មានក្រុមហ៊ុន អាជីវកម្ម និងសប្បុរសជនច្រើន មានកម្មវិធីឧបត្ថម្ភដល់គ្រួសារក្រីក្រ ពិសេសគឺគ្រួសារជនជាតិខ្មែរលើភូមិសាស្រ្ត ខេត្តសុកត្រាំង។ ផ្តើមពីនោះ មានគ្រួសារជាច្រើន មានកន្លែងរស់នៅលំនឹង មានលក្ខណៈបង្កបង្កើនផល ដើម្បីបង្កើនប្រាក់ចំណូលរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងខេត្ត។
អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ផ្ទះជូនគ្រួសារខ្មែរនៅឃុំថាមដូង ស្រុកមីស្វៀន ខេត្តសុកត្រាំង។
តាមប្រសាសន៍លោកយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ឲ្យដឹង៖ ចូលរួមជ្រោមជ្រែងការអំពាវនាវរបស់គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត ក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំង បានឧបត្ថម្ភទឹកប្រាក់៥ពាន់លានដុងជូនមូលនិធិ ”ដើម្បីអ្នកក្រ” ជាការរួមចំណែកនឹងភូមិភាគគិតគូរដល់គ្រួសារក្រីក្រលើភូមិសាស្រ្តខេត្ត។ ផ្តើមពីប្រភពមូលនិធិនោះ ខេត្តបានជំនួយសាងសង់និងប្រគល់ជូនផ្ទះមហាសាមគ្គីបានចំនួន១២៥ខ្នង ដល់គ្រួសារមានសគុណចំពោះបដិវត្តន៍ មនុស្សចាស់អ្នកទទួលរងជាតិពុលពណ៌លឿងជួបលំបាកខាងផ្ទះនៅ។ល។ ផ្ទះមួយខ្នងៗគិតជាតម្លៃទឹកប្រាក់៤០លានដុង។ ក្រៅពីនេះ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង ក៏បានជំនួយផ្ទះ២០ខ្នងដល់គ្រួសារខ្មែរក្រីក្រផងដែរ។ មកទល់ពេលនេះ បានប្រគល់ជូនផ្ទះ១២ខ្នងដល់គ្រួសារខ្មែរនៅឃុំថាមដូង ស្រុកមីស្វៀន។ ទន្ទឹមនឹងនោះ ក៏បានជូនអំណោយ៣០០ចំណែក ភ្ជាប់អំពូលភ្លើងប្រើថាមពលព្រះអាទិត្យចំនួន៥០ ជូនប្រជាជននៅឃុំទាំង២ខាងលើទៀតផង។
លោកលីវជិញ អាយុ៨៨ឆ្នាំ នៅភូមិផ្នោស្លា១ ឃុំថាមដូង ឲ្យដឹង៖“ ខ្ញុំត្រេកអរណាស់ មួយឆាកជីវិតខ្ញុំមិនហ៊ានស្រមៃ ថានឹងបានផ្ទះឥដ្ឋនៅដូច្នេះសោះ។ សព្វថ្ងៃ មានផ្ទះថ្មីចំណែកអគ្គិសនី ទឹកប្រើប្រាស់ បានរដ្ឋអូសចូលឲ្យដោយឥតគិតថ្លៃ។ អាស្រ័យហេតុនោះ ខ្ញុំអរគុណរដ្ឋអំណាចដែលយកចិត្តទុកដាក់ឧបត្ថម្ភ។ ពិសេសខ្ញុំតែងដាស់តឿនកូនឲ្យខំប្រឹងធ្វើការរកស៊ី ដើម្បីចាកផុតពីភាពក្រីក្រ”។ ផ្ទះលោកអ៊ំ លីវជិញ សង់អស់ទឹកប្រាក់៨០លានដុង ក្នុងនោះ អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងឧបត្ថម្ភ៥០លានដុង ក្រៅពីនោះ គឺភូមិភាគ និងក្រុមគ្រួសាររួមផ្សំបន្ថែម។ បង ត្រឹងវ៉ូវឡឹម នៅភូមិមីខាញ់B ឃុំឡុងហ៊ឹង ស្រុកមីទូ ក៏ត្រេកអររីករាយ ខណៈពេលទទួលបានផ្ទះមហាសាមគ្គីដែរ។ បងឡឹម ឲ្យដឹង៖ “ប្តី ប្រពន្ធខ្ញុំគ្មានដីបង្កបង្កើនផល ជីវភាពប្រចាំថ្ងៃពឹងលើការស៊ីឈ្នួល បានជាគ្មានប្រាក់សេសសល់ដើម្បីសង់ផ្ទះសម្បែងឲ្យបានសមរម្យ។ សព្វថ្ងៃ មានផ្ទះសម្បែងសមរម្យ ដូច្នេះ ខ្ញុំត្រេកអរណាស់ ខ្ញុំនឹងថែរក្សាផ្ទះឲ្យបានល្អ និងខិតខំធ្វើការរកស៊ី ចាយវាយប្រិតសំចៃដើម្បីចាកផុតពីភាពក្រីក្រ។ ខ្ញុំអរគុណ រដ្ឋយ៉ាងក្រៃលែង ដែលមានគោលនយោបាយជាច្រើនឧបត្ថម្ភដល់គ្រួសារក្រីក្រ”។
ក្រៅពីនោះ នៅទាំងមានមូលនិធិថៀនតឹម សម្ព័ន្ធក្រុមហ៊ុន Vingroup បានសហការ ជាមួយសមាគមកាកបាទក្រហមខេត្តសុកត្រាំង ធ្វើពិធីប្រគល់គោបន្តពូជជាង១០០ ក្បាល ជូនគ្រួសារទាំងឡាយលើភូមិសាស្រ្ត ខេត្តសុកត្រាំង។ ដោយឡែកមន្ទីរពេទ្យSTO ភឿងដុង (ក្រុងហូជីមិញ) ក៏បានសហការជាមួយមជ្ឈមណ្ឌលសុខាភិបាលស្រុកមីស្វៀន បានធ្វើការពិនិត្យព្យាបាល វះកាត់ភ្នែកដោយឥតគិតថ្លៃជូនអ្នកជំងឺ៣០០នាក់ ដែលកើតរោគភ្នែកឡើងបាយ ដុះកន្ទុយថែ្លនក្នុងភ្នែកនិងជំងឺភ្នែកផ្សេងៗ ជួយឲ្យអ្នកជំងឺមើលឃើញឡើងវិញ៕
យ្វីអាញ់-លីសៀ