បងវ៉មិញត្វឹន នៅភូមិមីវហោយ ឃុំថាញ់ភូ ស្រុកចូវថាញ់ ខេត្តតៀនយ៉ាង កំពុងចិញ្ចឹមអណ្តើក១ក្បាល មានលក្ខណៈខុសប្លែកពីពូជអណ្តើកឯទៀត។ ចំពោះចំណីដែលអណ្តើកនេះស៊ី គឺសាច់គោ កំពឺស ផ្លែចេក ផ្លែស្រកានាគ ត្រកួននិងទងដំឡូង។ រយៈពេល១០ឆ្នាំកន្លង អណ្តើកនៅតែរក្សាទម្ងន់២,០៥គីឡូក្រាមដដែល។ អណ្តើកត្រូវបានចិញ្ចឹមក្នុងអាងកញ្ចក់។ មានអតិថិជនជាច្រើនមកទស្សនា រួចសាកសួរចង់ទិញដោយតម្លៃជិតមួយពាន់លានដុង ប៉ុន្តែ បងត្វឹន មិនព្រមលក់៕
![សត្វអណ្តើកចម្លែកមួយក្បាលនៅតៀនយ៉ាង](https://baocantho.com.vn/image/fckeditor/upload/2018/20181204/images/khmer/72.jpg)
ជើងទាំង៤ធំមាំល្អណាស់ ពេលវាលឹបចូលគួរឲ្យល្អមើល។
![សត្វអណ្តើកចម្លែកមួយក្បាលនៅតៀនយ៉ាង](https://baocantho.com.vn/image/fckeditor/upload/2018/20181204/images/khmer/74.jpg)
លក្ខណៈខុសប្លែករបស់អណ្តើកនេះ(ខាងឆ្វេង) គឺស្នូកមានសណ្ឋានមូលនិងតូចជាងខ្លួនវា។
តាមកាសែតវិញឡុង ប្រែសម្រួល៖ ថាច់ធី