញា​សា​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​៧០​%​ សម្រាប់​ពិ​និត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ បូក​​នឹង​ពិន្ទុ​​មធ្យម​ភាគ​ឆ្នាំ​សិក្សា​ថ្នាក់​ទី​១២​របស់​បេក្ខ​សិស្ស​៣០​% បូក​​នឹង​​ពិន្ទុ​​អា​​​ទិ​​ភាព​ពិន្ទុ​លើក​ទឹក​ចិត្ត​ (ប្រ​សិន​​មាន​)។

ទន្ទឹម​នឹង​នោះ បង្កើន​លក្ខណៈ​ម្ចាស់​ការ​នៅ​តាម​គ្រឹ​ស្ថាន​អប់​រំ​​ម​ហា​វិ​ទ្យា​ល័យ​ អប់​រំ​វិជ្ជា​ជីវៈ​ក្នុង​ការ​ជម្រើស​សិស្ស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​។ ជាក់​ស្តែង​​គឺ​សា​លា​នា​នា​ត្រូវ​ម្ចាស់​​ការ​ក​សាង​និង​ប្រ​កាស​គម្រោង​​ជម្រើស​សិស្ស​ ធា​នា​ល័ក្ខ​ការណ៍​​ម្ចាស់​ការ​ដោយ​ខ្លួន​ឯង​ ឆ្លង​តាម​​រយៈ​នោះ ក្រៅ​ពី​វិ​ធី​យក​លទ្ធ​ផល​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ពិ​និត្យ​ជម្រើស​សិស្ស​ អាច​នឹង​មាន​វិ​ធី​ផ្សេង​ដើម្បី​ជម្រើស​សិស្ស​ក៏​បាន​៕          

                តាមៈTTXVN-មុនី

ចែករំលែកអត្ថបទ