មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/11/2018 - 10:38

រួម​ចំ​ណែក​នាំ​យក​គោល​ន​យោ​បាយ​ទៅ​ក្នុង​ជីវ​ភាព​

ក្នុង​រយៈ​កាល​កន្លង សមា​គម​សហ​ព័ន្ធ​នា​រី​ស្រុក​​យ៉ាង​ថាញ់​ ខេត្ត​កៀន​យ៉ាង​ បាន​សហ​ការ​​អនុ​វត្ដ​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​​ជា​​ច្រើន របស់​រដ្ឋ​សម្រាប់​ជន​ជាតិ​ភាគ​តិច​​។

ស​មា​គម​នា​រី​ស្រុក​ជា​មួយនឹង​ហិ​រញ្ញ​ប្ប​ទាន​រៀប​ចំ​ពិ​ធី​ប្រ​គល់​ផ្ទះ​ជូន​សមា​ជិកា​ក្នុង​ក្រុម​។​

បង​ស្រី ង៉ោ​ធី​ម៉ឹង​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ស្រុក​យ៉ាង​ថាញ់​ ឲ្យ​ដឹង​៖ យ៉ាង​ថាញ់
ជា​ស្រុក​ជាប់​ព្រំ​ដែន​ ដោយ​មាន​ប្រ​ជា​ជន​ប្រ​មាណ​២៨.៦៩០​នាក់ ក្នុង​នោះ ជន​រួម​ខ្មែរ​មាន​​ប្រ​មាណ​៦.១៥០​នាក់ ស្រូប​អត្រា​​២៧,៤១​%​នៃ​​​ប្រ​ជា​ជន​ស​រុប​។ គ្រួ​សារ​ក្រី​ក្រ​ក្នុង​ទូ​ទាំង​ស្រុក​​មាន​ចំ​នួន​១.៤២១​គ្រួសារ ក្នុង​នោះ​មាន​ស្ត្រី​ជា​ម្ចាស់​គ្រួ​សារ​​ចំ​នួន​៥៥៦​នាក់​ ស្រូប​អត្រា​​៣៩,១២​%។ ទូ​ទាំង​ស្រុក​ មាន​ស​មា​ជិ​កា​ចំ​នួន​៤.៧៧០​នាក់ ក្នុង​នោះ​សមា​ជិ​កា​ជន​ជាតិ​ខ្មែរ​ចំ​នួន​១.៣៣៧​នាក់ ស្រូប​អត្រា​២៨,០២​% ។ បន្ទាប់​ពី​ធ្វើ​ការ​ពិ​និត្យ​ក្តាប់​ស្ថាន​ភាព​ សមា​គម​សហ​ព័ន្ធ​នា​រី​ស្រុក​យ៉ាង​ថាញ់ បាន​មាន​ផែន​ការ​ជា​ច្រើន​សម្រាប់​ជំ​នួយ​បង​ប្អូន​នា​រី​ក្រី​ក្រ​ តាម​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ដើម្បី​ជួយ​ស​មា​ជិ​កា​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ក្នុង​នោះ ពិ​សេស​គឺ​កម្ម​វិ​ធី​ស​កម្ម​ភាព​ជា​ច្រើន​ សំ​ដៅ​អនុ​វត្តន៍​មាន​ប្រ​សិទ្ធ​​ភាព​បណ្តា​គោល​ការណ៍​ គោល​ន​យោ​បាយ​អនុ​គ្រោះ​ពិ​សេស​របស់​រដ្ឋ​​សម្រាប់​ជន​ជាតិ​​ភាគ​តិច​ មាន​ដូច​៖ ការ​ផ្លាស់​ប្តូរ​មុខ​របរ​ ជំ​នួយ​ផ្ទះ ដី​លំ​នៅ​។ល។​ អា​ស្រ័យ​ហេតុ​នោះ ស​មា​ជិ​​កា​បាន​ទទួល​ប្រ​យោជន៍​ពី​គោល​ន​យោ​បាយ​ អនុ​គ្រោះ​ជា​ច្រើន​ ទើប​ជម្នះ​បាន​នូវ​ការ​លំ​បាក​។ បង​ស្រី​ម៉ឹង​ឲ្យ​ដឹង​បន្ថែមៈ​ “ឆ្លង​តាម​រយៈ​ការ​ចលនា សមា​គម​ក៏​បាន​រក​ឃើញ​ លើក​សរ​សើរ​និង​បើក​ទូ​លាយ​ទម្រង់​រូប​ភាព​គំ​រូ​​ចំ​នួន​១០​ នៅ​ក្នុង​ចលនា​សា​ខា​សមា​គម​នា​រី​ស្អាត​ស្អំ​៣​យ៉ាង រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​។ ខាប់​អង្ករ​ម​នោ​សញ្ចេត​នា ក្រុម​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​តាម​រដូវ​កាល​ស្រូវ​ ក្រុម​សហ​ការ​ត្បាញ​កន្ទេល​ចចូត​ ក្រុម​ចិញ្ចឹម​គោ ក្រ​បី​ និង​ក្រុម​ចលនា​សមា​ជិក​នា​រី​ចូល​រួម​ការ​ពារ​បន្ទាត់​ព្រំ​ដែន​។ “លោក​ស្រី​ ឡឹម​ឡេ​ហា​  ប្រ​ធាន​សមា​គម​ស​ហ​ព័ន្ធ​នា​រី​ខេត្ត​កៀន​យ៉ាង​ ឲ្យ​តម្លៃ​​: ក្រៅ​ពី​សហ​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍ និង​គោល​ន​យោ​បាយ​ពិ​សេស​របស់​បក្ស​និង​រដ្ឋ សមា​គម​សហ​ព័ន្ធ​នា​រី​គ្រប់​ថ្នាក់​នៅ​យ៉ាង​ថាញ់​ ថែម​ទាំង​អនុ​វត្ត​ល្អ​ការ​ងារ​សង្គ​មូប​នី​យ​កម្ម​ ក្នុង​ការ​កសាង​លំ​នៅ​ឋាន​សម្រាប់​សមា​ជិ​កា​ក្រី​ក្រ អា​ហា​រូប​ករណ៍​ កង់​សម្រាប់​សិស្ស​ក្រី​ក្រ​ ។ល។

“បង​ស្រី​ម៉ឹង​​ឲ្យ​ដឹងៈ​ “គិត​ត្រឹម​តែ​ក្នុង​ឆ្នាំ​២០១៨ សមា​គម​ស្រុក​បាន​ប្រ​គល់​ផ្ទះ​សប្បុ​រស​ធម៌​ចំ​នួន​៤​ខ្នង​ ជូន​អំ​ណោយ​ចំ​នួន​១០​០​ចំ​​ណែក​ដល់​សមា​ជិក​ក្រី​ក្រ និង​អា​ហា​រូប​ករណ៍​ចំ​នួន​៦០​ចំ​ណែក​ សម្រាប់​សិស្ស​ដែល​មាន​ស្ថាន​ភាព​ក្រី​ក្រ។ ជូន​ទូរទស្សន៍​ ឆ្នាំ​ង​បាយ​អគ្គិស​នី​ កង្ហា​អគ្គិ​ស​នី​។ល។ ដោយ​ឡែក​​បញ្ជា​ការ​ដ្ឋាន​បុស្តិ៍​ការ​ពារ​ព្រំ​ដែន​ បាន​យល់​ព្រម​បន្ត​ផ្តល់​ជំ​នួយ​ប្រ​ចាំ​ខែ​ដល់​សិស្ស​ចំ​នួន​១០​រូប​ (៥០០.០០០​ដុង​ក្នុង​មួយ​ខែ​)។ ប្អូន​តៀង​សុខ​ សិស្ស​សា​លា​បឋម​សិក្សា​ភូ​ឡើយ​ ឲ្យ​ដឹងៈ​ “នៅ​ពេល​ប្អូន​ទទួល​បាន​អា​ហា​រូប​ករណ៍​ប្អូន​សប្បាយ​ចិត្ត​ខ្លាំង​​ណាស់ ព្រោះ​ប្អូន​មាន​លុយ​សម្រាប់​ទិញ​សម្ភារៈ​សិក្សា​ចាំ​បាច់​” ។

តាម​បង​ស្រី​ម៉ឹង​ សមា​គម​នា​រី​ស្រុក​ បន្ត​បង្កើន​ចំ​ណេះ​ដឹង​ជូន​សមា​ជិក​តាម​រយៈ​ការ​ចល​នា​ “ជ្រុង​ផ្ទះ​បាយ​ស្អាត​” “ក​សាង​គ្រួ​សារ​គ្មាន​៥​យ៉ាង​ ស្អាត​ស្អំ​៣​” “អ​ប់​រំ​ជីវ​ភាព​គ្រួ​សារ​”៕​

                      ហា​ថាញ​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ