ឆ្នាំ២០១៨ ខេត្តសុកត្រាំង បានឧបត្ថម្ភថវិកាដល់វត្តដែលមានសគុណចំពោះបដិវត្តន៍ ដើម្បីជួសជុល កសាងព្រះវិហារថ្មី។ ផ្តើមពីនោះ ផ្តល់ភាពងាយស្រួលសម្រាប់ព្រះសង្ឃបួសរៀន និងមាមីងខ្មែរមកធ្វើបុណ្យសុន្ទរ៍ទាន។
ពិធីកម្មសំខាន់ៗក្នុងព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ តែងបានប្រារព្ធនៅក្នុងព្រះវិហារ។
តាមប្រសាសន៍លោកលីសុខា អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង ព្រះវិហារមានសារៈសំខាន់ណាស់ចំពោះព្រះសង្ឃនិងមាមីងខ្មែរ។ ព្រោះហេតុនោះ ការឧបត្ថម្ភថវិកាដល់វត្តនានាកសាងព្រះវិហារ គឺមានសារៈសំខាន់ណាស់ចំពោះព្រះសង្ឃនិងមាមីងខ្មែរ។ ឆ្នាំនេះ ខេត្តសុកត្រាំង បានឧបត្ថម្ភថវិកាជាង២,១ពាន់លានដុងដល់វត្តពោធិផ្ដោក នៅឃុំកេថាញ់ ស្រុកកេសាច់ និងវត្តអូរជុំអារាមព្រែកចេក ឃុំវិញក្វើយ ទីរួមខេត្តង៉ាណាំ ដើម្បីកសាងព្រះវិហារ។ វត្តទាំងពីរនេះ មានសគុណរួមចំណែកក្នុងការតស៊ូរំដោះប្រជាជាតិ។ ឆ្លងតាមរយៈនោះ វត្តនីមួយៗបានខេត្តសុកត្រាំង ឧបត្ថម្ភថវិកាជាង១ពាន់លានដុង។ ព្រះតេជព្រះគុណ សឺនភឿកឡើយ ព្រះចៅអធិការវត្តអូរជុំអារាមព្រែកចេក ឃុំវិញក្វើយ ទីរួមខេត្តង៉ាណាំ មានព្រះថេរដីកា៖ "ក្នុងសម័យសង្គ្រាមប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក វត្តគឺជាកន្លែងលាក់បំពួននិងចិញ្ចឹមកម្មាភិបាលធ្វើសកម្មភាពបដិវត្តន៍ ម្ល៉ោះហើយត្រូវខ្មាំងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ វត្តឆ្លងកាត់ព្រះចៅអធិការជាច្រើនជំនាន់ នៅតែមិនអាចកសាងព្រះវិហារបានសមរម្យ។ ព្រោះហេតុនោះ បានខេត្តឧបត្ថម្ភថវិកាជាង១ពាន់លានដុងដើម្បីកសាងព្រះវិហារ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តមានសេចក្តីត្រេកអរខ្លាំងណាស់"។
ព្រះវិហារមានសារសំខាន់ចំពោះព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរ ។
ទន្ទឹមនឹងនោះ ក្នុងឱកាសបុណ្យទានរបស់ជនរួមជាតិខ្មែរ ខេត្តសុកត្រាំង តែងចាត់គណៈប្រតិភូទៅសួរសុខទុក្ខ និងប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍ ព្រះសង្ឃនៅតាមវត្តខ្មែរនានាក្នុងខេត្ត។ លោកង៉ោហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ឲ្យដឹង៖ "ច្រើនឆ្នាំមកនេះ ខេត្តសុកត្រាំង បានអនុវត្តនូវគោលនយោបាយជនជាតិជាច្រើន ឧបត្ថម្ភមាមីងជនរួមជាតិខ្មែរ។ ពិសេស ឆ្នាំនេះខេត្តមានគោលនយោបាយឧបត្ថម្ភថវិកាមួយចំណែកដល់វត្តខ្មែរសម្រាប់កសាងព្រះវិហារ។ បច្ចុប្បន្ន ខេត្តកំពុងចង្អុលការដល់ភូមិភាគនានាត្រួតពិនិត្យនិងរបាយការណ៍អំពីវត្តដែលចាស់ទ្រុឌទ្រោម ពិសេសគឺវត្តដែលមានសគុណចំពោះបដិវត្តន៍ វត្តដែលជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត។ ផ្ដើមពីនោះ ខេត្តនឹងមានវិធានការឧបត្ថម្ភថវិកាមួយចំណែកដើម្បីវត្តជួសជុលកសាងព្រះវិហារថ្មី ផ្តល់ភាពងាយស្រួលសម្រាប់ព្រះសង្ឃបួសរៀន និងមាមីងខ្មែរធ្វើបុណ្យសុន្ទរ៍ទាន។ ក្រៅពីនោះ ឆ្នាំនេះ ខេត្តក៏បានកសាងផែនការជួសជុលឈាបនដ្ឋានដល់វត្តខ្មែរលើភូមិសាស្រ្តខេត្តទៀតផង"៕
យ្វីអាញ់-វិមាន